Taekook 18+
Jungkook top
Taehyung bottom
••••••••••••••••••••••••••••••••••••••••••••••••••••••
«បងថេយ៍...?» ញីភ្នែកក្រែងលោស្រវាំង តែអត់ទេ គេមើលច្រើនដងណាស់ ប្រាកដជាគាត់ហើយ
ពេលវេលាជាមាសប្រាក់គេមិនទុកចោលទេ ជុងហ្គុកចេញពីផ្ទះសំដៅទៅផ្ទះអ្នកជិតខាងដែលខ្លួនបានឃើញគាត់ដាំផ្កាលំអគេហដ្ឋាននៅទីនោះ
ទីងតុងៗ... សម្លេងកណ្ដឹងនៅមុខផ្ទះបានបន្លឺឡើងទាញចំណាប់អារម្មណ៍អ្នកជាម្ចាស់ឲ្យប្រញាប់ប្រញាល់ចេញមកទទួល
ក្រាក...
«សួស្ដី ក្មួយប្រុស អញ្ជើញមករកនរណាដែរ?» រូបរាងគេស្អាតបាតមិនសមជាមនុស្សអាក្រក់ទេ តែគាត់មិនដែលបានឃើញគេសោះ
«អុស៎...!បាទជម្រាបសួរលោកយាយ អឺ..តើបងថេយ៍នៅដែរទេ ? » គេដូចជាច្រឡំផ្ទះហើយទេដឹង តែក៏ក្លាហានសួរនាំដែរ
«អូ៎ មករកអ្នកប្រុសថេយ៍មែនទេ? ចូលក្នុងផ្ទះសិនមក ចាំយាយទៅហៅគេឲ្យ » គាត់បាននាំជុងហ្គុកទៅក្នុងផ្ទះដោយមិនសួរនាំអ្វីច្រើន
«អ្នកប្រុស..អឹប» ចូលដល់ក្នុងផ្ទះភ្លាម ថេហ្យុងហាមាត់ហៅសព្ទនាមគេមិនទាន់ទាំងចប់ផងគេក៏ស្ទុះទៅអោបរឹតបាត់ទៅហើយ
«ហ្អឹក..អូននឹកបងថេយ៍ណាស់ » គេខ្ពស់ជាងមនុស្សវ័យ22ឆ្នាំទៅហើយ តែក្មេងនៅតែជាក្មេងតូច អោបកាយមនុស្សជាទីស្រឡាញ់ជាប់ទ្រូងតែផ្ដេកក្បាលលើស្មា ផ្អឹបមុខនៅប្រលោះកទៅកើត លោកយាយគីមឃើញហើយហួសចិត្តជាខ្លាំង គាត់មានតែដើរចេញទុកឱកាសឲ្យពួកគេសារសងគ្នាទៀត។
«អា៎!! អ្នកប្រុសធំហើយ ហេតុអីក៏នៅយំ ហឹម?» ថេហ្យុងនិយាយតិចៗ លាន់រងំនៅក្បែរត្រចៀកក្មេងរំអួយ ដែលង៉ិកង៉ក់ទាក់ទាញចំណាប់អារម្មណ៍ពីគេ
«បងថេយ៍ ហ្អឹក ហេតុអីមិនប្រាប់អូន..ទុកអូនចោល ហ្អឹកៗ ហ្អា៎» ជុងហ្គុកស្រែកយំយកតែមែនទេន គិតទៅគេឈឺចិត្តណាស់ ថេហ្យុងចេញពីគេ ជីវិតគេមានតែភាពក្រៀមក្រំ គេមិនយំតែមិនមែនមានន័យថាមិនខូចចិត្តឯណា ចិត្តគេបារម្ភណាស់ គិតពីសុខទុក្ខ សុវត្ថិភាពរបស់ថេហ្យុងជាខ្លាំង គេនឹកគាត់ណាស់។ តែនរណាទៅដឹងរឿងរ៉ាវពីក្រោយខ្នងពិតជាមិនរញ៉េរញ៉ៃគួរឲ្យបារម្ភនោះទេ
លោកលីហានដែលអ្នកស្រីបានទាក់ទង ហើយគាត់លក់ថេហ្យុងឲ្យនោះ តាមពិតជាពូរបស់ថេហ្យុងទេ ថ្វីវីត្បិតតែគេកូនកំព្រានៅជាមួយលោកយាយ តែគេជាអ្នកស្នងមរតកគ្រួសារក្នុងនាមជាកូនទោល គេទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីគ្រួសារសាច់ញាតិណាស់ សូម្បីតែលោកចន ។ គ្រាន់តែអ្វីដែលគ្រប់គ្នាមិននឹកស្មានដល់ពីភាពយង់ឃ្នងធ្វើបាប មើលងាយលើរូបគេពីសំណាក់អ្នកស្រីក្រោមរូបភាពថា ទទួលគេជាអនាគតកូនប្រសារនោះ វាបានធ្វើឲ្យគ្រួសារគីមសឹងតែផ្ដាច់ពាក្យ ផ្ដាច់និស្ស័យទៅហើយ បើកុំតែលោកចនគាត់សុំអង្វរ ហើយម្យ៉ាងទៀតថេហ្យុងក៏ស្រឡាញ់ បារម្ភដឹងពីសុខទុក្ខរបស់ជុងហ្គកដែរ ទើបពួកគេអាចជួបគ្នាម្ដងទៀត បន្ទាប់ពីរងចាំអស់ប្រាំឆ្នាំ។ ការដែលទុកឲ្យជុងហ្គុកនៅទីនោះអស់ពេលជាយូរព្រោះតែលោកចនគាត់រងចាំ ប្រមូលភស្ដុតាងនៃទង្វើរបស់អ្នកស្រីឲ្យបានច្រើនដែលអាចតវ៉ាជាមួយតុលាការក្នុងការយកកូនមកចិញ្ចឹមវិញម្ដង។
« តែពេលនេះបានជួបបងថេយ៍ហើយតើស៎ ជុប៎ ឈឹងៗ បាត់យំ ក្មេងល្អគេស្ដាប់បង្គាប់ណាស់ ហ្អឹក »ថេហ្យុងថ្អឹកហើយ គេខំហើយ ខំទប់ទឹកភ្នែកណាស់ តែទប់មិនជាប់ទេ មនុស្សដែលគេស្រឡាញ់កំពុងតែយំយ៉ាងណាតើគេអាចទប់ចិត្តបានយ៉ាងដូចម្ដេច ?
«ហ្អឹក!! ជុងឈប់យំហើយ បងថេយ៍កុំយំអីណា៎ » គេជូតទឹកភ្នែកទឹកសំបោរលើអាវរាងតូច ហើយទើបងើបមុខយកដៃទៅជូតទឹកភ្នែកឲ្យថេហ្យុងវិញម្ដង!!
To be continued...
Enjoy ur reading
> អានគេលួងលោមគ្នាប៉ុណ្ណឹងសិនហើយណ៎ ព្រោះក្មេងតូចអត់មានកម្លាំងសរសេរតទៀតទេ សុំទោសណា៎🫂
