រឿងកូនឥតខាន់ស្លារ(ភាគទី2)
មុននឹងចូលដល់ភាគទី 2 សូមបង្ហើយសាច់រឿងពីភាគទី1បន្តិចព្រោះអត់បានដាក់)ឯងមករហូតព្រោះថាគាត់ក៏មានចិត្ដលួចស្រលាញ់អ្នកស្រីyejuដែរតែដោយសារគាត់មានភរិយារួចទៅហើយទើបមិនរវល់តែយប់នោះដោយសារអ្នកស្រីHaejungដែរជាភរិយារបស់គាត់បានទៅក្រៅប្រទេសបាត់ទៅហើយទើបគាត់ធ្វើរឿងមិនគប្បីដាក់អ្នកស្រីyejuហើយមូលហេតុដែរគាត់អាចរកឃើញកូនរបស់គាត់គឺជុងវ៉ុននេះក៏ដោយសារថ្ងៃមួយនៅពេលគាត់ចុះពីឡានគាត់ស្រាប់តែវិលមុខហើយដួលសន្លប់ភ្លាមៗនៅក្បែរឡានពេលនោះជុងវ៉ុនគេក៏ដើរមកដោយចៃដន្យក៏ឃើញលោកផាកសន្លប់ក្បែរឡានគេក៏ស្ទុះរត់ទៅមើលគាត់យ៉ាងលឿនថែមទាំងបានឲ្យប្រែងកូឡារដើម្បីជួយទៅសម្រួលគាត់សិនពេលនោះលោកផាកគាត់ក៏ដឹងខ្លួនហើយក៏សួរនាយតូចថា
លោកpark:នាយតូចពូអរគុណឯងហើយណាតែឯងចេះបើកឡានទេជួយនាំពូទៅមន្ទីពេទ្យបន្ដិចតើបានទេចាំពូជូនសុគុណឯងណា
Jung:អរបាទមិនអីទេលោកពូខ្ញុំចេះបើកឡានតើមិនបាច់សុគុណអីទេមោះចាំខ្ញុំជូនទៅ
(ជុងវ៉ុនក៏គ្រារលោកផាកដាក់ឡានរួចក៏ចេញដំណើរមន្ទីពេទ្យតែលុះមកដល់ជុងវ៉ុនក៏នៅសួរនាំលោកផាកខ្លះៗហើយក៏ឈ្លាតសួរនាំគ្រួសារគាត់ស្រួលគេតេហៅគ្រួសារគាត់មកមើលគាត់)
លោកpark:មិនបាច់ទេអរគុណក្មួយច្រើនហើយដែរនាំពូមកពេទ្យណាហើយក្មួយជាកូនអ្នកណាម្ដាយឪពុងឈ្មោះអីដែរ
Jung:អរខ្ញុំមកពីប៊ូសានមករកការងារធ្វើនៅសេអ៊ូលគិតថាចង់ធ្វើការម្ដងលែងចង់ធ្វើចំការហើយអរមែនហើយម៉ាក់ខ្ញុំឈ្មោះyejuខ្ញុំគ្មានឪពុកទេ
(ពេលនោះលោកផាកពិតជាភ្ញាក់ផ្អើលជាខ្លាំងមិនស្មានថាមនុស្សស្រីដែរគាត់បានឲ្យមនុស្សតាមរកតាំងពីយូរទីបំផុតមកត្រូវរកឃើញដោយសារក្មេងម្នាក់ទៅវិញ)
លោកPark:អឹមចឹងពូសុំអោបក្មួយបន្ដិចតើបានទេព្រោះក្មួយដូចកូនរបស់ពូណាស់
(ឯនាយតូចក៏មិនគិតច្រើនក៏អោបលោកផាកដោយក្ដីស្រលាញ់ផ្លែកដូចមិនមែនពូក្មួយតែជាប៉ាកូននាយតូចក៏មានអារម្មណ៍ថាចម្លែកក្នុងចិត្ដដែរតែមកពីមិនចាប់អារម្មណ៍លោកផាកបានបន្លំផ្ដាច់សក់ជុងវ៉ុនមកមួយសសៃបន្ទាប់មកគេក៏សុំលារលោកផាកទៅដាក់ពាក្យធ្វើការនៅក្រុមហ៊ុនផាកគ្រុបផ្ទាល់លោកផាកបានឲ្យជំនិតគាត់យកសសៃសក់នោះទៅតេសDNAហើយលទ្ធផលក៏ចេញមកថាជុងវ៉ុនពិតជាកូនគាត់ជាមួយអ្នកស្រីyeju100%ពិតមែនគាត់សប្បាយចិត្ដខ្លាំងណាស់គាត់បានឲ្យមនុស្សជំនិតទៅសើបពីអ្នកស្រីyeju និងjungwonបន្ថែមហើយក៏បានដឹងដូចយើងទាំងអស់គ្នាឃើញនិងឯងគាត់បាននាំជុងវ៉ុនមកនៅភូមិគ្រិះដំបូងជុងវ៉ុនក៏បដិសេតថាគេមិនចង់ឲ្យកូនប្រពន្ធដើមគឺហេសឹងនិងជុងសុងនិងឯងថាគេតោងទាមចង់ឡើងខ្ពុសតែដោយសារលោកផាកអង្វរពេកគេក៏យល់ព្រមតែមុននិងទៅរស់នៅក្នុងនាមជាអ្នកប្រុសទី3គេក៏សុំឲ្យលោកផាកនិយាយពីចរឹកកូនប្រុសទាំងពីរបស់គាត់សិនមកស្រួលគេទប់ទល់ជាមួយហើយគាត់ក៏ប្រាប់តែម្ដងទៅថាកូនប្រុសគាត់ចរឹកបែបៗណាអីចឹងទៅចង់ដឹងថាតើជុងវ៉ុននិងអាចទប់ទល់ជាមួយអ្នកប្រុសទាំងពីបានដែរឬអត់មានតែចាំមើលទាំងអស់គ្នាព្រោះថាកាវឿនយើងក៏មែនណយដែរដែរចា៎)
