«អ៎ាវវ.....ឯងមុខអង្គុយធ្វើមុខអីបែបនេះ តែថា..យបើមិញឯងមិនដេកទេអីបានភ្នែកខ្មៅបែបនេះ!» Terសួរទៅកាន់Northនៅលើគ្រែរបស់គេធ្វើមុខស្អុយប៉ែស
«Terយើងខ្លាចចិត្តពូJo...ប្រគល់កាតឱ្យគាត់វិញល្អទេ» Northនិយាយដែលសម្លេងគ្មានកម្លាំង
«បើឯងយកឱ្យគាត់វិញណា យើងថាកុំអី...យើងប្រាប់ទុកមុន ពូJoពេលខឹងគួរឱ្យខ្លាចខ្លាំងណាស់»
«មែនឬ?»
«យើងកុហកធ្វើអី សូម្បីPhi Hillក៏ជួយឃាត់ក៏ឃាត់មិនជាប់ដែរ ដូច្នេះកុំទៅមានរឿងជាមួយអ្នកណា យើងខ្លាចពូយើងសម្លាប់មនុស្ស»
Northកំពុងស្រមៃរូបភាពJohanខឹង
«បានហើយនៅស្រមើលស្រមៃនឹងហើយ តោះទៅ! យើងប្រាប់ឯងម្តងទៀតពូJoកាចខ្លាំងណាស់ដូច្នេះកុំធ្វើឱ្យគាត់ខឹង»
Northប្រយ័ត្នងក់ក្បាលយល់ព្រម ព្រោះថាសព្វថ្ងៃJohanធ្វើមុខស្មើនៅគេខ្លាច
.
.
«សួស្តីPhi Hill»
«Terស្អាតណាស់ដឹងទេ» TerបានHillសេសើរចឹងថ្ពល់គេឡើងក្រហម
Northយើងឈរធ្វើឡិង់ឡង់ៗ បានត្រឹមញញឹមតិចៗដាក់Johan
«តោះពួកយើង»
Johanឈោងទៅចាប់ដៃរបស់Northរួចក៏ដើរសម្តៅចេញទៅកាន់រថយន្តដែលត្រៀមជាស្រេចឱ្យពួកគេ
NorthងាកមកមើលTerឱ្យជួយព្រោះគេធ្វើខ្លួនមិនត្រូវនោះទេ
Terបានត្រឹមអស់សំណើចនឹងNorth មុខរបស់គេចង់យំហើយ ពូគេក៏អញ្ចឹងដែរដៃដល់កាន់តែខ្លាំងហើយមិនពួកម៉ាកគេទប់ទល់បានប៉ុណ្ណាទេ
Johanឱ្យNorthអង្គុយកៅអីជាមួយគេ ឯHillនិងTerអង្គយនៅកៅអីផ្សេងមួយទៀត
បេះដូងរបស់Northលោតចង់ធ្លាយចេញមកក្រៅហើយពេលបាននៅកៀកកកិតនឹងJohanចឹង អង្គុយរឹងៗខ្លួន ដកដង្ហើមសឹងមិនចង់ចេញ ហើយដៃរបស់គេកំពុងត្រូវJohanក្តោបមិនព្រមព្រលែងសោះ
«Joប្អូនកំពុងភ័យហើយ»
Johanងាកទៅមើលមុខរបស់Hillដោយការធុញទ្រាន់
«ចេះដឹងណាស់!»
Hillបានត្រឹមគ្រវីក្បាលហួសចិត្តនឹងJohan
«តោះដល់ហើយTerពួកយើងប្រយ័ត្នទៅ ធុញនឹងអ្នកខ្លះណាស់»
«ពូJo...គឺNorthថាដើរកាន់ដៃបែបនេះ....វា»
Northនិយាយមិនទាន់បានបញ្ចប់ប្រយោគត្រឹមត្រូវផង Northត្រូវJohanពិតខ្លួនទៅនឹងកញ្ចក់ឡាន
«Northខ្មាស់គេដើរកាន់ដៃបណ្តើរគ្នាជាមួយពូឬ?»
«មិនមែន...គឺNorthមិនមានន័យបែបនេះទេ គឺNorth...Northអៀន» Northនិយាយដោយសម្លេងខ្សាវៗថ្ពល់គេរឹតតែឡើងក្រហម
«Northគួរឱ្យស្រឡាញ់ណាស់ដឹងទេ ខ្សឺត» Johanអោនទៅថើបថ្ពល់របស់Northមួយខ្សឺត ធ្វើឱ្យNorthក្លាយជាមនុស្សយន្តមួយរំពេច
«Northត្រៀមខ្លួនទៅណា ព្រោះថាពូកំពុងតែយកចិត្តNorth»
Johanនិយាយតែប៉ុណ្ណោះក៏ដឹកដៃNorthដើរចូលទៅក្នុងផ្សារទំនើបដើម្បីសបភីង
.
គ្រាន់តែចូលហាងដំបូងJohanក៏ឱ្យគេខ្ចប់ខោអាវឱ្យNorth គ្រាន់តែNorthលើកមើលធម្មតាក៏Johanឱ្យគេខ្ចប់ដែរទល់តែNorthមកឃាត់
«ពូJo Northគ្រាន់តែលើកមើលធម្មតាទេ»
«Northមើលបានន័យថាNorthចាប់អារម្មណ៍»
«មិនមែនបែបនេះទេ...ពូJoចង់ធ្វើអី!»
Johanអោបចង្កេះNorthទាញចូលមកកៀកគេ
«ទៅលោ៎សិនល្អទេ»
