ព្រឹកព្រលឹមប្រហាមបានឈានចូលមកដល់បក់នាំក្លិនវាយោតិចៗទៅតាមខ្យល់ជំនោរដែលបក់បុើងឡើងតិចៗមិនខ្លាំងធ្វើអោយក្លិនពិដោរនៃផ្ការីកចុះស្កុះស្កាយពេញដីដែលជ្រុះតាមជំនោរខ្យល់នឹងនាំទឹកសន្សើមអោយធ្លាក់តក់ៗនៅលើរុក្ខជាតិនាំអោយវាលូតលាស់ទៅតាមរដូវកាល។សំឡេងសត្វបក្សាបក្សីទទះស្លាបស្រែកឆ្វេចឆ្វាចបន្លឺឡើងត្រហឹងលើមេឃាស្រែកបញ្ជាក់អោយមនុស្សនៅលើលោកបានដឹងដល់ពន្លឺពណ៌មាសបាចសាចសញ្ចាចសំញែងខ្លួននៅលើផ្ទៃសាគរបញ្ជាក់ថានេះគឺជាពេលព្រឹកជំនួសពេលយប់បានមកដល់ហើយ។
«ហ្អឹម.....»សំឡេងគ្រហឹមតូចឆ្មាររបស់ក្មេងតូចដែលយំនឹងបានគេងលក់កាលពីរយប់មិញក៏បន្លឺឡើងដាស់អោយនាយសង្ហារដែលកំពុងតែចងក្រវ៉ាត់ក.ងាកទៅមើលក៏ឃើញក្មេងល្អិតបើកភ្នែកព្រិចខ្ញាំៗកំពុងសម្លឹងមើលពិដាននៅខាងលើទាំងឆ្ងល់នោះធ្វើអោយនាយសង្ហារសើចឡើង
«ហ្អឹក...ហុឺ»សម្លឹងមើលជុំវិញបន្ទប់អស់ចិត្តក្មេងល្អិតស្រាប់តែស្រែកយំឡើងមកភ្លាមព្រោះតែភ័យខ្លាចនឹងប្លែកកន្លែងព្រោះគិតថានេះជាផ្ទះខ្មោច
«បើកភ្នែកភ្លាមយំតែម្ដងក្មេងនេះ»សុងហ៊ុន ជញ្ជក់មាត់ហួសចិត្តនឹងរាងតូចកាលដែលភ្នែកកំពុងសម្លឹងមើលទៅក្មេងល្អិតដែលដេកយំរហាមនោះ
«ហ្អឹក...ជួយផង»ជេយ៉ុន ក៏ងើបឆ្លេឆ្លាទាញភួយចុះពីរលើគ្រែទាំងទឹកភ្នែករហាមឃើញអត់នឹងសើចមិនបានព្រោះតែសក់ក្បាលរបស់គេបាស់ដូចជាខ្មោចលងមិនខុសនៅមុខតូចច្រមិចដែលយំនោះទៀតឃើញហើយចង់តែសើចនោះទេ ហាសហា
«ចង់ទៅណា»សុងហ៊ុន ឃើញហើយក៏ប្រញាប់ដើរទៅចាប់គេមកវិញធ្វើអោយអាល្អិតរហ័សងាកទៅមើលក៏ឃើញជានាយយប់មិញដែលចាប់គេមក
«លោក..លោកខ្មោច»ជេយ៉ុន ក៏ងើយសម្លឹងមើលមុខគេដែលក្នុងភ្នែកមានដក់ទឹកថ្លាៗនោះមិនទាន់អស់ឃើញគួរអោយគ្រឺតណាស់
«ជាយើងយ៉ាងមិច!»សុងហ៊ុន ក៏ចងចិញ្ចើមសម្លឹងមើលមុខរបស់គេធ្វើអោយកាយតូចប្រញាប់អោនមុខចុះទាំងអៀនពេលឃើញមុខសង្ហារៗសម្លឹងមើលខ្លួន
YOU ARE READING
សំណព្វចិត្តអេស្ទើរ៉ាយ
Short Story«អ្នកណាធ្វើអោយអូនឈឺអ្នកនោះគឺត្រូវឈឺលើសអូនមួយរយដងទៅទៀតត្រូវចាំទុកថាពួកគេគ្មានសិទ្ធសូម្បីតែប៉ះពាល់អូនត្រឹមចុងសរសៃរសក់»