____________________________________
បកមកជុងវ៉ុននៅក្នុងបន្ទប់វិញនាយតូចគ្រាន់តែមកដល់ភ្លាមក៏ទម្លាក់ខ្លួនលើពូកបែបថាហត់នឿយគេយកដៃគងថ្ងាស់ហើយគិតក្នុងចិត្ដថា
Jung:ហឹមខ្ញុំមិនដឹងថាមកនៅទីនេះខុសឬត្រូវទេតែធ្វើម៉េចទេយើងត្រូវរៀនផងធ្វើការផងដើម្បីបានលុយបង់ថ្លៃសាលាព្រោះថាពេលនេះខ្លួនឯងជានិស្សិតឆ្នាំទីមួយទៅហើយមកនៅសេអ៊ូលនេះអ្វីៗក៏ថ្លៃតែបើខ្ញុំមិនយល់ព្រមចូលមករស់នៅទីនេះទេនោះខ្ញុំមុខជាត្រូវឈឺក្បាលដោយសាររកលុយបង់ថ្លៃសាលកវិទ្យាល័យរមិនខាន
អឺសម្រាច់ថាទ្រាំទៅព្រោះមានតែគ្រួសារនេះទេអាចឲ្យខ្ញុំមានអ្វីៗគ្រប់យ៉ាងបានខ្ញុំនិងស៊ូចាំមើលណាអាអ្នកប្រុសផាកហេសឹងនិងអាអ្នកប្រុសផាកជុងសុងខ្ញុំនិងច្បាំងជាមួយឯងរហូតយើងមានអ្វីដែរជាខ្លួនឯងតែពេលនេះយើងសុំនៅតោងទីនេះសិនហើយវើយ
(គិតរួចនាយតូចក៏គេងលក់បាត់ទៅទាំងអីវ៉ាននៅមិនទាន់បានរៀបនៅឡើយបកមកក្រុមហ៊ុនparkគ្រុបពេលនេះហេសឹងកំពុងកាន់ប្រវត្ដិរូបរបស់ជុងវ៉ុនដោយញញឹមតិចៗតែបង្កប់ដោយល្បិច)
Hee:ហឹសYang Jungwonមានអីស្អាតគ្រាន់បើតើឯងប្រហើនឌឺយើងឥឡូវយើងនិងធ្វើឲ្យឯងដឹងវិញម្ដងថាជាកូនដែរគ្មានខាន់ស្លារវាអារក្រក់កំរិតណា
(ពេលនោះជុងសុងក៏ចូលមកឃើញបងគេកាន់ក្រដាសហើយញញឹមបែបនេះគេក៏សួរតែម្ដង)
Jong:បងheeមើលអ្វីនិងខ្ញុំមើលទៅបងដូចមានល្បិចអ្វីមែនទេ
(គេមកដល់ដាក់ខ្លួនអង្គុយលើសាឡុងហើយសួរតែម្ដង)
Hee:ក៏ប្អូនចុងយើងនោះអីគេដាក់ពាក្យមកធ្វើការនៅទីនេះហឹសបងគិតថាអាល្អិតនេះដូចជាដើរចូលរូងខ្លារហើយហាហាJong:ពិតមែនឬហឹសតាពិននេះសប្បាយដៃធ្វើបាបទៀតហើយក្មេងតូចប្រើវាឲ្យខ្លាំងៗចាំមើលវាខ្លាំងតមាត់ជាមួយពួកយើងទៀតអត់
(បកមកជុងវ៉ុនវិញពេលនេះគេបានភ្ញាក់ពីគេងហើយក៏រៀបចំរបស់របដាក់តាមកន្លែងរួចរាល់គេក៏ចូលមុជទឹកហើយក៏ចុះមកក្រោមព្រោះវាក៏ល្ងាចណាស់ហើយពេលចុះមកដល់គេក៏ឃើញលោកស្រីHaejungនៅអង្គុយអានកាសែតជាភាសារបារាំងនៅសាឡុង)
Jung:លោកស្រីចូលចិត្ដអានកាសែតបារាំងណាស់តើមែនទេ
(នាយតូចដាក់ខ្លួនអង្គុយហើយសួរលោកស្រីHaejungដោយកែកវិការគោពចាស់ទុំ)
លោកស្រីhae:អឹមមែនហើយអាល្អិតនេះឯងចេះមើលភាសារបារាំងមែនទេបានជាដឹងថាយើងមើលកាសែតបារាំង?
