ពេលមកដល់វិមានរាងក្រាស់ក៏ដាក់រាងតូចនៅលើពូកថ្នមៗអោយគេគេងបានស្ងប់ទើបនាយឱនទៅថើបថ្ងាស់របស់មួយខ្សឺតមុននឹងចាកចេញទៅ។
«ម៉ែដោះជួយមើលជេយ៉ុនផង...បើគេរកខ្ញុំប្រាប់ថាខ្ញុំទៅមើលឃ្លាំង»សុងហ៊ុន ក៏ចុះមកនិយាយជាមួយម៉ែដោះអោយមើលសំណព្វចិត្តរបស់នាយព្រោះខ្លាចចុះមកមិនឃើញនាយគេនឹងយំ
"ច៎ាស...លោកម្ចាស់»ម៉ែដោះ រាងក្រាស់លឺហើយក៏ងក់ក្បាលរួចក៏ប្រញាប់ចាកចេញទៅរកឡានដែលមានជំនិតដើរតាមពីក្រោយរួចក៏ឡើងឡានបើកចេញទៅឃ្លាំងមើលទំនិញ
«លោកម្ចាស់ថ្ងៃនេះកើតអីមិចក៏មុខឃៅម្ល៉េះ»ម៉ែដោះ ក៏ងាកទៅនិយាយជាមួយអេម៉ាធ្វើអោយនាងគ្រវីក្បាលប្រាប់ថាមិនដឹងដូចគ្នា
«ខ្ញុំមិនដឹងនោះទេ»អេម៉ា ចំណែកម៉ែក៏ដកដង្ហើមធំមុននឹងដើរទៅផ្ទះបាយដើម្បីធ្វើស៊ុបអោយរាងតូច
_____________________
រយះពេលពីរម៉ោងទៅហើយសង្រ្គាមនៅក្នុងទីចាត់ការក៏មិនទាន់ហើយព្រោះតែខ្លាំងប៉ះខ្លាំងនោះអីម្នាក់ចោទម្នាក់នេះនិយាយរួមគឺចោទគ្នាអោយតាពាសតែម្ដងដល់ថ្នាក់លោកនាយកក្រពុលមុខមិនស្ទើ
«ខ្ញុំមិនបានខុស...ខ្ញុំមិនសុំទោស»លីលី ក៏ស្រែកទាំងខឹងនេះនាងមិនបានខុសហើយនៅតែអោយនាងសុំទោសអាក្មេងខ្ទើយមុខឌឺនោះទៀត
«បើដឹងថានាងមិនខុសចឹង...ទៅស្អែកនៅបន្ទប់1Aមកថាអ្នកណារករឿងអ្នកណា»ហុីសុឹង ដែលកំពុងអង្គុយអោបប្រពន្ធជាប់នោះក៏បន្លឺឡើងព្រោះនៅបន្ទប់រៀនមានកាំមេរ៉ា
«ឡាយទៅឆែកមក»រាងក្រាស់ក៏ងាកទៅនិយាយជាមួយជំនិតទើបនាយដើរទៅបន្ទប់ដាក់មើលកាំមេរ៉ា
ប្រហែលមួយសន្ទុះក្រោយមកនាយក៏មកវិញជាមួយនឹងវិដេអូដែលកើតហេតុនោះចូលមកដោយក្នុងដៃមានកាន់កុំព្យូទ័រមកជាមួយធ្វើអោយស្រីស្រស់បីនាក់នោះឃើញហើយចាប់ផ្ដើមភ័យឡើងមកទើបចាប់ផ្ដើមចាក់វិដេអូអោយគ្រប់គ្នាមើល។
«យ៉ាងមិមានអីបកស្រាយទេ»ស្វីឈែល ក៏សួរឡើងទាំងពើងទ្រូងឡកឡឺយអោយពួកនាងងាកទៅសម្លក់មុខគេដូចជាពស់ថ្លាន់ឃើញចំណី
YOU ARE READING
សំណព្វចិត្តអេស្ទើរ៉ាយ
Short Story«អ្នកណាធ្វើអោយអូនឈឺអ្នកនោះគឺត្រូវឈឺលើសអូនមួយរយដងទៅទៀតត្រូវចាំទុកថាពួកគេគ្មានសិទ្ធសូម្បីតែប៉ះពាល់អូនត្រឹមចុងសរសៃរសក់»
