Part 14-ក្តីសុខ

68 4 0
                                        

#រឿងមនុស្សអាក្រក់
#ភាគ14

លីសាជ្រប់មុខជាប់ស្មាតូចរបស់ឆេ វិនាទីនេះគេបានបញ្ចេញអារម្មណ៍អស់ពីខ្លួនហើយ គឺអារម្មណ៍មួយដែលខ្លាចបាត់បង់ ធ្វើអោយគេចេះខ្លាចភាពឯកា មិនចង់សោកសៅម្ដងហើយម្ដងទៀតទេ ហើយឥឡូវនេះនាងគឺជាអ្វីៗគ្រប់យ៉ាងរបស់គេ។
''លែងខ្ញុំ...កុំស្មានតែក្ដីស្រឡាញ់របស់ខ្ញុំមានចំពោះបងទៀតអោយសោះ...ខ្ញុំស្ដាយណាស់ដែលមើលមនុស្សខុស..អ្ហឹកៗ..'' ឆេប្រឹងរើ តែរើមិនឈ្នះ កម្លាំងនាងប្រៀបដូចកម្លាំងស្រមោចអ៊ីចឹង នាងកាន់តែរើគេកាន់តែអោបមិនលែង តែបន្តិចក្រោយមកនាងទទួលបានទឹកអ្វីក្ដៅឧណ្ណៗជ្រៀបជាប់ស្មារបស់នាង ច្បាស់ណាស់វាមិនមែនជាទឹកភ្លៀងឡើយតែវាជាទឹកភ្នែករបស់គេ គេមិនដែលយំទេ ទោះធ្លាប់ទទួលរងរបួសធ្ងន់ប៉ុណ្ណាក៏ទឹកភ្នែករបស់គេមិនដែលហូរ ប៉ុន្តែគេយំលើកនេះគេឈឺ ហើយឈឺខ្លាំងទៀតផង គឺគេឈឺបេះដូង។
''ឆេដាច់ចិត្តដាក់បងដែលមែនទេ...មនុស្សអាក្រក់ម្នាក់នេះក៏ចង់បានក្ដីស្រឡាញ់ពីអូនដែរ បងមិនបានរឹងមាំនិងមិនពូកែទ្រាំឡើយ បងចេះយំតើ! តាំងពីដើមបងគ្មានសំណាងដូចគេដទៃ ប៉ុន្តែពេលដែលបានជួបអូនអារម្មណ៍ទាំងនោះបានផ្លាស់ប្ដូរបងអស់ហើយ បងគិតថាបងមានសំណាងណាស់ដែលបានជួបអូន បងទទួលបានក្ដីសុខ ការយកចិត្តទុកដាក់ មើលថែផ្ដល់ក្ដីស្រឡាញ់ ស្នាមញញឹមចំពោះបង...បងរស់នៅម្នាក់ឯងយូរមកហើយ អូនគិតចង់អោយបងនៅតែម្នាក់ឯងមួយជាតិនេះឬ?''
ឆេរៀងភ្លឹកភ្លាំងបន្តិច ព្រោះនេះជាលើកដំបូងដែលគេនិយាយច្រើនយ៉ាងនេះ នាងនៅជាមួយគេយូរហើយគេដូចគល់ឈើនិយាយមួយម៉ាត់ៗ មុខស្មើមិនខ្ចីញញឹមនឹងមិនងាយបញ្ចេញអារម្មណ៍អ្វីទាំងអស់។ លីសាបន្ធូរការអោបក្រសោប ទើបឆេបែរមុខមកគេយឺតៗទើបឃើញពីការឈឺចាប់នៅលើផ្ទៃមុខរបស់គេ បេះដូងនាងឈឺឈៀបដូចមុតឡាម។
''ហេតុអីធ្វើទង្វើដែលគួរអោយស្អប់...បើចង់ទទួលបានការស្រឡាញ់នោះ?'' ឆេព្រមនិយាយស្រួលៗជាមួយគេវិញ នាងចិត្តមិនដាច់ដាក់មនុស្សដែលខ្លួនស្រឡាញ់ស្ទើរលេបនោះទេ។
''បងគ្មានជម្រើស! បងធំធាត់ឡើងជាមួយពួកវា បងគ្មានឪពុកម្ដាយទេ រស់នៅក្រោមការស្ដាប់បញ្ជារបស់ពួកវា''
''អ៊ីចឹងបងគ្មានថ្ងៃចាកចេញពីកន្លែងដែលបងបានធំធាត់ឡើងទេឬ?''
''អត់ទេ...បងនឹងចេញ..បងនឹងចេញដើម្បីអូន..បើសិនជាអូនមិនទៅណាចោលបង..បងនឹងកែប្រែចំណុចណាដែលអូនមិនពេញចិត្តគ្រប់យ៉ាង..ឆេកុំទៅចោលបងអីណា!''
ទឹកភ្នែករបស់គេហូរបញ្ជាក់ពីការអង្វរនាង គេលះបង់គ្រប់យ៉ាងអោយតែបានមនុស្សស្រីដែលនៅចំពោះមុខគេ តែគេមិនបានប្រាប់នាងទេថា បើសិនជាគេចាកចេញពីក្រុមបក្សពួកសង្គមងងឹត ជីវិតរបស់គេក៏ត្រូវរងគ្រោះ។ ឆេយំងក់ក្បាលយល់ព្រមលើកលែងអោយគេ នាងតូចស្ទុះទៅអោបលីសាយ៉ាងណែនដូចនឹកខ្លាំងណាស់ ឯលីសាក៏លើកដៃមកអោបក្រសោបកាយតូចរបស់នាងយ៉ាងណែនដូចគ្នា ក្រោមទឹកភ្លៀងធ្លាក់ជោគជាំលោកីយ៍។ ម្នាក់ៗអោបគ្នាមិនលែង ហាក់កំពុងតែបញ្ជូលថាមពលកម្ដៅអោយគ្នាទៅវិញទៅ។

មនុស្ស អាក្រក់Where stories live. Discover now