Jung:ហឹសៗក៏ចេះច្រើនដែរព្រោះមិត្ដខ្ញុំជាកូនបារាំងកាត់កូរ៉េពេលទំនេរគេឧសារបង្រៀនខ្ញុំទើបខ្ញុំអាចចេះនេះឯង
លោកស្រីhae:អឹមហឹសៗឯងមុខមាត់ដូចម៉ាក់ឯងណាស់ចរឹកក៏ដូចគ្នាអឹមនេះយកមួយច្បាប់ទៅអានដែរទៅណា
Jung:អរគុណលោកស្រីតែថាម៉េចលោកស្រីមិនស្អប់ខ្ញុំដូចកូនប្រុសលោកស្រីចឹង
លោកស្រីhae:ហឺយខ្ញុំដឹងណានៅយប់នោះបើមិនដោយសារប្ដីខ្ញុំជាអ្នកចាប់ម៉ាក់របស់ឯងមុនទេរឿងក៏មិនទៅជាបែបនេះកំហុសគ្រប់យ៉ាងមកពីប្ដីខ្ញុំទាំងអស់និងខ្ញុំស្គាល់ចរឹកម៉ាក់ឯងច្បាស់ណាស់ថានាងជាមនុស្សបែបណា
Jung:ចុះលោកស្រីនិងម៉ាក់ខ្ញុំត្រូវជាអ្វីនិងគ្នាដែរខ្ញុំមើលទៅលោកស្រីដូចមិនមែនត្រឹមជាចៅហ្វាយទេ
លោកស្រីHea:ឯងឆ្លាតដូចម៉ាក់ឯងចឹងត្រូវហើយខ្ញុំសារភាពតាមត្រង់ចុះខ្ញុំលួចស្រលាញ់ម៉ាក់របស់ឯង
Jung:ហាសលោកស្រីថាម៉េច
(ជុងវ៉ុនលឺលោកស្រីhaejungនិយាយបែបនេះគេពិតជាភ្ញាក់ផ្អើលមិនស្ទើរសឹងតែមិនជឿនិងត្រជៀក)
លោកស្រីhae:ខ្ញុំនិងម៉ាក់ឯងពួកយើងធ្លាប់មានអីៗជាមួយគ្នាជាច្រើនដងខ្ញុំក៏មិនដឹងដូចគ្នាថាខ្ញុំលួចស្រលាញ់ម៉ាក់ឯងតាំងពីពេលណាដឹងត្រឹមថាខ្ញុំស្រលាញ់ម៉ាក់ឯងខ្លាំងណាស់តែថ្ងៃមួយខ្ញុំបានទៅមើលក្រុមហ៊ុនខ្ញុំនៅឯក្រៅប្រទេសហើយពេលនោះហើយរឿងហេតុដ៏អាក្រក់ក៏បានកើតឡើងគឺប្ដីខ្ញុំបានចាប់រំលោភម៉ាក់ឯងរហូតមានឯងនេះហើយ
Jung:ចុះហេតុអីលោកស្រីឲ្យម៉ាក់ខ្ញុំលារឈប់
លោកស្រីHae:ពេលម៉ាក់ឯងលារឈប់នោះខ្ញុំក៏មិនដឹងដូចគ្នាខ្ញុំទើបមកពីអាមេរិកគ្រាន់តែខ្ញុំដឹងថាម៉ាក់ឯងលារឈប់ហើយរឿងដែរប្ដីខ្ញុំបានរំលោភម៉ាក់ឯងនោះភ្លាមខ្ញុំស្ទើរទន់ជង្គុន់ហើយក៏ព្យាយាមឲ្យមនុស្សតាមរកម៉ាក់ឯងគ្រប់ទីកន្លែងតែរកយ៉ាងណាក៏រកមិនឃើញពេលនោះខ្ញុំខូចចិត្ដណាស់តែពេលនេះខ្ញុំក៏សប្បាយចិត្ដមកវិញហើយព្រោះបានរកឯងឃើញហើយខ្ញុំចាំតែឱកាសល្អខ្ញុំនិងទៅជួបម៉ាក់ឯងម្ដងទៀត
(ក្រោយស្ដាប់គ្រប់យ៉ាងពីលោកស្រីhaejungរួចមកគេក៏បានដឹងរឿងកាន់តែច្បាស់មួយកំរិតទៀតកាត់មកពេលញ៉ាំអាហារជុំគ្រួសារមានលោកផាកហេសឹងជុងសុងលោកស្រីhaejungនិងជុងវ៉ុនហេសឹងគេញ៉ាំបណ្ដើរសំម្លក់មកវ៉ុននីបណ្ដើរឯរាងតូចវ៉ុននីយើងក៏មិនឲ្យចាញ់សំម្លក់ហេសឹងវិញឡើងចង់ជ្រុះភ្នែកការញ៉ាំអាហារដ៏សែនតឹងទ្រូងក៏បានបញ្ចប់ពេលនេះគឺម៉ោង8យប់ល្មមជុងវ៉ុនបានមុជទឹកនិងនិងបានមកអង្គុយមើលមេរៀនព្រោះថ្ងៃស្អែកជាថ្ងៃចូលមកសាកលវិទ្យាល័យថ្មីកន្លែងក៏ថ្មីមិត្ដក៏ថ្មីហើយសាកលវិទ្យាល័យនោះមានឈ្មោះថាKorea