Part13: ជាមួយបង មិនចាំបាច់Say yesទាំងសងខាងទេ

1K 86 26
                                        

Make sure to vote <3🫶🏻

.
.
Still in the hospital 🏥

រំលងប្រហែល3ម៉ោងកន្លងផុតទៅ ចូលដល់ម៉ោង7យប់ទៅហើយ ទើបជេយ៉ុន ក្រោកពីគេងវិញ រាងតូចមានអារម្មណ៍មានកម្លាំងកំហែងដូចធម្មតាវិញហើយគ្រាន់តែធ្ងន់ក្បាល ព្រោះគេងយូរពេកទេដឹង

'' ចុះអ្នកណាដូរអាវអោយខ្ញុំ? '' ជេយ៉ុនក្រោកអង្គុយពេលឃើញថាខោអាវរបស់គេបានប្ដូរពីឯកសណ្ឋានសិស្សមកជាអាវគេងយប់ ត្រូវហើយនីគីជាអ្នកប្ដូរខោអាវអោយគេ ស្របពេលនោះទ្វារបន្ទប់ក៏បានបើកឡើង បង្ហាញអោយឃើញកម្លោះនី គី កាន់ប្រអប់ម្ហូបនិងផ្លែឈើបន្ថែមទៀត រាងក្រាស់ចូលមកឃើញរាងតូចងើបក៏សួរ

'' អា៎វ ភ្ញាក់តាំងពីពេលណាសំណព្វចិត្ត '' នីគី និយាយរួចក៏ទុកអីវ៉ាន់លើតុសិន មុននឹងដើរចូលមកជិតជេយ៉ុន

'' អរគុណហើយ នីគី ដែលជូនយើងមកពេទ្យ ''ជេយ៉ុននិយាយទាំងសម្លឹងមុខរាងក្រាស់

'' រឿងតូចតាចទេ ជាតួនាទីខ្ញុំស្រាប់ហើយ ហេតុអីអរគុណ? '' នីគីក៏ត្រឡប់មកយកបាយម្ហូបដែលគេទិញមកមុននេះរៀបចំដើម្បីអោយរាងតូចញាំ

'' ហើយស្អីគេនឹង ច្រើនម្ល៉េះ យើងជាហើយ ទិញម្ហូប ផ្លែឈើ ទឹកដោះគោអីក៏ច្រើនម្ល៉េះ នេះគិតជាលុយមិនតិចទេ '' រាងតូចដោយឃើញថាមិនត្រឹមតែម្ហូបបាយផ្លែឈើនោះទេ នៅមានទឹកដោះគោគ្រប់រសជាតិ ទឹកត្រចៀកកាំ ទឹកប៉ូវកម្លាំងផ្សេងៗទៀត

'' ជាប្ដី ត្រូវយកចិត្តទុកដាក់នឹងប្រពន្ធអញ្ចឹងហើយ ប្រពន្ធឈឺវិសនឹងដួលសន្លប់ទាំងមូល មិនយកចិត្តម៉េចនឹងកើត '' នីគី និយាយទាំងមុខធម្មតា ហើយទាញកៅអីអង្គុយជិតជេយ៉ុនដែលអង្គុយលើគ្រែពេទ្យ

'' ប្ដីពេញៗមាត់តែម្ដងហើយណ៎? កុំស្រម៉ៃខ្ពស់ពេកអីណា អាយុប្អូនយើងទេតើហី? ''

'' អាយុប្អូនវាយ៉ាងម៉េច ឆឹស! ក្រែងបងធ្លាប់នៅក្រោមទ្រូងខ្ញុំហើយតើហី? ឬក៏ភ្លេចហើយ? ''នីគីមិនត្រឹមតែនិយាយ ថែមទាំងញញឹមចុងមាត់ទៀត

'' ភ្លេចហើយ មិនចាំសូម្បីតែបន្តិច ព្រោះមិនចង់ចាំនោះអី '' ជេយ៉ុននិយាយចប់លើកដៃមកអោបនឹងទ្រូងហើយងាកមុខចេញពីនីគីសម្លឹងទៅខាងក្រៅតាមរយៈបង្អួច

🔞OUR CUTIE 🎀 - Jake xTall line Место, где живут истории. Откройте их для себя