Part 16-នៅជាមួយអូនមានក្តីសុខ

67 4 0
                                        

#រឿងមនុស្សអាក្រក់
#ភាគ16

ចាប់ពីថ្ងៃនោះមក លីសាតែងតែយកពេលវេលាជាច្រើនមកចំណាយពេលជាមួយឆេយ៉ាងមានក្ដីសុខ ពួកគេទៅណាមកណាជាមួយគ្នា ញ៊ាំអីជាមួយគ្នា ដើរលេងជាមួយគ្នា គេងជាមួយគ្នា អានសៀវភៅជាមួយគ្នា លេងភ្លេងជាមួយគ្នា ថតរូបជាមួយគ្នា លីសាថែមទាំងបង្រៀនឆេលេងភ្លេងទៀតផង បន្ទាប់ពីទាក់ទងគ្នាក្នុងន័យស្នេហាមក ឆេស្គាល់ឈ្មោះរបស់គេហើយ ហើយក្នុងពេលវេលានេះ លីសាកំពុងតែអានសៀវភៅ ចំណងជើង ស្នេហាជាអ្វី? អោយនាងក្រមុំស្ដាប់។ ដោយលីសាអង្គុយលើស្មៅក្រោមដើមផ្កាBleeding heart ហើយឆេគេងកើយភ្លៅរបស់គេ និងចាប់ដៃម្ខាងរបស់លីសាមកអង្អែលថើបលេង។
''និយមន័យស្នេហាគឺមានច្រើនរាប់មិនអស់ ហើយពិភពលោកមួយនេះគ្មាននិយមន័យស្នេហាណាមួយដែលកំណត់ជាក់លាក់នោះទេ ព្រោះមនុស្សម្នាក់ៗអាចបង្កើតនិយមន័យស្នេហាលើសពីពីរឡើងទៅដោយខ្លួនឯង...ស្នេហាគឺជាឋានសួគ៌ក្នុងលោកីយ៍រាល់ពេលដែលនៅក្បែររូបអូន''
''ឈប់សិន ក្រែងបងអាននិយមន័យស្នេហាមានច្រើន ហេតុអីបងអានតែ1និយមន័យទៅវិញ!'' ឆេងើយមើលមុខរបស់គេទាំងចម្ងល់ លីសាញញឹមបន្តិចអោនទៅថើបបបូរមាត់របស់ឆេមួយខ្សឺត។
''បងមិនបានអានតាមសៀវភៅឯណា បងបង្កើតនិយមន័យស្នេហាខ្លួនឯងតើ''
បេះដូងនាងលោតញាប់ទៀតហើយ ព្រោះសម្ដីដ៏ផ្អែមរបស់គេផ្អែមចង់លើសជាតិស្ករនិយាយពេលណានាងអៀនពេលហ្នឹង ព្រោះមិនទាន់ទម្លាប់ ឆេ
ក្រោកអង្គុយលើភ្លៅរបស់គេវិញម្ដងដោយលើកដៃអោប_ករបស់លីសា ហើយគេក៏ទម្លាក់ដៃអោបចង្កេះរបស់នាងដូចគ្នា។
''ស្គាល់បងដំបូងអូនមិនគិតឡើយថាបងជាមនុស្សផ្អែមល្ហែមយ៉ាងនេះ''
''តែជាមួយអូនម្នាក់គត់ ពេលនេះអូនគឺជាគ្រប់យ៉ាងរបស់បង ហើយគ្រប់យ៉ាងរបស់អូនគឺជារបស់បងដូចគ្នា!''
''ទេអូនមិនបាននិយាយឯណា!'' ឆេតបទាំងសើច
''តែបងនិយាយខ្លួនឯង អូនហាមប្រកែក'' លីសាចងចិញ្ចើមធ្វើមុខឡើងគួរអោយក្នាញ់ជាខ្លាំង គេខំនិយាយផ្អែមល្ហែម នាងមកនិយាយជូរចត់ដាក់គេវិញ ឆេអោនទៅខាំចុងច្រមុះរបស់គេបន្តិច រួចក៏ទម្លាក់បបូរមាត់ថើបជញ្ជក់បបូរមាត់របស់លីសាយ៉ាងយូរ។
''ស្នេហាគឺជាឋាននរកនៅក្នុងលោកីយ៍ប្រសិនជាគ្មានរូបបង! អាយ៎លី ហិហិ'' ម្ដងនេះនាងតូចជាអ្នកឲ្យនិយមន័យស្នេហាវិញម្ដង លីសាញញឹមទាំងគ្រឺតក្នាញ់បន្ទាប់មកគេចាប់ឆេថើបឡើងខ្សោះមុខអស់ហើយ ទោះនាងស្រែកឃាត់យ៉ាងណាក៏គេមិនព្រមបញ្ឃប់ដែរ នាងមានចរិកគួរឲ្យស្រឡាញ់ពេកហើយ។

មនុស្ស អាក្រក់Where stories live. Discover now