Universityវាជាសាកលវិទ្យាល័យដែរសំម្បូរដោយកូនអភិជនមានភាគតិចណាស់ដែរជាសិស្សអាហារូបករណ៍គឺជំនួនតែ30%តែប៉ុណ្ណោះដែរជាសិស្សអាហារូបករណ៍ព្រោះថាសាកលវិទ្យាល័យនេះគឺលក្ខខណ្ឌពិបាកខ្លាំងឯអ្នកដែរអាចយកអាហារូបកណ៍សាកលវិទ្យាល័យនេះបានគឺមិនធម្មតានោះទេដូចជុងវ៉ុនចឹងគេទទួលបានអាហារូបករណ៍សុទ្ធព្រោះកាលនៅប៊ូសានគេជាសិស្សពូកែអ្នកណាៗក៏ច្រណែននិងនាយតូចដែរហើយគេក៏មិនសូវជាចំណាយអីណាស់ណាទេព្រោះគេជាសិស្សអាហារូបករណ៍ចឹងហើយខាងសាកលវិទ្យាល័យបានបន្ធូរថ្លៃបង់ប្រចាំឆ្នាំប្រហែល50%ជុងវ៉ុនគេរៀនខាងផ្នែកគ្រប់គ្រងអនាគត់នាយចង់ធ្វើជាអ្នកគ្រប់គ្រងនៅប្រទេសបារាំងកាត់មកព្រឹកថ្ងៃថ្មីវ៉ុននីងើបពីគេងទាំងអារម្មណ៍ស្រស់ស្រាយហើយក៏ឡើងរៀបចំខ្លួនរួចរាល់គេក៏ចុះមកដល់ក្រោមក៏ទាន់អាហារពេលព្រឹកល្មម)
លោកpark:អរមោះជុងវ៉ុនមកញ៉ាំអាហារពេលព្រឹកជាមួយប៉ាសិនមកចាំប៉ាឲ្យហេសឹងជូនទៅសាកលវិទ្យាល័យណា
(ហេសឹងគ្រាន់តែលឺបែបនេះភ្លាមគេក៏ស្ទុះងើបឈរហើយទះតុកផាំងតែម្ដងឡើងផ្អើលអ្នកបំម្រើដែរឈរចាំបម្រើនៅឆ្វេងដៃរួមទាំងលោកស្រីផងដែរ)
Hee:អត់ទេប៉ាការងារខ្ញុំច្រើនណាស់ខ្ញុំគ្មានពេលអត់ប្រយោជន៍ជាមួយអាកូនស្រីដណ្ដើមប្ដីគេនេះទេ
លោកpark:អាheeយើងបញ្ជារឯងណាហើយយើងបញ្ជារនេះក្នុងនាមជាឪរបស់ឯងមិនមែនអ្នកដ៏ទៃទេកុំភ្លេចថាដំណែងជាCEOដែរឯងមានរាល់ថ្ងៃនេះគឺយើងជាអ្នករៀបចំឲ្យបើឯងមិនចង់ចេញពីកៅអីជាceoទេត្រូវជូនជុងវ៉ុនទៅសាកលវិទ្យាល័យឥឡូវនេះ
(ជុងវ៉ុនអង្គុយញ៉ាំអាហារស្ដាប់ប៉ាកូនពីអ្នកឈ្លោះគ្នាធ្វើមិនដឹងឯហេសឹងវិញគេសំម្លក់មកជុងវ៉ុនដោយក្រសែរភ្នែកស្អប់ពេលទ្រូងពេលនោះជុងវ៉ុនក៏ញ៉ាំហើយល្មម)
Jung:ខ្ញុំថាមិនបាច់ទេលោកប៉ាព្រោះថាទឹកមុខបងប្រុសបើសិនជាជូនខ្ញុំទៅអាចនិងប្រកាច់ស្លាប់ឬមិនចឹងរន្ទះបាញ់មិនត្រូវអីចឹងទៅខ្ញុំបារម្ភពីបងប្រុសចឹងខ្ញុំថាមិនបាច់ទេខ្ញុំជិះឡានក្រុងក៏បានដែរហិហិ
(នាយតូចក៏លារដើរចេញទៅហើយនៅឈ្លាតញញឹមឌឺបងប្រុសទាំងពីររបស់ខ្លួនទៀតពេលគេដើរមកដល់ខាងក្រៅបានបន្ដិចហេសឹងគេក៏មកកញ្ឆាក់ដៃវ៉ុននីមួយចាស់ដៃហើយក៏និយាយថា)
Hee:មិញនេះឯងថាអ្នកណាប្រកាច់ស្លាប់ហើយកុំហៅយើងថាបងប្រុសយើងមានប្អូនតែមួយអ្នកទេយើងវារអើមដែរលឺឯងហៅយើងបែបនេះ
Jung:អីយ៉ាបងប្រុសអាសច្រលំលោកហេសឹងខ្ញុំចង់ប្រាប់លោកវិញថាខ្ញុំនៀកក៏វាខ្ពើមនិងហៅលោកឯងថាបងប្រុសដែរអាអ្នកប្រុសឆ្គួត
(នាយតូចក៏ប្រលះដៃខ្លួនចេញមកវិញមួយទំហឹងឯហេសឹងមិនឲ្យចាញ់គេក៏តាមមកចាប់ដៃនាយតូចជុងវ៉ុន)Hee:ប៉ាប្រាប់ថាឲ្យយើងជូនឯងទៅឡើងឡានយើងមិនចង់និយាយច្រើនទេ
