ភាគទី៧ ក្មេងតែឈ្លើយគេមិនទុកទេ

Start from the beginning
                                        

«អ្ហាយយយយ....តែឯងវាយយើងដូចគ្នា»លីលី លើកដៃចង្អុរទៅស្វីឈែលទាំងខឹងចំណែកឯដៃម្ខាងទៀតគឺក្ដាប់ជាប់

«ក្មេងតែឈ្លើយគេមិនទុកទេ»ស្វីឈែល ឃើញបែបនេះក៏ញញឹមចម្អកស្អីណាស់ណាចង់ត្រូវទៀតមែនទេឃើញមុខហើយស្អប់ដល់កូននាងមុនទាន់មានទៀតមនុស្សស្អីចរិកយ៉ាប់យ៉ាងនឹង

«ឯងថាអ្នកណាក្មេងអា~~~»

«បានហើយសាង លីលីឲ្យវាល្មមខ្លះទៅ»លោកឆឹង ក៏ស្រែកឡើងព្រោះតាំងពីរចូលទីចាត់ការមកក្មួយគាត់មាត់លឺជាងគេដល់ហើយគាត់ឡើងធុញ

«ឯងនឹងក៏ចឹងមិនចេះមើលក្មួយទេ»លោកសាង ក៏ងាកទៅថាអោយប្អូនទាំងខឹងព្រោះតែមិនជួយមើលក្មួយគិតតែពីរបន្ទោសថែម

«ឲ្យមើលយ៉ាងមិចបើកូនស្រីឯងចរិកបែបនឹង..គ្មានគ្រូអាបាចារ្យណាប្រដៅក្បាលនាងបានទេ»លោកឆឹង

«ឯងក៏ដឹងថាចរិកនាងចឹង»លោកស្រីសាង ក៏ងាកទៅថាឲ្យប្អូនថ្លៃដែលលឺលោកដៀលចរិកកូនរបស់ខ្លួនបែបនេះ

«មកពីរអ្នកបងទម្រើសនឹងហើយ»លោកឆឹង

«បានហើយ...ខ្ញុំនឹងដកឈ្មោះពួកនាងបីនាក់នេះចេញពីរសកលនេះព្រមទាំងប្រកាសជាសាធារណ:ដូចគ្នាផងដែរ»ហុីសុឹង ងើបឈរឡើងជ្រែកហោប៉ាវនិយាយទៅកាន់កញ្ញាទាំងបីនាក់នោះឲ្យភ្ញាក់យ៉ាងខ្លាំង

«លោកមានសិទ្ធអីបានជាបណ្ដេញកូនរបស់ខ្ញុំចេញ»លោកស្រីសាង លឺបែបនេះក៏ស្រាប់តែច្រឡោតតោងទោងឡើងមកទើបរាងក្រាស់ងាកទៅមើលគាត់ដោយខ្សែភ្នែកនឹងថ្កល់

«សិទ្ធអីមិនសំខាន់នោះទេ...ព្រោះពេលនេះកូនលោកស្រីនឹងគ្មានសាលាណាហ៊ានទទួលយកអោយទៅរៀននៅសាលាគេឡើយ»ហុីសុឹង ថាហើយក៏ដឹកប្រពន្ធដើរចេញទៅដោយមានសិស្សគ្រប់គ្នាតាមមើលព្រៀងព្រាត

«អ្ហាយយយ...ព្រោះតែអាក្មេងខ្ទើយពីរនាក់នឹង~~~ផាច់»នាងស្រែកមិនទាន់បានប៉ុន្មានផងស្រាប់តែសុីមួយកំផ្លៀងដោយស្នាដៃម្ដាយនាង

«ឲ្យវាល្មមឈប់ឆ្កួតទៅលីលី»លោកស្រីសាង ថាហើយក៏ដើរចេញទៅទាំងខឹងតើអោយគាត់យកមុខទៅទុកឯណាបើចរិកនាងបែបនេះបំបាក់មុខគាត់ខ្មាស់គេព្រាត

Skip

«មើលបងឯងថ្នមដៃតិចទៅវាមិច»ស្វីឈែល ក៏ស្រែកថាអោយរាងក្រាស់ព្រោះតែនាយលាងរបួសអោយគេសង្កត់ធ្វើមើលតែមុខគេសៀវភៅសរសេរទៅហើយពិតជាយ៉ាប់មែន

«បងលាងស្រាលប៉ុណ្ណឹងហើយអូនឯងនៅមកស្រែកទៀត..បានតែដាក់ថែមតើ"ហុីសុឹង ក៏បន្លឺឡើងព្រោះគេលាងអោយស្រាលដៃបំផុតហើយនៅមកថាអោយនាយទៀតបនាតែដាក់ពីរទៅបីដៃថែមទេ

«បងឯងឈប់ស្រឡាញ់អូនហើយ»ស្វីឈែល ក៏សម្លក់រាងក្រាស់ពោលពាក្យដែលគេនិយាយទៅរាងក្រាស់អោយនាយក្រពុលមុខ

«ពាក្យនឹងអូនឯងនិយាយប៉ុន្មានដងហើយ»ហុីសុឹង នេះតាំងពីរយកមកពីរសាលាលាងរបួសអោយគេជិតរួចហើយនៅនិយាយពាក្យនឹងដដែលៗគេស្ដេប់ឡើងត្រលាន់ដូចស្ករ

«បងឯងធុញមែនទេ?»ស្វីឈែល ចាប់ផ្ដើមពេបមាត់យំកិកកុកដក់រាងកហរាស់ធ្វើអោយនាយហួសចិត្តមិនស្ទើនាយមិនគួរណាយកប្រពន្ធចរិក្មេងអញ្ចឹងទេគិតហើយស្ដាយវ័យកម្លោះខ្លាំងណាស់

«បងមិនបានធុញ»ហុីសុឹង ក៏ដកដង្ហើមធុញសាកនាយនិយាយថាធុញទៅមើលបើមិនស្រែកយំផ្អើលអស់វិមាបឥឡូវហើយព្រោះនាយស្គាល់ចរិកគេច្បាស់ដូចអ្នកអតុនិយមចឹង

«កុហក់»ស្វីឈែល មិនសុខចិត្តក៏ទន្រ្ទាំជើងឡើងមកស្រែកចាចពេញវិមានធ្វើអោយអ្នកបម្រើដែលធ្វើការនៅក្បែរនេះលើកដៃទប់ត្រចៀកគ្រប់គ្នាព្រោះតែកញ្ចែរដូងចេញរិទ្ធមកទៀតហើយ

«បងនិយាយការពិតតើ...ហើយអូនឈប់ស្រែកទៅ»ហុីឹសុឹង នាយសឹងតែយកដៃទៅគក់ទ្រូងប្រេះកំហែងឱរ៉ាទេស្បថហើយរឿងឈ្លោះគ្នានឹងមួយឆ្នាំមានបីរយហិបសិបប្រែថ្ងៃប្ដីប្រពន្ធនាយឈ្លោះគ្នាពីររយហាសិបប្រាំបួនថ្ងៃបាត់ទៅហើយ

«បងប្រាប់អូនថា...បងស្រឡាញ់អូនប្រពន្ធសម្លាញ់ចេញមកសិនបានអូនឈប់»ស្វីឈែល

«បងស្រឡាញ់អូនប្រពន្ធសម្លាញ់»ហុីសុឹង

















Write by BUTTERFLY 🦋

សំណព្វចិត្តអេស្ទើរ៉ាយWhere stories live. Discover now