Part13: ជាមួយបង មិនចាំបាច់Say yesទាំងសងខាងទេ

Start from the beginning
                                        

'' អញ្ចឹងខ្ញុំគួរតែរំលឹកបងហើយទើបបាន ត្រូវទេ ហុឹម?? ''នីគីនិយាយចប់ប្រយោគភ្លាម ស្ទុះវឹងនាំដៃមាំរបស់គេទៅចាប់ជេយ៉ុនផ្ដួលទៅលើគ្រែពេទ្យវិញហើយខ្លួនឡើងលើគ្រែដែរ រាងក្រាស់ទ្រោបពីលើរាងតូច

'' មនុស្សកំពុងឈឺនៀក មកធ្វើអីឆ្កួតៗបែបនេះ ? '' ជេយ៉ុនបានត្រឹមតែទប់ទ្រូងមាំក្រាស់ ទាំងងាកមុខចេញ ព្រោះពេលនេះមុខនីគីនៅជិតមុខរបស់គេពេក ទើបខ្យល់ដង្ហើមប៉ះផ្ទៃមុខរាងតូចឡើងបះរោមម្ដងៗ

'' មិញនេះទើបតែនិយាយក្ដែងៗថាជាហើយនោះអី ឥឡូវឈឺវិញហើយហ៎? '' រាងក្រាស់មិនងើបចេញនោះទេ គេអោនសន្សឹមៗទៅថើបដើម ករ របស់ជេយ៉ុនថ្នមៗ មិនមែនថើបទេ កំពុងស្រង់ក្លិនខ្លួនគេច្រើនជាង ជេយ៉ុនក៏សំងំអោយគេស្រង់ក្លិនទាំងបិទភ្នែក រហូតដល់នីគីងើបចេញ ហើយមកអង្គុយកៅអីធម្មតាវិញ ទើបគេសម្រួលឥរិយាបថវិញដូចគ្នា

'' ញាំអាហារនេះទៅ ឆាប់បានខ្ញុំជូនទៅផ្ទះវិញណា? ''នីគីរៀបចំដួសអាហារហើយប្រុងបញ្ចុកជេយ៉ុនតែត្រូវគេប្រកែក

'' យើងចង់ចេញពីពេទ្យ ចាំទៅញាំនៅផ្ទះវិញបានទេ? ''

'' ប្រយ័ត្នខ្ញុំប្ដូរចិត្ត រំលោភនៅទីនេះវិញណា៎! ''នីគីធ្វើជាមុខមាំដាក់រាងតូច

'' ណា៎ ណា៎ ? ដល់ផ្ទះពេលណាយើងសន្យានឹងញាំអោយច្រើនរបស់ដែលឯងទិញអោយ! '' ជេយ៉ុនធ្វើទឹកមុខគួរអោយអាណិតផងគួរអោយស្រឡាញ់ផង ហើយអង្រួនដៃនី គីតិចៗ

'' ចរិតមើលតែក្មេងអាយុ5ឆ្នាំ '' នីគីសម្លក់ជេយ៉ុន

'' ហើយព្រមឬអត់? '' ជេយ៉ុនសួរដោយញញឹមម្ដងលើកនេះ

'' ក៏បានៗ '' នីគី បន្ទាប់ពីនិយាយចប់ ក៏ចាប់ទាញថ្ពាល់ជេយ៉ុនលេងទាំងសងខាង បន្ទាប់មកក៏រៀបចំទៅផ្ទះរបស់ជេយ៉ុន

មិនយូរប៉ុន្មានក៏មកដល់ផ្ទះជេយ៉ុន នាយនីគីមិនព្រមទៅវិញជាដាច់ខាតទាល់តែជេយ៉ុនថើបគេយ៉ាងពេញចិត្តទើបគេព្រមទៅផ្ទះ មិនបានប្រើអោយជូនហើយពិបាកដេញទៅវិញទៀត 😂

Time skip

After a week

ធ្មេញបើកៗ សល់2ថ្ងៃទៀត ជេយ៉ុនត្រូវប្រលងFinal ឬក៏ប្រលងបញ្ចប់ឆមាស1 ប៉ុន្មានថ្ងៃចុងក្រោយមកនេះគេប្រឹងប្រែងរៀនសូត្រណាស់ នរណាចង់ណាត់ជួបក៏មិនព្រមទៅដែរ លើកលែងតែជុងវ៉ុននិងសូនូ ព្រោះពួកគេចូលចិត្តជុំគ្នានៅហាងកាហ្វេដើម្បីរៀនមុនប្រលង ជាពិសេសជុងវ៉ុននិងសូនូងាយស្រួលក្នុងការសួរជេយ៉ុនកន្លែងណាដែលពួកគេឆ្ងល់...ថ្ងៃនេះក៏ដូចគ្នាពួកគេទាំងបីមកជុំគ្នាតាំងពីថ្ងៃត្រង់តែម្ដងរហូតដល់ល្ងាចក៏ត្រឡប់ទៅផ្ទះ មុននឹងទៅផ្ទះរៀនខ្លួន ជុងវ៉ុនស្រដី

🔞OUR CUTIE 🎀 - Jake xTall line Where stories live. Discover now