ពីរភព 2/3

25 3 0
                                        

ពីរភព: ស្គាល់គ្នាស្របពេលបែក

ពន្លឺចាំងចូលប្រហោងដ៏តូច ប៉ះចំផ្ទៃមុខស្រោមដោយលោហិតឆ្អិនឆ្អៅ។ ត្របកភ្នែកបើកតិចៗបរិយាកាសដូចប្លែកមិនធ្លាប់ជួប ថេយ៉ុងព្រិចភ្នែកឆ្ងល់ៗមើលទៅជុំវិញខ្លួន មនុស្សម្នាដេកគរជើងគ្នាក្នុងបន្ទប់តូចចង្អៀត។
«យើងងាប់ហើយហ៎..» សំណួរដំបូងបានផុសឡើងក្នុងខួរក្បាល ចុងក្រោយយមរាជកក់ឈ្មោះគេទុកបានសម្រេច ជីវិតនេះពិតជាអភ័ព្វគ្មានជីវៈជាតិសោះម៉ង ក្រក៏ក្រ ការងារក៏គ្មាន រាល់ថ្ងៃបានស្អាតយោងកុំអីឆ្កែក៏មិនព្រមមើលដែរ។
«ហ្អឹក! ជ្រុលជាឲ្យងាប់ហើយម៉េចក៏មិនឲ្យទៅកន្លែងស្អាតជាងនេះ» កាយតូចអង្គុយយំតូចចិត្តនិងវាសនា កាលនៅជាមនុស្សក៏សាងបុណ្យកុសលច្រើនដែរ មិនធ្លាប់ចងពៀរជាមួយនរណាសោះ សាកសមនិងឡើងឋានសួគ៍ជួបទេវតាស្អាតៗមិនសមធ្លាក់ចូលនរកទីកន្លែងអាប់អួលគ្មានពន្លឺច្នឹងសោះ។ ឬក៏មកពីខ្លួនឧស្សាហ៍ជេរចៅហ្វាយនាយពេក តែជេរក្នុងចិត្តតើ..
«ហ្អឹកៗ...»
«ហ៊ើយ! ថ្លង់ណាស់ មកយំស្អីកាត់ព្រឹកហ្នឹង..» ថេយ៉ុងភ្ញាក់ព្រើតត្បុលចូលទៅកន្លៀតជញ្ជាំង ឃើញបុរសមាឌធំឈរអេះក្បាលពោះកំផ្លេសៗខ្លួនសម្លឹងមកគេដូចសត្រូវ..
«កើតជាប្រែតហើយនៅខ្លាចរអា ចុះទម្រាំនៅជាមនុស្សអាក្រក់យ៉ាងណាទៅ» ថេយ៉ុង និយាយតិចៗស្ដាប់តែខ្លួនឯង ប្រុសម្នាក់នេះគួរឲ្យខ្លាចណាស់..

«ក្រោក! នៅដេកដល់អង្កាល់ទៀត » ភ្លាមនោះទ្វារត្រូវបានបើកដោយនរណាម្នាក់កាន់ដំបងវាយជញ្ជាំងផាំងៗ មើលតាមការស្លៀកពាក់ដូចមន្ត្រីរាជការទៀត ឋាននរកនេះឡូយបស់គេ!
«មើលស្អី? ម៉េចមិនឆាប់ទៅជាមួយគេ» កាយតូចខ្ជឹបមាត់ខ្លាចឡើងរួញខ្លួនមិនហ៊ានសម្លឹងទៅគេចំ ជើងស្រឡូនសសៀរៗចេញទៅជាមួយមនុស្សឯទៀតបាត់។

