Part7: ផ្អែម! ទីបំផុតឯងក៏អាចដេកនៅក្រោមទ្រូងយើង

1.4K 83 20
                                        

New day
At University

ពេលព្រឹកថ្ងៃថ្មីបានឈានមកដល់ សិស្សានុសិស្សអង្គុយនៅតាមតុរៀងៗខ្លួន រងចាំសាស្រ្តាចារ្យដែលត្រូវម៉ោងមកបង្រៀន ទីបំផុតលោកគ្រូក៏ដើរចូលមកដល់ថ្នាក់រៀន ថ្ងៃនេះមិនមែនមកតែលោកគ្រូទេ មានបុរសសង្ហារម្នាក់ដើរតាមខាងក្រោយគាត់ផងដែរ សិស្សស្រីៗងាកមើលហើយញញឹមខ្សឹបខ្សៀវពេញថ្នាក់ព្រោះតែភាពសង្ហាររបស់គេនោះ

'' អ្នកទាំងអស់គ្នា ស្ងាត់! ថ្ងៃនេះពួកយើងមានប្រលង '' លោកគ្រូនិយាយឡើងធ្វើអោយអ្នកគ្រប់គ្នាស្ងាត់

'' ថាម៉េច ប្រលង? '' សិស្សទាំងអស់និយាយព្រមគ្នាទាំងមុខភ័យទាំងអស់គ្នាតែម្ដង នេះបញ្ជាក់ថាពួកគេមិនបានមើលមេរៀនត្រៀមអីបន្តិចផងនឹង នេះលោកគ្រូមកsurprise ពួកគេពេកទេដឹង

'' គ្រូគ្រាន់តែមកប្រាប់ប៉ុណ្នឹងទេ បន្តិចទៀតដល់ម៉ោងប្រលងសិស្សច្បងពួកឯងនឹងនៅចាំមើល ដូច្នេះកុំលួចចម្លងគ្នាឬក៏មើលព្រីយ៉ុងអោយសោះ '' លោកគ្រូនិយាយដល់ត្រឹមនេះ ក៏មានក្ងុមកាងារសាលាបានមកក្រដាសប្រលងចូលមកល្មម

'' ចែកអោយពួកគេឥឡូវនេះទៅ គ្រូទៅវិញហើយមានការបន្ទាន់ ស៊ុងហ៊ុនមើលពួកគេអោយបានល្អ កុំអោយមើលគ្នាបានអោយសោះ តែគ្រូដឹង ធ្លាក់មួយថ្នាក់ ធ្លាក់ទាំងឯងទៀតស៊ុងហ៊ុន''

'' ម៉េចបានដោយទាំងខ្ញុំទៀតលោកគ្រូ? '' ស៊ុងហ៊ុននិយាយតែគ្រូមិនបានតបទេដើរចេញទៅបាត់

ក្រឡេកមកមើលសិស្ស3នាក់នៅតុខាងក្រោយគេនេះវិញ មានម្នាក់ធ្វើមុខធម្មតា 2នាក់ទៀតមុខមើលមិនយល់ព្រោះអត់ចេះ

'' ជេយ៉ុន ឯងអត់ភ័យអីបន្តិចទេឬ? ឬក៏ឯងបានមើលមេរៀន?''ជុងវ៉ុនសួរទៅអ្នកខាងឆ្វេងដៃដែលរក្សាទឹកមុខធម្មតាទំនងគ្មានជាភ័យដូចគេគ្រប់គ្នាសោះ

'' យើងក៏មិនចេះដែរ តែក៏មិនបានភ័យ ភ័យធ្វើអី? ''

'' យើងថាជេយ៉ុនមិនភ័យគ្មានអីចម្លែកទេ បើភ័យបានចម្លែក ព្រោះប្រលងរាល់លើកគេធ្វើបានល្អជាងគេរហូតនឹង '' សូនូនិយាយត្រូវ ជេយ៉ុនគេជាសិស្សTop1 លំហាត់សំនួរពិបាកយ៉ាងម៉េចក៏គេនៅតែរក្សាពិន្ទុខ្ពស់ជាងគេដដែល

🔞OUR CUTIE 🎀 - Jake xTall line Where stories live. Discover now