Yoonmin
«ចៅហ្វាយ! មានក្មេងប្រុសម្នាក់កំពុងអុកឡុកនៅខាងក្រៅទាន..» អាយូរត់ត្រហេបត្រហបចូលក្នុងអូហ្វីសប្រាប់ដំណឹងដល់អ្នកជាចៅហ្វាយនាយ មិនដឹងក្មេងមកពីណាទេ! ឈរជេរចៅហ្វាយខ្លួនញ៉ែតៗដូចខឹងចងគំនុំពីជាតិណាមកច្នឹង។
«ក្មេងម្នាក់សោះក៏ចាំយើងដែរ» គេទំលាក់ឯកសារចុះជ្រួញចិញ្ចើមមើលទៅកូនចៅខ្លួន ត្រឹមសម្បត្តិក្មេងមិនទាន់ជ្រុះបាលីពីក្បាលផងធ្វើស្អីមិនកើតដែរ។
«ហឺុយ! ទាល់ចៅហ្វាយទៅមើលដោយផ្ទាល់បានដឹង» ដឹងថាក្មេងនោះមិនធម្មតា ជេរក៏ឈ្ងុយ វ៉ៃក៏អ៊ែម!
«ឯងនេះ!» គេមិនចង់ហត់មាត់ជាមួយ ក៏ចេញទៅមើលថាតើក្មេងនោះខ្លាំងរបៀបណា? ដល់ថ្នាក់កូនចៅថ្វីដៃលំដាប់ប្រទេសដូចអាយូនៅចាញ់ក្រាប..
មកមើលសភាពខាងក្រៅក្រុមហ៊ុនវិញ ឃើញក្មេងប្រុសសក់ទង់ដែង,ភ្នែកតឹងៗកំពុងច្រត់ចង្កេះជេររ៉េបមួយខ្សែ មិនដឹងថាមានរឿងភេទអ្វីបានជាខឹងមួម៉ៅដ៏ថ្នាក់នេះ។
«អាចង្រៃ! អាថោកលំដាប់ប្រទេសគ្មានអ្នកយក អាឆ្កួតកាម អា..»
«ជេរឆ្អែតឬនៅ?»
«នៅទេ! »
«ច្នឹងជេរត.មក» គេឌឺសាហាវ!
«អាឡប់សតិ អាឆ្កួតជ្រូក...»
«ឯងអត់ឈឺទេ?» ជេរឡើងហត់ ជេរឡើងរួយមាត់ហើយ មើលទៅឫកពាគេនៅស្ងៀមអត់ព្រមតបសោះ ពេលឃើញច្នឹងឡើងឆ្ងល់សួរទៅគេវិញ..
«ពាក្យរបស់ឯងខុសពីការពិត មានអីត្រូវឈឺ?» គេញាក់ស្មារធ្វើហី បើវាពិតមែន..ជេរគ្រប់ម៉ាត់ដូចចំចំណុចសោះ បើជេរអាសង្ហាអាថ្លៃថ្នូរអីទៅរៀងឈឺបន្តិច។
«ឯង!..» ខឹងណាស់! ខឹងឡើងក្រហមមុខដូចភ្នំភ្លើងជិតផ្ទុះ..
«អួយ! ឯងធ្វើស្អីលេងក្បាលយើងភ្លាម..» មិនដឹងខ្មោចខាងណាចូលទេ បាននៅសុខៗចាប់កន្ត្រាក់សក់គេបោចចង់ជ្រុះលលាដ៍ចេញមកក្រៅ..
«បោចឲ្យអស់! ហើយក៏ខ្វាច់មុខសង្ហានេះឲ្យរយាស កុំពូកែទៅបោកស្នេហាគេពេក..» អាយូឈរមើលទាំងញញើតមិនហ៊ានលូកមាត់លូកក. មិនយកមុខមាត់រលោងរបស់ទៅគេឲ្យកម្លោះតូចនេះទះតប់ទេ។
«ឆ្កួត! នរណាទៅបោកស្នេហានរណា យើងមិនដឹងទេ» គេជាសុភាពបុរសស្នេហាអូនបងក៏មិនធ្លាប់មានដែរ មកចេះចោទគេទៅកើត!