(ហេសឹងក៏កញ្ឆាក់ដៃវ៉ុននីទីងណាត់ទីងណែងហើយក៏ចូលឡានបាត់ឯវ៉ុននីយើងវិញគឺអង្គុយធ្វើមុខជូរព្រោះដៃខ្លួនឡើងជាំឃើញស្នាមដៃ)
Hee:កុំមករំអួយដាក់យើងចាប់ពិននិងវាមិនងាប់
Jung:ត្រូវការឲ្យខ្ញុំខ្វះភ្នែកលោកទៅលាងទឹកចេញទេភ្នែកលោកខាងណាឃើញខ្ញុំរំអួយដាក់លោកចាប់ច្របាច់ដៃខ្ញុំយ៉ាងនេះទោះជាជ្រូកក៏ស្រែកដែរ
Hee:កុំមកឌឺយើងប្រយ័ត្នយើងសម្លាប់ចោរ
Jung:អួយខ្លាចណាស់អឺបើខ្លាំងក៏សម្លាប់មកក្រែងដំណែងជាceoរាល់ថ្ងៃនិងលោកប៉ាអ្នកតែងតាំងសោះនិងហាក៏ទ្រង់ក្អេងក្អាងមាំមេះ
Hee:Yang Jungwonឯងប្រហើនថាឲ្យយើង
Jung:បើមានខ្លួនក៏ទទួលយកទៅព្រោះថាឋានៈខ្ញុំពេលនេះគឺស្មើរនិងលោកជាអ្នកប្រុសទី3នៅគ្រួសារparkចឹងខ្ញុំមានសិទ្ធថាឲ្យលោក
Hee:កុំព្រៀបធៀបយើងជាមួយឯងឲ្យសោះម្ដាយឯងត្រឹមជាស្រីដែរដែរដើរទាក់ប្រុសអ្នកមានដើម្បីបានឡើងខ្ពុស់តែប៉ុណ្ណោះយើងជាកូនប្រពន្ធដើមមានខាន់ស្លារត្រឹមត្រូវតាមច្បាប់មិនដូចម្ដាយឯងដែរគ្រាន់ែជាស្រីកំដរអាម្មណ៍របស់មនុស្សប្រុស(ផាច់)
(ជុងវ៉ុនដោយទ្រាំមិនបានដែរគេតេសដៀលម្ដាយខ្លួនបែបនេះគេក៏ទះហេសឹងមួយកំភ្លៀងផាច់តែម្ដងឯតៃកុងឡានក៏ភ័យបុកពោះមិនស្ទើរព្រោះស្គាល់ចរឹកអ្នកប្រុសច្បងនេះច្បាស់ណាស់ដៃឆៅសម្លាប់មនុស្សមិនញញឺត)
Jung:ខ្ញុំសូមប្រាប់ម្ដាយខ្ញុំមិនមែនសម្រាប់ឲ្យលោកតេសដៀលបែបនេះបើលោកមិនដឹងរឿងច្បាស់កុំអាលបើកប្រហោងមាត់និយាយក្នុងនាមលោកជាកូនដែរមានខាន់ស្លារម្នាក់ដែរខួរមានគួរតែប្រើមិនមែនមកដល់និយាយទាំងគ្មានក្បាលកន្ទុយបែបនេះហើយខ្ញុំក៏សូមប្រមានលោកថាកុំមានគំនិតចង់ធ្វើបាបខ្ញុំឲ្យសោះព្រោះថាខ្ញុំមានឋានៈជាអ្នកប្រុសទី3ខ្ញុំមើលដឹងថាលោកនិងប្អូនកំពុងគិតអ្វីលើខ្ញុំ
(ពេលនោះក៏ដល់សាកលវិទ្យាល័យដែរជុងវ៉ុនត្រូវរៀនល្មមគ្រាន់តែមកដល់ភ្លាមគេក៏ចុះពីឡានទាំងមិននិយាយអីជាមួយហេសឹងពេលចូលមកដល់សាកលវិទ្យាល័យភ្លាមសិស្សមិនថាប្រុសឬស្រីគឺងាក់មើលព្រៀតតែម្ដងពិសេសគឺស្រីៗដូចលង់និងជុងវ៉ុនម៉េចទេកំពុងដើររកថ្នាក់សុខៗក៏មានបុរសម្នាក់ដើរមកបុកគេមួយទំហឹងហើយម្នាក់នោះឈ្មោះSo Jung-hwanគេជាសិស្សពូកែគណិតហើយក៏ជាសិស្សប្រុសដែរល្បីថារៀនពូកែគ្រប់មុខវិជ្ជាទាំងអស់ហើយក៏ធ្លាប់តំណាងឲ្យសាកលវិទ្យាល័យទៅប្រកួតជាមួយសាកលវិទ្យាល័យល្បីៗផ្សេងទៀតផងដែរនាយមានអាយុ26ឆ្នាំ)
Jung:លោកអត់អីណាហី
(នាយតូចស្ទុះចូលទៅជួយលើកនាយកំម្លោះឡើងព្រោះបុកគ្នាមាដឹបមិញនេះគឺផ្ងាក្រោយអុកគូទរាងខ្លួនតែម្ដងតែក៏ត្រូវភ្លឹកមើលមុខនាយតូចឡើងលែងចង់ដកដង្ហើមព្រោះនាយតូចវ៉ុននីយើងស្រស់ស្អាតពេក)
