ភាគទី4

4.2K 229 2
                                        

«ទុកលំបាកកូនប្រសារ»

ធ្លាប់ឮអាម៉ានិយាយថារៀបការបើជាកូនប្រសារស្រីតែងតែរងគ្រោះព្រោះមានម្ដាយក្មេកមិនយល់ចិត្ត បើត្រូវរស់នៅខាងប្ដីទៀតច្បាស់ជាបានសាច់ថ្លៃចាក់លិចចាក់កើតឲ្យឈ្លោះគ្នាផ្អើលផ្ទះ អ្នកខ្លះទ្រាំលែងបានក៏វិចបង្វិចចុះចេញពីផ្ទះមកនៅជាមួយម្ដាយបង្កើតវិញ គេមិនត្រឹមតែមិនស្ដាយគេនៅបាចអង្ករដេញចង្រៃផងដែរ។ គិតដល់រឿងនេះពេលណាតែងតែធ្វើឲ្យថេយ៉ុងភ័យបុកពោះខ្លាំងត្បិតអី បើមានប្ដីដែលស្រឡាញ់យល់ចិត្តយ៉ាងហោចគេនៅចាំការពារ តែបានប្ដីអាងម៉ែវិញងាកខាងនេះរឿងងាកទៅខាងនោះរឿង គេមិនត្រឹមតែមិនលួងលោមការពារគេចោទយើងថាមិនចេះគោរពប្រណិបត្តិម្ដាយគេថែមទៀត។បើរស់នៅជាមួយម្ដាយខ្លួនឯងជេរព្រឹកជេរថ្ងៃគង់អីគាត់ដាំបាយធ្វើម្ហូបឲ្យស្រស់ស្រូបមានកម្លាំងឈ្លោះគ្នាត តែនៅជាមួយម្ដាយក្មេកអាងតែយើងមិនមែនកូនគាត់ ចង់យើងឈឺជារងារក្ដៅក៏គាត់ខ្ពើមខ្វល់។

សាធុ!សូមឲ្យបុណ្យដែលគេខំកត្តញ្ញូជាមួយម្ដាយមកទាំងប៉ុន្មានជួយគេកុំឲ្យរងទុក្ខវេទនាបែបនោះអី!ព្រឹកក្រោយពេលផ្សំដំណេកហើយថេយ៉ុងជ្រួញចិញ្ចើមឈឺពេញរាងកាយ បាត់ទាំងស៊ីន បាត់ទាំងប្ដីមិនដឹងជាទៅណា។

«រំលោភឯងហើយបាត់ស្រមោលទៅណាបាត់អាប្រុសចម្កួត!»ថេយ៉ុងទប់ចង្កេះចុះពីលើគ្រែទម្លាក់ជើងចុះអង្គុយស្មឹងស្មាតគិតមួយសន្ទុះមុនក្រោករៀបចំខ្លួនចុះទៅក្រោម។ម៉ោង៧ព្រឹកមនុស្សក្នុងផ្ទះច្បាស់ជាក្រោកអស់ហើយនៅឡើយតែគេដែលទើបនឹងភ្ញាក់ ក្នុងចិត្តក៏លួចភ័យដែរក្រែងលោត្រូវម្ដាយក្មេងស្ដីបន្ទោស។ ចុះមកដល់ក្រោមភ្លាមក៏ប្រទះនឹងម្ដាយមីងទី១ដែលកំពុងអង្គុយគងអន្ទាក់ខ្លាថែមក្រែមថែមម្សៅ។មុខមាត់គាត់យាយផាន់មិនដូរទេ ចាស់ព្រើលចាស់តែងកាយ ចាស់លេងខ្លួន។មាត់ក្រហម មុខមានម្សៅ ចិញ្ចើមគូសឡើងដិតដូចលេងល្ខោន ចំណែកសម្លៀកបំពាក់ស្លៀតសុទ្ធតែរ៉ូបឆែកចំហៀងដល់ជង្គង់។
បានឮមកថាគាត់រកស៊ីចងការប្រាក់ហើយក៏មានបើកហាងលក់គ្រឿងសែន មានក្រដាសដុត ទៀន ធូបថ្មីៗនេះទៀតផង។អ្នកផ្ទះនេះមានការងាររៀងខ្លួនទើបគេមាន។

អាពាហ៍ពិពាហ៍ថ្ងៃចូលឆ្នាំ |TK ✔Where stories live. Discover now