«គ្រោះដោយភ្លើង»
ពេលវេលាកន្លងផុតទៅលឿនខ្លាំងណាស់ មិនទាន់បានប៉ុន្មានថេយ៉ុងនិងជុងហ្គុករៀបការជាមួយគ្នាជិតបានមួយឆ្នាំបាត់ទៅហើយ។
រាល់ថ្ងៃថេយ៉ុងហាក់មិនមានអ្វីរំខានចិត្តឬពិបាកដូចគ្រាដំបូងទេត្បិតម្ដាយក្មេកនិងម្ដាយមីងមិនមានអ្នកណានិយាយស្ដីល្អជាមួយគេក៏ដោយ ប៉ុន្តែជុងហ្គុកស្រឡាញ់និងមើលថែគេដិតដល់ខ្លាំងណាស់ មិនថាអ្វីដែលគេចង់បានជុងហ្គុកមិនដែលរុញរាក្នុងការរកមកឲ្យគេនោះទេ។
ភាពស្រណុកនិងសប្បាយចិត្តធ្វើឲ្យមនុស្សមិនដែលត្រៀមខ្លួនទទួលយករបត់ជីវិតដែលត្រៀមនឹងផ្លាស់ប្ដូរបានគ្រប់ពេលវេលានោះទេ តោងធ្វើឲ្យពួកគេស្លុតចិត្តនិងឈឺចាប់មនុស្សខ្លះវិញតែងនឹកស្ដាយអតីតកាលដែលបានកន្លងផុតទៅហើយ ឯអ្នកខ្លះវិញដេកគិតយប់ថ្ងៃព្រោះតែមិនអាចសម្របទាន់ជាមួយភាពប្រែប្រួលតាមធម្មជាតិរបស់ជីវិត។
អ្នកប្រហែលជាគិតថាពេលខ្លះជំនឿ ការទស្សទាយមិនមែនជារឿងពិត អាចត្រឹមជារឿងស្រមើស្រម៉ៃរវើរវាយរបស់មនុស្សម្នាក់ ប៉ុន្តែនៅពេលដែលអ្នកដើរមកដល់ដំណាក់កាលដែលដូចនឹងការទស្សទាយទើបធ្វើឲ្យអ្នកស្វះស្វែងជឿជាក់បានគ្រប់យ៉ាង។ខែ១១អាកាសធាតុត្រជាក់ខ្យល់ធ្លាក់បក់ខ្លាំងងាយបង្ករភ្លើងឆេះដោយប្រការណាមួយទើបនាពេលយប់ឡើងតែងបានឮសំឡេងប្រជាការពារភូមិជិះកង់ស្រែកដាស់តឿនឲ្យប្រយ័ត្នភ្លើងទៀន ភ្លើងគោម។
រាងក្រាសទាញបង្អួចបិតការពារភាពត្រជាក់ដែលសាយភាយចូលមកនាំឲ្យកាយតូចរបស់ប្រពន្ធញ័រញាក់រងារ។រយៈពេលពីរថ្ងៃមកហើយដែលថេយ៉ុងមិនស្រួលខ្លួន គេតែងតែវិលមុខក្ដៅខ្លួនចុកពោះខ្លាំងរហូតជុងហ្គុកបារម្ភដល់ថ្នាក់គេមិនទៅធ្វើការដើម្បីនៅមើលថែថេយ៉ុង។ជុងហ្គុកទម្លាក់ខ្លួនអង្គុយជិតថេយ៉ុងដែលគេងដណ្ដប់ភួយក្នុងអាការៈរងារ។គេស្ទាបស្ទង់កម្ដៅមើលទៅថេយ៉ុងក្ដៅខ្លួនមិនបានស្រាកស្រានបន្តិចឡើយទោះបីជាបានញ៉ាំថ្នាំហើយក៏ដោយ។
«ថ្ងៃស្អែកពួកយើងទៅពេទ្យធំទៅថេយ៍!អូនមិនស្រួលបែបនេះបងបារម្ភខ្លាំងណាស់!»
«អូនគិតថាអូនមិនអីទេ!បងគេងអោបអូនបានទេ?រងារ»ជុងហ្គុកពិបាកចិត្តព្រោះថេយ៉ុងមិនធ្លាប់ប្រែជាគេងស្ងៀមបែបនេះនោះទេគេជាក្មេងរលាមពូកែលេងសើចជាមួយនាយ ទោះបីសម្រាប់អ្នកក្រៅគេមិនសូវនិយាយមិនសូវលេងប៉ុន្តែជាមួយជុងហ្គុកគេមិនដែលស្ងាត់ស្ងៀមបែបនេះនោះទេ។ព្រោះតែចិត្តស្រឡាញ់ដូច្នេះហើយរាល់ការប្រែប្រួលបន្តិចរបស់គេតែងតែជាទីព្រួយចិត្តរបស់នាយ។
YOU ARE READING
អាពាហ៍ពិពាហ៍ថ្ងៃចូលឆ្នាំ |TK ✔
Fanfictionពិធីរៀបការបង្ខំមួយកើតឡើងនៅថ្ងៃចូលឆ្នាំចិន ដែលចម្លែក! ចម្លែក! ចម្លែក! ព្រោះពួកគេមិនត្រឹមតែការថ្ងៃចូលឆ្នាំទេ ពួកគេជាប្រុសដូចគ្នាទៀតផង! មនុស្សក្នុងផ្ទះយល់ថាពួកគេជាគ្រោះចង្រៃ ខុសតំណម ប៉ុន្តែ ជុងហ្គុកមិនបណ្តោយឲ្យអ្នកណាមកជាន់ក្បាលគេងាយៗទេ។ Taekook fiction...