កាយតូចថេយ៉ុងឈានជើងចេញពីច្រកទ្វារដោយក្ដីងើយឆ្ងល់ ខាងក្រៅប្រមូលផ្ដុំមនុស្សជាច្រើនរត់ខ្វាត់ខ្វែងបំពេញតួនាទីរៀងខ្លួន មើលទៅដូចមនុស្សមានជីវិត ។
«ណែ! អាក្មេងមកថ្មីមកណេះ..» បុរសដែលស្ដីឲ្យមុននេះបក់ដៃហៅ ព្រោះឃើញឈរឡេឡឺៗ..
«គ្នាយើង! នេះក្មេងគ្នាទើបមកថ្មី ជួយមើលថែផង ហើយចុះអាល្អិតឯងឈ្មោះអី?» គាត់ហៅគ្នីគ្នា៤-៥នាក់ទៀតណែនាំឲ្យថេយ៉ុងស្គាល់.
«អើឈ្មោះថេយ៉ុង! ហើយចុះយមរាជអត់ប្រាប់ពួកបងទេ» ថេយ៉ុងអេះអុញ ព្រោះធ្លាប់មើលរឿង ខ្មោចមានចុះបញ្ជីថាមានឈ្មោះអី? ស្លាប់ដោយសារអី?
«យមរាជស្អី?» គាត់ជ្រួញចិញ្ជើមអស់សំណើចនឹងក្មេងនេះ យូរៗទៅចេះកំប្លែងទៀត។
«ក៏ក្រែងទីនេះជាឋាននរកហី..» កាន់តែផ្ដាស់! ដេកយល់សប្ដិទាំងព្រឹក..
«ផ្លាច់! ចង់ងាប់ណាស់ឬ?» គាត់ផ្ទាត់ថ្ងាស់ថេយ៉ុងបន្តិច រូបរាងនៅក្មេងល្ហក់ ស្នេហាក៏មិនធ្លាប់មានផងយ៉ាង ចង់ងាប់?
«បើមិនមែនជាឋាននរក ចុះទីនេះជាកន្លែងណាវិញ» ត្រង់នេះថេយ៉ុងឱនខ្សឹបសួរទៅគាត់ ក្នុងចិត្តលួចត្រេកអរខ្លះដែលៗខ្លួនមិនទាន់ស្លាប់។
«ការស្លៀកពាក់ទៅវាចម្លែក សម្ដីវិញរឹតចម្លែក» ពួកគាត់ឆ្ងល់លើសដើម មើលការស្លៀកពាក់មិនដូចអ្នកនៅទីនេះ សម្ដីវិញរឹតមិនមែន ចុះក្មេងមកពីណា?
«ទីនេះជាទឹកដីនគរសុង..» គ្រាន់តែឮទន់ជង្គង់! យល់សប្ដិទេដឹង?
«និយាយលេងទេដឹង!» ថេយ៉ុងសើចខិខិ នគរសុងស្អី? បោកក្មេង..
«លេងក្បាលឯងស្អី! បានហើយឆាប់ប្ដូរខោអាវរយាកៗនេះទៅ អាងមកធ្វើការប្រយ័ត្នអត់បានបាយសីុវើយ..» គាត់បោះខោអាវមួយសម្រាប់ទៅឲ្យថេយ៉ុងប្រញាប់ផ្លាស់ប្ដូរទាន់មេការមិនទាន់មក!
«ហ៊ើយ! ឆ្លងភពមើលតែរឿងកុន តែហេ៎ពេលស្លៀកពាក់ច្នឹងទៅសង្ហាកប់ម៉ង..» ថេយ៉ុងទាញទូរស័ព្ទមកថត៤-១០ប៉ុស្ដិ៍ទុកអួតជីមីនបន្ទាប់ពីបានឆ្លងទៅអនាគតរបស់គេវិញ។
«នរណា?» ថេយ៉ុងទុកទូរស័ព្ទយ៉ាងលឿនព្យាយាមរកកន្លែងរត់ តែមិនប្រយ័ត្នជ្រុលទៅបុកនរណាម្នាក់ពេញទំហឹង..
«អួយ!»
«លោកមេទ័ព..» ដាវសរស្ងាចដាក់អឹបនិងកញ្ជឹងក.ក្មេងល្ងីល្ងើមុននេះ ចំណែកឯក្មេងមិនទាន់ត្រៀមខ្លួនជាមួយហេតុការណ៍ក៏ដួលសន្លប់ស្ដូក។
«ហេតុអ្វីគេនៅទីនេះ?» គេមើលទៅក្មេងក្នុងរង្វង់ដៃដោយមានចម្ងល់ ក្មេងប្លែកមុខមកពីណា?
«អ្នកយាមនៅព្រំដែនបានប្រទះឃើញគេដេកសន្លប់ ទើបនាំគេមកប្រហែលជារនុកក្នុងដែលនគរសត្រូវបញ្ជូនមកហើយទាន..»
...
ដំណាក់លោកមេទ័ព
សម្លេងខ្លុយល្វើយៗដាស់ឲ្យអ្នកដែលសន្លប់ញោចដឹងខ្លួន ថេយ៉ុងពត់ខ្លួនចុះឡើងរបៀបមនុស្សមិនទាន់អស់ងងុយតែត្រូវមានអ្វីមករំខាន។
«កន្លែងណាទៀតហើយវើយ?!» កាយតូចបើកភ្នែកសស្លែត រត់ឆ្លេឆ្លារកកន្លែងចេញតែបើកវាមិនកើត..
«អ្ហាយ!» គ្រាប់ព្រួញហោះកាត់មុខ ព្រលឹងរត់ចែកជើងគ្នាអស់ ខំធ្មេចភ្នែកបន់ស្រន់អស់ទេវតាជួយថែរក្សាក្មេងកំសត់នេះផង..
«ដៃនេះពិតជារពឹសណាស់...» ទេវបុត្រជិះសេះសមកជួយទារកតូចហើយថេយ៉ុងសើចញឹមៗ បើគេមកមិនទាន់ក្មេងនេះស្លាប់បាត់ទៅហើយ។
«នរណាទៅដឹងថាបន្ទប់លោកសុទ្ធគន្លឹះយន្ដនោះ» អរក៏អរ,ខឹងក៏ខឹង ជួយហើយស្ដីឲ្យទៀត! មិនសមជាវីរៈបុរសសោះ..
«ក្មេងដូចឯងទៅដឹងស្អីទៅ!» គេស្ដីឲ្យញ៉ែតរកក្មេងតបតវិញមកទាន់ រាងកាយទន់ដូចមនុស្សស្រីសមនៅចង្ក្រាន្ដបាយ រៀនដេរប៉ាក់..
«បាទអ្នកមានគុណ! អរគុណដែលបានជួយណា តែបើកទ្វារឲ្យខ្ញុំចេញទៅ» កាយតូចដាក់ខ្លួនអង្គុយទល់មុខបុរសបិទបាំងមួយចំហៀងមុខអាថ៍កំបាំងម្ល៉េះ! សម្ដីត្រូវចូលពោះវិញក្រោយពីទទួលបានក្រសែភ្នែកមាំ ថេយ៉ុងដើរតាមគេត្រឹកៗដូចកូនឆ្កែសើរតាមម្ចាស់ គេទៅណាខ្លួនក៏ទៅដែរ !

ប្រលោមលោកខ្លីៗ BLWhere stories live. Discover now