hwan:អរបាទខ្ញុំមិនអីទេអរគុណចុះឯងវិញសុំទោសណាមិញខ្ញុំអត់ប្រយ័ត្នJung:បាទបើមិនអីចឹងខ្ញុំសុំលារលោកសិនហើយដល់ម៉ោងចូលថា្នក់ហើយ
hwan:ឯងជាសិស្សទើបផ្ទេរមកថ្មីមែនទេ
Jung:បាទខ្ញុំជាសិស្សដែរទើបផ្ទេរមកពីប៊ូសានខ្ញុំឈ្មោះPark jungwon
hwan:អរកូនលោកពូparkHesongសោះប៉ាខ្ញុំក៏ជាមិត្ដល្អជាមួយប៉ាឯងដែរបើចឹងពួកយើងសេបគុគ្នាទៅល្អទេ
Jung:ហិហិបាទបានតើមោះចាប់ដៃមួយជាការរាប់អាន
(នាយតូចលារដៃមកចាប់ជាមួយកំម្លោះJung-hwanឯនាយក៏មិមប្រកែកតែមើលមុខនាយតូចអត់ព្រិចភ្នែកសោះក្រោយចាប់ដៃរាប់អានគ្នារួចពួកគេក៏បំបែកផ្លូវគ្នាកាត់មកក្នុងថ្នាក់)
👩🏫:សួស្ដីកូនៗទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូចង់ណែនាំសិស្សម្នាក់ដែរទើបនិងផ្ទេរមកថ្មីសូមទះដៃទទួលគេម្នាក់មួយមក
(ពេលនោះសិស្សក៏ទះដៃព្រមគ្នា)
👩🏫:ចូលមកកូន
Jung:សួស្ដីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះpark jungwon
សុំផ្ញើរខ្លួនផងណាបាទ
(គេញញឹមទាំងចេញថ្ពាល់ខួចធ្វើឲ្យសិស្សស្រីមានជាការជ្រួលជ្រើមរមួលខ្លួនពេញនិង)
👩🏫:អឺបើចឹងជុងវ៉ុនកូនទៅអង្គុយជិតសិស្សស្រីម្នាក់នោះទៅណា
(ពេលជុងវ៉ុនដើរទៅអង្គុយនោះគឺសិស្សស្រីម្នាក់នោះក៏វែកកន្លែងអង្គុយឲ្យគេភ្លាមតែម្ដងនាងឈ្មោះkazuhaជាសិស្សអាហារូបករណ៍ដែរផ្ទេរមកពីជប៉ុននាងជាស្រីស្អាតប្រចាំថ្នាក់ហើយក៏ជាប្រធានថ្នាក់ទៀតផង)
Jung:អរគុណណាស្រីស្អាតនិយាយចឹងនាងឈ្មោះអី
Kazu:ខ្ញុំឈ្មោះkazuhaលោកហៅខ្ញុំថាzuhaទទេក៏បានណា
Jung:រីករាយដែរបានស្គាល់
(ពួកគេទាំងក៏ចាប់ដៃគ្នាតែស៊ូហានាងញញឹមរហូតតាំងពីឃើញជុងវ៉ុនណែនាំខ្លួនមកម្លេះបាននាយមកអង្គុយជិតចេះទៀតរឹកតែអរណែចង់ប្រាប់ថាចែហាឯងស្រលាញ់ប៉ះអនាគត់ប្រពន្ធគេហើយកាត់មកម៉ោងសម្រាក់សូហានិងជុងវ៉ុនក៏បណ្ដើរគ្នាមកកងទីនដើម្បីញ៉ាំអាហាកំពុងអង្គុយញ៉ាំជាមួយស៊ូហាសុខៗកំម្លោះបេតប៊យhwanយើងក៏មកអង្គុយធ្វើឆ្អឹងទទឹងក៏គេពុងញ៉ែគ្នា)
hwan:សួស្ដីសុំរួមតុកផងតើបានទេ
Jung:អរhwanទេហ៎មោះមានអីសុទ្ធតែគ្នាឯងតើអង្គុយមក
(ពួកគេក៏និយាយបណ្ដើរញ៉ាំបណ្ដើរតែកុំមើលមុខស៊ូហាគឺថាសំម្លក់នាយhwanចង់សាឡែវភ្នែកព្រោះមិញនាងប្រុងនិងញ៉ែជុងវ៉ុនទៅហើយតែនាយក៏មកធ្វើឆ្អឹងទទឹងក៏ទាន់ធ្វើឲ្យនាងខកបាត់ទៅកាត់មកល្ងាចម៉ោងចេញទៅផ្ទះស៊ូហានាងក៏សួរវ៉ុននីថា)
Kazu:អរមែនហើយជុងវ៉ុនលោកជិះអីមកJung:ក៏ជិះឡានបងប្រុងជូនមកតែគាត់ប្រហែលជាមិនបានមកយកទេខ្ញុំត្រូវហៅឡានទៅផ្ទះខ្លួនឯងហើយ