«ចង់បែកមាត់ទៀតហ្អេស៎!» ប្រុសតូចយាដៃប្រុងទះទៀតតែត្រូវសម្លេងតូចឆ្មាមួយមកកាត់..
«បងមីន?» អរគុណព្រះជាម្ចាស់! អរគុណដែលមកជួយសង្គ្រោះជីវិតដ៏អាប់អួលមួយនេះ ភ្លាមនោះលេចក្មេងប្រុសម្នាក់ចេញមក
«អ៊ៅ! ថេយ៍..បងប្រាប់ហើយថាឲ្យនៅផ្ទះ រឿងកំចាត់ប្រុសសាវ៉ាទុកឲ្យបងជាអ្នកចាត់ការ» អ្នកជាបងរត់រកប្អូនដែលឈរមើលមកខ្លួនភ្លឹះៗ ចង់រកពេបយំបន្តិច..
«បងប្រុសច្រឡំមនុស្សហើយហ្អឹកៗ..» ថេយ៉ុងជាប្អូនប្រាប់ទៅបងប្រុសទាំងយំរហាម ម្នាក់ដែលបងវ៉ៃមិនមែនសង្សារចោលម្សៀតគេនោះទេ។
«ហ្អាស!! ក្រែងជាអាត្រកូលមីនហី..» ជីមីនចង្អុលមុខប្រុសម្នាក់នោះខ្វាច់ៗ គេសើុបច្បាស់ណាស់ថាអាប្រុសចង្រៃដែលធ្វើឲ្យប្អូនគេទឹកភ្នែកជានាយកនៅក្រុមហ៊ុននេះ ច្រឡំម៉េចនឹងកើត!
«មីនដែរ! តែមីនយ៉ុនហ្គី..» យ៉ុនហ្គីដើរបាំងខ្ញើចៗមកកៀកបងប្អូនទាំងពីរ និយាយដោយសម្លេងមាំ សួរថាមុខមាត់គេនរណាសង?
«អូ! មិនមែន មីនជុងគុកទេហ៎» ជីមីន សើចមិនសមទៅកាន់រាងក្រាស់យ៉ុនហ្គី នរណាទៅដឹងថាត្រកូលមីនមានកូនដល់ទៅពីរនោះ ចប់មិនខានទេ! រត់តាមផ្លូវណា..
«តោះ! ថេយ៍យើងទៅវិញ» ជីមីនប្រុងដឹងដៃប្អូនចេញប៉ុន្ដែត្រូវអ្នកម្ខាងទៀតមិនព្រម បង្កបញ្ហាហើយចង់រត់គេចហេ៎..
«ចុះយើង! នរណាទទួលខុសត្រូវ?» យ៉ុនហ្គីចង្អុលមកខ្លួនឯង
«ជើងលោកមានឈឺឯណា ក៏ដើរទៅរកពេទ្យខ្លួនឯងទៅ..» ជីមីនងើយមុខធ្វើអឿទោះខ្លួនឯងខុសក៏ពិតមែនតែមិនទាំងស្រុងឯណា ប្អូនរបស់គេក៏មានចំណែកធ្វើឲ្យខ្លួនខឹងច្រឡោតបង្កជាស្នាមរបួសដែរ..
«ឯង! យើង..យើងនឹងប្ដឹងប៉ូលីស» គេពិតជាក្នាញ់ចរិតក្មេងនេះណាស់ ចង់តែច្រកប៉ាវបោះក្នុងធុងសម្រាមទេ។
«សាកប្ដឹងទៅ? យើងក៏ប្ដឹងវិញ..» ស្មានខ្លាចហ៎ ដេកយល់សប្តិទៅ..
«ឯងនឹងហេ៎..» យ៉ុនហ្គីសើចដើមក.ប្រើប្រាស់ហឹង្សាលើគេដែលគ្មានកំហុសហើយប្រុងប្ដឹងបកវិញ ក្មេងនេះពិតជាមានមហិច្ឆតាខ្ពស់ពេកហើយ!
«អើ! ប្ដឹងប្អូនលោកឯងឲ្យបាស់សក់ហាសហា...» ជីមីនសម្លក់រាងក្រាស់ថ្មែរ ស្អប់ទាំងបងស្អប់ទាំងប្អូន សីុហើយដោះដៃគ្មានទំនួលខុសត្រូវ។
