ចាប់ជម្រិតស្នេហ៍បង

90 2 1
                                        

តុក​ តុក...
«លោកArthitអញ្ជើញមកដល់ហើយចា» លេខារបស់លោកប៉ារបស់Northបានគោះទ្វារសុំការអនុញ្ញាតមុនពេលឱ្យArthitចូលមក
«Arthit សុខសប្បាយដល់ទេ? ខានឃើញយូរកាន់តែសង្ហាឡើងហើយយើង!» ប៉ារបស់Northរត់ទៅអោបរាក់ទាក់Arthit ចំណែកArthitគេមានជាមនុស្សបែបchill chillមិនសូវខ្វល់អ្វីច្រើន គេញញឹមតបទៅប៉ារបស់Northវិញ ចំណែកNorthកំពុងគេងលក់នៅលើសាឡុងធ្វើមិនដឹង ប៉ារបស់Northខំប្រឹងសម្លឹងមើលកូនរបស់ខ្លួនតែមិនឃើញក្បាលអើតមកសោះគាត់ក៏អាចសន្និដ្ឋានថាNorthច្បាស់ជាលេងgameឡើងដេកលក់តាមទម្លាប់របស់គេនឹងឯង
«North Northអាកូនបំបង់បាយ គ្មានគិតអីក្រៅពីដេក ស៊ី ក្រាកក៏លេងហ្គេមហើយដេកវិញទេ មកនេះ!» ប៉ារបស់Northដើរទៅញឹងត្រចៀករបស់Northធ្វើឱ្យគេស្រែកចាចផ្អើលបន្ទប់
Arthitសម្លឹងទៅមើលឪពុកកូនទៅពីរដោយគួរឱ្យចាប់អារម្មណ៍ គេអស់សំណើចនឹងទឹកមុខរបស់Northដែលទើបងើបពីដេកមមើមមើលនៅឡើយ
«ដេត ហេតុអីមួលត្រចៀកNorth Northឈឺដឹងទេ!»
«ឯងនេះគ្មានបានការមែន Arthitគេមកដល់ហើយ ជម្រាបសួរបងទៅ!» ប៉ារបស់Northសម្លក់ទៅកាន់កូនរបស់គាត់
«អូយ! គ្រាន់តែដាស់ប្រាប់ក៏បាន ហេតុអីចាំបាច់ត្រូវធ្វើឱ្យខ្លួនឯងត្រូវឈឺដៃដែរ មើលNorthសុំមើលដៃបន្តិច ឃើញទេក្រហមហើយប្រយ័ត្នស៊ីញ៉េឯកសារលែងកើត» Northប្រឹងនិយាយយកចិត្តឪពុករបស់ខ្លួន
«អាកូនចម្កួត» ប៉ារបស់Northនិយាយទាំងសើចញឹមៗ ព្រោះតែកូនគាត់ពូកែយកចិត្តគាត់បែបនេះហើយទើបរាល់ថ្ងៃគាត់ប្រឹងធ្វើការរកលុយ និងប្រឹងរកប្តីដែលល្អអាចមើលថែNorthឱ្យបានល្អដូចដែលគាត់ធ្វើរាល់ថ្ងៃអញ្ចឹង
«ជម្រាបសួរP'Arthit ខ្ញុំឈ្មោះNorthបាទ!»
Northញញឹមយ៉ាងគួរឱ្យស្រឡាញ់ដាក់Arthit
«Northចង់ទៅញាំអី ឬទៅណាជាពិសេសទេ ព្រោះPhi នឹងនាំNorthទៅគ្រប់កន្លែងដែលNorthចង់ទៅ» Arthitនិយាយព្រមទាំងបញ្ចេញមន្តស្នេហ៍ដាក់Northទៀត ឯNorthរបស់យើងកំពុងតែរវល់នឹងការស្កេនរូបរាងរបស់Arthitពីក្បាលដល់ចុងជើង
«សង្ហា ប៉ុន្តែនៅតែសង្ហាចាញ់Phi Johanរបស់Northដែរ តែអេ! ហេតុអីP'Arthitមានសាច់ដុំធំៗបែបនេះ Northចង់ប៉ះ!» Northគិតក្នុងចិត្ត ថ្ពល់របស់គេមានអារម្មណ៍ក្តៅភាយៗជាពិសេសពេលArthitដើរអោនមុខកៀកនឹងមុខរបស់គេបែបនេះ
Northមានអារម្មណ៍ថាបន្ថែមពាក្យខ្លះដែលគេគិតមុននេះគឺថា P'Arthit សង្ហាណាស់!
«អឺ...North Northទៅណាក៏បានដែរ» Northនិយាយទាំងអឹមអៀន ឯប៉ារបស់Northឃើញបែបនេះក៏ញញឹមខ្ជឹបតែម្តង
«អូខេបាទ សូមអញ្ជើញ!» Arthitលាដៃរបស់គេដើម្បីឱ្យNorthកាន់ រួចក៏លាប៉ារបស់Northហើយក៏ចាកចេញទៅ
.
.
«Northនៅទីនេះហើយ Phiទៅយកឡានមកណា!»
«បាទ» NorthឈរចាំArthitយ៉ាងស្តាប់បញ្ជារ (មិនឱ្យស្តាប់យ៉ាងម៉េចបើប៉ារបស់គេលេងសុទ្ធតែគម្រាមថាបើមិនធ្វើតាមគាត់ទេ គាត់នឹងកាត់លុយចាយប្រចាំខែខ្ទិចអញ្ចឹង)

JohanNorth short story Where stories live. Discover now