Vote សិនចាំអានក៏បាន🥹
.
.
.
មិនយូរប៉ុន្មាន ក៏ដល់ម៉ោងចេញទៅផ្ទះម្នាក់ៗប្រញាប់ប្រញាល់ដើរចេញពីថ្នាក់អស់ នៅសល់តែ3នាក់កំពុងតែរៀបចំសៀវភៅដាក់កាតាបមិនទាន់ហើយ..
'' ចេញពីសាលា ទៅរកអីញាំទេ? '' ជុងវ៉ុននិយាយហើយក៏ក្រោកឈរឡើងដោយងាកមើលមុខ2នាក់ទៀតព្រមទាំងចាំចម្លើយ
'' គំនិតល្អ យើងកំពុងឃ្លានល្មម សាច់អាំង ramen យ៉ាងម៉េចដែរ?'' សូនូតបយ៉ាងលឿន ព្រោះមនុស្សកំពុងឃ្លានស្រាប់ ណាមួយរឿងញាំនេះគេមិនដែលប្រកែកសោះឡើយ
''តែយើងខ្លាចឈឺពោះ ព្រោះមួយរយៈនេះក្រពះធ្វើទុកមិនឈប់ទេ ពួកឯងទៅតែ2នាក់ទៅណា៎'' ជេយ៉ុនដោយសារតែចង់ដឹងថាម្ចាស់ទឹកដោះគោព្រឹកមិញនេះជានរណា ក៏មានការធ្វើជាឈឺក្រពះ
'' ចឹងញាំអីផ្សេងបានតើ '' ជុងយ៉ុង
'' មិនអីទេទៅតែ2នាក់ទៅ ចាំលើកក្រោយយើងទៅញាំជាមួយដែរ តែពេលនេះអត់បានពិតមែន ការពារប្រសើរជាងព្យាបាល'' ជេយ៉ុននៅតែព្យាយាមដោះការទាល់តែ2នាក់នោះយល់ព្រម
'' អា៎ៗ! អញ្ចឹងក៏បាន តោះសូនូ!'' ជុងវ៉ុននិងសូនូមិនចង់ចាប់បង្ខំមិត្តបន្តទៀត ទាំង2នាក់ក៏ដើរចេញទៅមុនបាត់ ជេយ៉ុនរេរាអេសក្បាលបន្តិច មុននឹងដើរចេញពីថ្នាក់តាមក្រោយ..
*ក្រោយអគារA
ជេយ៉ុនបានដើរមកដល់ក្រោយអគារAក៏មិនមានឃើញស្រមោលអ្នកណាឡើង ដំបូងភ័យដែរថាមិនមកទេប៉ុន្តែចិត្តមួយទៀតជម្នះមកទីនេះទាល់តែបាន មេឃក៏ស្រទុំ ខ្យល់បក់ល្ហៀកៗ ធ្វើអោយរាងតូចមានអារម្មណ៍ថាត្រជាក់ រោមបះអស់ហើយ
'' ឆ្កួតមែន មិនឃើញមានអ្នកណាផង មកចាញ់បោកគេទៅកើត! '' ជេយ៉ុននិយាយព្រមទាំងដើរចុះឡើងមួយៗ ដៃអោបចូលគ្នា
ដោយសារខ្យល់ត្រជាក់ គេដើរថយក្រោយតិចៗសម្លឹងរកមើលមនុស្ស ប្រុងនឹងបកក្រោយទៅផ្ទះវិញហើយ ស្រាប់តែងាកខ្លួនមកក៏បុកនឹងទ្រូងមាំហាប់ណែនរបស់អ្នកណាម្នាក់
'' បងមករកខ្ញុំពិតមែន គួរអោយស្រឡាញ់ដល់ហើយ ''រាងក្រាស់ ខ្ពស់ស្រឡះ ស្បែកស កែវភ្នែកថ្លាកំណាច ដៃស៊កចូលហោប៉ៅទាំងសងខាង មើលទៅសង្ហារ cool ខ្លាំងតែម្ដង គេនិយាយទៅកាន់រាងតូចមុននេះទាំងទឹកមុខស្មើចែស..
YOU ARE READING
🔞OUR CUTIE 🎀 - Jake xTall line
Fanfictionរឿងនេះនិយាយអំពី បងប្អូន4នាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍ទៅលើក្មេងប្រុសមុខស្អាត ស្លូតៗខ្យូតៗ តែម្នាក់ គួរអោយស្រឡាញ់ហើយរៀនពូកែទៀត អ្វីដែលពិសេសរាងតូចម្នាក់នេះអត់ដឹងថា4នាក់នឹងបងប្អូនជីដូនមួយសាច់ញាតិគ្នាអីទេ ។ រឿងនេះអាបុិSunghoon ក្បាលខូចជាងគេ😃 🔥 *Love, r...