(ស៊ូហាលឺចឹងអរឡើងព្រូចព្រោះតាពិននេះបានជូនក្រាស់ទៅផ្ទះបាត់)
Kazu:អឹមបើមិនយល់ទាស់ទេខ្ញុំសុំជូនលោកទៅផ្ទះតើបានទេខ្ញុំក៏មានមេរៀនខ្លះមិនយល់ចង់សួរលោកដែរណា
Jung:បាទមិនអីទេហិហិសុំរំខានអ្នកនាងស៊ូហាបន្ដិចហើយណា
Kazu:កុំនិយាយចឹងពួកយើងជាមិត្ដនិងគ្នា
(កាត់មកពេលមកដល់ភូមិគ្រិះparkឡានTOYOTA Vellfireមួយគ្រឿងមកចតឈប់ក្នុងបរិវេនខាងក្នុង)
ម៉ាយ៉ា:លោកស្រីមានឡានចំម្លែកចូលមកទាន
លោកស្រី:អឹមចាំយើងចេញទៅមើល
(ពេលមកដល់ខាងក្រៅក៏ឃើញថា)
លោកស្រី:អរជាជុងវ៉ុនទេតើ
Jung:អ្នកម៉ាក់នេះជាមិត្ដកូននាងឈ្មោះkazuha
Kazu:ជម្រាបសួរអ៊ំស្រីខ្ញុំសិស្សមកពីជប៉ុនហើយក៏ចៃដន្យស្គាល់គ្នាជាមួយជុងវ៉ុនខ្ញុំឈ្មោះKazuha Nakamura
លោកស្រី:អរជាកូនលោកម្ចាស់cosimaNakamuraសោះមោះចូលក្នុងអង្គុយលេងសិនមកក្មួយ
(កាត់មកពេលមកដល់បន្ទប់ទទួលភ្ញៀវ)
Kazu:លោកស្រីស្គាល់លោកប៉ាខ្ញុំដែរតើមែនទេ?
លោកស្រី:ហឹសៗរឿងអីខ្ញុំមិនស្គាល់បើខ្ញុំនិងប៉ាក្មួយជាអ្នកជំនួញរួមភាគហ៊ុនជាមួយគ្នាសោះនិងហើយខ្ញុំក៏ធ្លាប់លឺប៉ាក្មួយនិយាយថាក្មួយចង់មកបន្ដការសិក្សារនៅកូរ៉េតែខ្ញុំមិនដែរឃើញមុខសោះឥឡូវឃើញហើយពិតជាស្រស់ស្អាតដូចលោកម្ចាស់និយាយពិតមែន
Kazu:អរគុណអ្នកមីងដែរបានសសើរ
លោកស្រី:និយាយចឹងក្មួយនិងជុងវ៉ុនស្គាល់គ្នាដោយរបៀបណា
Jung:ក៏ពួកយើងរៀនថ្នាក់ជាមួយគ្នាហើយថែមទាំងអង្គុយជាមួយគ្នាទៀតផងហើយពួកយើងក៏រាប់អានគ្នាទៅ
Kazu:ចា៎ពិតមែនហើយអ្នកមីងជុងវ៉ុនគាត់ជាមនុស្សល្អណាស់
Jung:អ្នកម៉ាក់ចឹងពួកយើងសុំនាំគ្នាទៅបន្ទប់ដើម្បីមើលមេរៀនហើយណា
(និយាយរួចពួកគេទាំងពីក៏ឡើងទៅខាងលើបាត់កាត់មកម៉ោងប្រហែល6ឡានferrariមួយពណ៍ក្រហមស្រស់និងមួយទៀតពណ៍ខ្មៅស្រស់បានចូលមកឈប់ចតក្នុងបរិវេនផ្ទះ)Jong:បងheeឡានVellfireរបស់អ្នកណានិង
Hee:ប្រហែលជារបស់ភ្ញៀវទេដឹងតោះចូលក្នុងទៅ
(ហើយជុងសុងនិងហេសឹងក៏បណ្ដើរគ្នាទៅក្នុងផ្ទះ)
Jong:ម៉ាក់ឡានVellfireពណ៍ខ្មៅនោះរបស់អ្នកណា
លោកស្រី:ជារបស់កូនស្រីលោកcosimaNakamuraគេជាមិត្ដរបស់ជុងវ៉ុន
Jong:ស្អីគេអាក្មេងកូននាងស្រីថោកទាបទាក់ប្ដីគេនោះទៅស្គាល់គ្នាជាមួយមិត្ដម៉ាក់បានយ៉ាងម៉េចអួយម៉ាក់ម៉េចក៏ទះខ្ញុំចឹង
(លោកស្រីក៏ទះកូនគាត់មួយដៃណែជុងសុងហាម៉េចមើលងាយមនុស្សដែរម៉ាក់យើងសាលាញ់ចឹង)
លោកស្រី:អឺយើងទះឯងឲ្យដឹងខុសត្រូវជាងមុនកុំហាមាត់ឡើងដៀលមនុស្សដែរមិនដឹងអីឯងធំហើយអាយុក៏ច្រើននិយាយស្ដីចេះយកខួរមកពិចារណាខ្លះផង
(ពេលនោះស៊ូហានិងជុងវ៉ុនក៏ចុះមកពីលើល្មម)
Kazu:អឹមមានរឿងអ្វីនិងអ្នកមីងដូចជាលឺមាត់ខ្លាំងៗម្លេះ
