ផ្ដើមរឿង+ភាគ១
Taekook
គ្រឹប! គ្រឹប..
សូរសម្លេងចុចកាំមេរ៉ាគ្រឹបៗបន្លឺឡើងពេញហាង បបួលឲ្យភ្ញៀវក្នុងហាងនាំគ្នាងាកមកមើលលាន! នាយតូចដែលជាម្ចាស់កាំមេរ៉ានោះក៏ប្រញាប់ក្រាបចុះ ដើម្បីលាក់ខ្លួនគេចពីខ្សែភ្នែករាប់លានទាំងនោះ។ ចេះភ្លេចបិទសម្លេងទៅកើត..តែមិនប្រយ័ត្នក៏ជ្រុលទៅបុកជើងនរណាម្នាក់ មួម៉ៅមែន!
«អ៊ួយ! ចុះអាស្លាប់ណាអីក៏សម្បូរពេលឈរម្ល៉េះ? ឈឺណាស់ម៉ាក់អើយ..» គេយកដៃដ៏ស្រឡូនដូចមនុស្សស្រីអង្អែលត្រង់ថ្ងាស់ថើរៗ គេថ្នមមុខមាត់ខ្លួនប្រាណដូចពេជ្រចរណៃ ចុះវាជាស្អីបានមកធ្វើជារនាំងរបស់នាយបែបនេះ..
«អាចង្រៃមកលូនចូលអីក្នុងសំពត់យើងហ្នឹង អ្ហាយ៎...»ឌឹប! សិស្សស្រីម្នាក់ដែលគេបានប៉ះមុននេះក៏កើតក្ដីខឹងក្រោធ ដោយសារគិតថាគេចង់បន្លំជាពពួកមនុស្សរោគចិត្តអីហ្នឹង ក៏ស្ទុះយកកាតាបវាយថេយ៉ុងផាំងៗ..
«អ៊ួយ! បានហើយៗអ្នកនាង ខ្ញុំគ្មានចេតនាទេ » គេព្យាយាមរាដៃតែគ្មានប្រយោជន៍នោះឡើយ នាងល្អិតនិងគ្នីគ្នាទាត់ផងខ្ញាំផងឡើងរលាត់ស្បែកទន់រលោងអស់! គិតខុសឬត្រូវទេដែលមកធ្វើការបែបនេះ។
«ឈឺ..ឈឺណាស់»
«កុំមករំអ៊ួយអាឆ្កួត»
«បានហើយ!!» ដោយទ្រាំនិងកម្លាំងក្មេងស្រីទាំងនោះលែងបាន គេព្យាយាមស្រែកមួយវ៉ាសផ្អើលអស់មនុស្សមួយហាង។
«ប្រុ..ប្រុសស្អាត» នាយតូចងើបមុខឡើងបណ្ដាលឲ្យកន្សែងគ្របក្បាលរបូតបាត់ មុខមាត់ស្រស់សង្ហាដូចទេវបុត្រផុសឡើងបង្កឲ្យស្រីៗជ្រួលច្របល់នឹងសម្រស់។
«អើ! គេទៅណាបាត់ហើយ?» គោតតែភ្លឹកសម្រស់ដ៏ស្រស់ត្រកាលេបស់នាយកម្លោះដែលនាងជ្រុលដៃវាយមុននេះ ពេលដាស់ស្មារតីមកវិញប្រុសសង្ហាទៅបាត់ គួរឲ្យស្អប់មែន!
«មកពីនាងហ្នឹង...»
«មកពីឯងច្រើនជាង!»
ក្រុមហ៊ុនសារព័ត៌មាន..
ផាំង!!
«ថៅកែ! ទុកឱកាសឲ្យថេយ៍ម្ដងទៀតទៅណា ថេយ៍សន្យានិងធ្វើការឲ្យបានសម្រេចមិនភ្លាត់ស្នៀតទៀតទេ..»នាយតូចឱនក្បាលសឹងដល់ផ្ទៃតុរាបស្មើជាច្រើនដង ព្រោះចង់សុំក្ដីមេត្តាពីម្ចាស់ក្រុមហ៊ុន ចង់ប្រាប់ថាគេគ្មានចេតនានោះទេ! សូមមេត្តាទុកឱកាសមួយភាគរយដល់ក្មេងខ្ចាត់ព្រាត់ដូចគេផង អត់ពីកន្លែងនេះទៅសូម្បីអង្ករក៏អត់មានសីុដែរ ក្លាយជាមនុស្សអច្ឆរិយៈក្នុងមួយខែផ្លាស់ប្ដូរការងារឡើង៣-៤ដងតែឯង វាអស្ចារ្យណាស់..
«ទុកឯង? ដើម្បីឲ្យក្រុមហ៊ុនយើងរលំរលាយមែនទេ គីមថេយ៉ុង» ក្អឹក! វាចំចំណុចពេកហើយ! គេមិននិយាយ បានត្រឹមខាំមាត់សម្រក់ទឹកភ្នែកហូរដូចជ្រោះ តែវាហូរក្នុងអារម្មណ៍នឹកគិតរបស់គេតែប៉ុណ្ណោះ ខាងក្រៅញញឹមដូចត្រកួនឈ្លក់ទឹក។
«ថៅកែ! កុំដេញថេយ៍អី»
«ចេញទៅ!!»
«ហ្អឹកៗៗ..»
