Part1 : សួស្ដីសិស្សច្បង!?

1.8K 102 12
                                        

ក្រឹងៗ!!?!
សម្លេងនាឡិការោទ៍ចេញពីទូរសព្ទដែលនៅលើតុក្បែរគ្រែគេងក៏បន្លឺឡើង បានដាស់អោយរាងកាយល្អិតដែលកំពុងគេងផ្កាប់មុខនឹងខ្នើយទន់ល្មើយនោះភ្ញាក់ដឹងខ្លួនទាំងភ្នែកនៅបិទនៅឡើយ ដៃស្រឡូនក៏រាវស្រវារកទូរស័ព្ទ ដើម្បីបិទម៉ោងរោទ៍...
" ព្រឹកហើយហេស៎?! មិនទាន់គេងឆ្អែតផង !'' រាងតូចនិយាយឡើងទាំងស្ដាប់មិនចង់បាន សំងំមួយសន្ទុះ ទីបំផុតក៏ដាច់ចិត្តងើបឡើងព្រោះថ្ងៃនេះជាថ្ងៃចូលរៀនឆ្នាំសិក្សាថ្មីរបស់គេ មិនអាចយឺតបានទេ
ជើងស្រឡូនក៏ទម្លាក់ចុះពីគ្រែ រួចទាញកន្សែងក្បែរនោះចូលបន្ទប់ទឹកបាត់...រំលងទៅប្រហែល30នាទីក្រោយមក ក៏រៀបចំខ្លួនរួចរាល់ហើយក៏ចាកចេញពីផ្ទះបាត់...

*សាកលវិទ្យាល័យxxxល្បីមួយនៅទីក្រុងសេអ៉ូល
ឡានក្រុងបានឈប់ រាងតូចក៏ចុះពីឡានដើរសម្ដៅទៅបន្ទប់រៀន ដើរសុខៗក៏ភ្ញាក់ព្រឺត ព្រោះមានដៃមកពីណាក៏មិនដឹងដាក់លើស្នារបស់គេ..គេក៏បែរទៅមើលមុខម្ចាស់ដៃទើបដឹងថាជាមិត្តភក្តិរបស់គេ ជុងវ៉ុន

" ឯងបំភ័យយើងហើយ យ៉ាង ជុងវ៉ុន"

" អា៎...!!សុំទោស មកពីឯងមិនឃើញយើងធ្វើអី មនុស្សនៅឈរជិតនេះសោះ!" ជុងវ៉ុន ដើរបណ្តើរនិយាយបណ្ដើរដៃកៀកស្មាជេយ៉ុនដដែល

"និយាយអញ្ចឹង សូនូ មកដល់សាលាឬនៅមានដឹងទេ?''

'' មិនដឹងទេ និយាយគ្នាយប់មិញថានឹកពួកយើងណាស់ ប្រហែលអង្គុយចាំក្នុងថ្នាក់ហើយទេដឹង!''

ទាំងពីរនាក់ក៏ដើរមកដល់ថ្នាក់រៀន ក៏ឃើញថាសូនូមកដល់មុនពិតមែន រួចក៏ចូលទៅអង្គុយនៅតុជាប់នោះ

'' មកហើយឬ? ពួកឯងយ៉ាងម៉េចហើយសុខសប្បាយអត់?'' សូនូស្រដីសួរភ្លាម ក្រោយ2នាក់នោះមិនទាន់អង្គុយបានស្រួលបួលផង

'' សុខតើ តែអត់សប្បាយចិត្ត '' ជុងវ៉ុនតបរួចក៏ដាក់កាតាបលើតុ

'' អា៎វ! ចុះជេយ៉ុន? ''

'' យើងនៅតែប៉ុណ្នឹងគ្មានសុខទៅណាទេ ការងារយើងរវល់ច្រើនជាងមុន ហត់! ''ជេយ៉ុននិយាយជាការពិត គេធ្វើការនៅហាងកាហ្វេមួយBarista តែក៏service ជូនភ្ញៀវខ្លះដែរ
ការងារគេមួយរយៈនេះរវល់ណាស់ ភ្ញៀវច្រើនជាងមុនពិតមែន នេះគ្រាន់តែជាការងារPart time ប៉ុណ្នោះទោះហត់បន្តិចមែនតែគេសប្បាយចិត្ត..

🔞OUR CUTIE 🎀 - Jake xTall line Donde viven las historias. Descúbrelo ahora