លោកស្រី:ក៏មិនមានអីទេក្មួយហើយដល់ម៉ោងត្រូវទៅវិញហើយមែនទេមិននៅញ៉ាំបាយជាមួយមីងសិនទេឬ
Kazu:ចាំថ្ងៃអាទិត្យចុះណាអ្នកមីងចឹងខ្ញុំលារអ្នកមីងសិនហើយ
(នាងនិងជុងវ៉ុនក៏បណ្ដើរគ្នាទៅឡានបាត់ទៅ)
Hee:ម៉ាក់នេះហ៊ានទះខ្ញុំព្រោះវាមែនទេ
លោកស្រី:អឺយ៉ាងម៉េចគ្រាន់តែយើងទះឯងពិននិងវាធ្ងន់ធ្ងរណាស់ឬថ្ងៃក្រោយកុំឲ្យយើងលឺឯងទាំងពីនិយាយអាក្រក់ពីជុងវ៉ុនទៀតឲ្យសោះបើមិនចង់ឲ្យយើងបិទកាតធនាគារបស់ឯងទាំងអស់ចោរទេនោះ
(និយាយចប់គាត់ក៏ដើរចេញឡើងទៅខាងលើបាត់បកមកអ្នកខាងក្រៅវិញ)
Kazu:ជុងវ៉ុនហាជូនដំណើរខ្ញុំត្រឹមនិងបានហើយ
Jung:ខ្ញុំពិតជាចង់ជូនស៊ូហាឲ្យដល់ផ្ទះណាស់ព្រោះនាងជាមនុស្សស្រីមួយវិញពេលនេះម៉ោងជិត10ទៅហើយខ្ញុំខ្លាចក្រែងថានាងមិនសុវត្ដិភាព
Kazu:ហិហិអរគុណណាដែរបានបារម្ភពីខ្ញុំតែមិនអីទេមនុស្សពួកនេះសិទ្ធតែជាមនុស្សរបស់ប៉ាខ្ញុំបើពួកគេហ៊ានធ្វើអីមិនល្អលើខ្ញុំនោះពួកគេច្បាស់ជាស្លាប់គ្មានដីកប់ទេជុបខ្ញុំទៅហើយ
(និយាយចប់នាងក៏ហក់ទៅថើបថ្ពាល់ជុងវ៉ុនមួយខ្សឺតរួចក៏ឡើងឡានទៅបាត់ទុកឲ្យជុងវ៉ុនឈរគាំងម្នាក់ឯងព្រោះបេះដូងគេលូតញ៉ាប់ណាស់)
Jung:នេះជាអារម្មណ៍អីនិងហឺយទៅអាវ៉ុនទៅដេកស្អែកឡើងទៅរៀនទៀត(ហើយនាយតូចក៏ដើរចូលផ្ទះវិញពេលចូលមកដល់ក៏ឃើញបងប្រុសទាំងពីររបស់ខ្លួនអង្គុយលើសាឡុងសំម្លក់មកកាន់ខ្លួនតែនាយតូចមិនខ្វល់ប្រុងនិងឡើងទៅជាន់លើទៅហើយហេសឹងក៏ស្ទុះមកកញ្ឆក់ដៃគេរួចក៏និយាយថា)
Hee:អាក្មេងចង្រៃឯងទៅនិយាយស្អីជាមួយម៉ាក់យើងម៉េចម៉ាក់យើងហ៊ានទះយើងហើយគម្រាមយើងបែបនេះ
Jung:ចរឹកលោកបែបនេះសមនិងគាត់ទះចឹងហើយណែមិនមែនទើបតែនិយាយអាក្រក់ពីខ្ញុំហើយណាហីហាហាតែទេវតាមិនជួយបែបជាលងមកខ្លួនឯងបែបនេះលែងដៃខ្ញុំ
(នាយតូចក៏កញ្ឆក់ដៃខ្លួនឯងត្រឡប់មកវិញរួចក៏ឡើងទៅខាងលើបាត់ទៅ)
Jong:ពេលនេះអាក្មេងម្នាក់នេះកាន់តែប្រហើនហើយបងheeតើយើងគួរធ្វើបែបណាបន្ដ
Hee:ហឹសឯងគិតមើរូបរាងវាស្រស់ស្អាតដូចជាមនុស្សស្រីបែបនេះតើយើងគួរចាត់ការយ៉ាងម៉េច
Jong:ហឹសនេះកុំប្រាប់ថាបងចង់ហឹសតែពិបាកនិងបដិសេធដែរព្រោះរូបរាងល្អឥតខ្ចោះយ៉ាងនេះចាំស្អែកនៅក្រុមហ៊ុនចុះណាវាសប្បាយជាង
(ណែៗប្រូចង់ធ្វើអីកូនខ្ញុំនិងប្រយ័ត្នកូនខ្ញុំចាប់បោកណាបញ្ឈប់អាគំនិតអាក្រក់និងភ្លាមភាគទីសូមចប់ត្រឹមនិងសិនចង់ដឹងថាតើជុងវ៉ុនមានប្រធានការបែបណាលើបងប្រុសសំម្អប់របស់ខ្លួន)
YOU ARE READING
ខ្ញុំមិនយល់ហេតុអ្វីបានជាពួកគេស្អប់ខ្ញុំ
Adventureខ្ញុំត្រូវបានទេស្អប់ដោយសារពួកអ្នកមាន
