ផ្ដើមរឿង

10.3K 371 9
                                        

នាកាលមួយនៃឆ្នាំ១៩៨០។

ព្រលប់ម៉ោង៦កន្លះល្ងាចក្រោយបាយរួចរាល់ផ្ទះនៅនៅក្នុងម្ដុំផ្សារក៏ស្ងាត់និងចាប់ផ្ដើមមានចង្កៀងគោមដុតបំភ្លឺពេលរាត្រី។តូបបាយភាគច្រើនគឺជាផ្ទះរបស់អ្នកលក់ ពួកគេមិនបានជួលលក់នោះទេព្រោះរបរនេះរកបានត្រឹមចិញ្ចឹមគ្រួសារបើចំណាយលើការជួលផ្ទះច្បាស់ជាមិនសល់ដើម្បីផ្គត់ផ្គង់ដល់កូនចៅ។

តូបមួយដែលមានពីរជាន់គឺជាន់ក្រោមជាកន្លែងលក់និងមានបន្ទប់សម្រាកមួយសម្រាប់ដេកយាម និងជាន់លើជាផ្ទះឈើដែលមានជណ្ដើរឡើងនៅផ្នែកខាងក្រៅក្នុងច្រកឌឿងហែមតូចចង្អៀតជាកន្លែងក្មេងៗសំងំលេងជល់ត្រីក្រឹមពេលថ្ងៃឡើង។តាមបណ្ដោយច្រកឌឿងហែមនេះមានបន្ទប់ជួលតូចចង្អៀតប្របគ្នាជាកន្លែងអ្នកមានជីវភាពក្រលំបាករស់នៅនិងរកស៊ីលក់ដូរដែលជារឿយៗតែងឮសំឡេងអ៊ីម្ចាស់ផ្សារឈ្មោះអ៊ីយ៉ាងដើរទារថ្លៃតូបដោយមានសំឡេងជេរបញ្ចោរលាយគ្នាបើសិនដេកថ្ងៃកុំសង្ឃឹមថាលក់។នេះហើយជាកន្លែងកំណើតរបស់អ្នកដែលមានជីវិតក្រលំបាកនាសម័យនេះ។ក្មេងខ្លះមិនបានរៀនមានអនាគតល្អហើយតោងយកល្បែងនិងរឿងពាលអាវ៉ាសែដឹកមុខថែម អីចឹងហើយមិនបាច់ឆ្ងល់ថាហេតុអ្វី១០ ២០ឆ្នាំទៅមុខជីវិតទៅណាមិនផុតពីច្រកឌឿងហែមមួយនេះ។យប់ព្រលប់បែបនេះតែងឮសំឡេងសម្រឹបជើងរន្ធាន់ព្រោះក្មេងពាលឈ្លោះគ្នាដណ្ដើមថ្នាំគ្នាជក់ជួនកាលក៏វៃគ្នាផ្អើលគេឯងតែងនាំរឿងឈឺក្បាលដល់មេភូមិឲ្យក្រោកមកដេញបន្លាចពួកវាជាប្រចាំ។
«ហ្អឹស ពួកអាចង្រៃ!»សំឡេងក្រហឹមដើម កជេប្រទិចក្មេងពាលមួយក្រុមដែលកំពុងដេញព្រួតវាយអ្នកកម្លោះមាឌធំខ្ពស់ម្នាក់ឯង មុខមាត់ជាំឈាមពាសពេញនៅត្រង់ស្មាខាងមុខមានស្នាមកាំបិតដែលទើបនឹងកាប់ហើយហូរឈាមកក្លាក់សាច់ក្រណាត់អាវខ្មៅដៃវែងកតាំងរបស់គេមានរហែកច្រើនកន្លែងពីការវាយគ្នា។ជើងដែលជាប់ដោយស្បែកជើងប៉ាត់តាពណ៌សប្រែជាប្រលាក់ឈាមតក់ៗជាប់ រត់ត្របាញ់ឡើងលើជណ្ដើរឈើតូចមួយនៅខាងមុខច្រកឌឿងហែមយ៉ាងលឿនបំផុត។ដៃរុញទ្វាបន្ទប់ដោយរក្សាសំឡេងតិចបំផុតមុននឹងចូលទៅអង្គុយពួនអាត្មានៅកន្លៀតគ្រែគេងនៃបន្ទប់តូច។
«វាបាត់ទៅណាហើយ?អាចង្រៃចាំមើលលោកបងនឹងសំពោងក្បាល»ក្មេងសក់ប៉េអឹមមាឌស្គមព្រោះជក់និយាយឡើងជាមួយបារីជាប់មាត់បន្ថែមភាពកោងកាងក្នុងចិត្តរបស់ខ្លួន ប៉ុន្តែមើលពីខាងក្រៅទៅត្រឹមតែជាក្មេងជក់ថ្នាំដដែល។
«ទៅរកវាបន្តទៅកុំឲ្យលោកបងអ៊ីម៉ុងជេរ!»ពួកវានាំគ្នារត់ប្រសាចពាសពេញផ្សារដើររកមនុស្សដែលខ្លួនប្រមាញ់។បន្ទប់ឈើតូចដែលមានគ្រែគេងមួយនិងតុរៀនក្បែរបង្អួចដែលមានវាំងននតូចពណ៌សបក់រវិចចាំងពន្លឺព្រះចន្ទនាខែភ្លឺ។ភ្លើងអំពូលលើតុពណ៌ពងមាន់បើកចោល សំឡេងចាក់ទឹកក៏ស្ងាត់ មួយសន្ទុះទ្វាបន្ទប់ទឹកក៏បើកឡើងដោយបង្ហាញរូបរាងតូចល្អិតរបស់ក្មេងប្រុសវ័យ១៨ឆ្នាំ។សក់ក្បាលវែងក្ដោបដល់ក គ្របថ្ងាសសើមតិចៗ។គេពាក់អាវគេងយប់ដៃខ្លីឡេវបិតខោខ្លីពាក់កណ្ដាលភ្លៅបង្ហាញជើងស្រឡូនស្អាត។ដៃស្រឡូនចាប់យកកន្សែងមកជូតសក់ថ្នមៗដោយអារម្មណ៍ល្អក្រោយងូតទឹកស្រឡះកាយហើយភ្នែកសម្លឹងមើលកញ្ចក់ក៏ប្រទះភ្នែកនឹងកែវភ្នែកសស្កុះឆ្លុះចូលមកពីកន្លៀតគ្រែគេងក្បែរតុក្បាលដំណេក។ទ្រូវចាប់ផ្ដើមញ័រពេលដែលរាងខ្ពស់ក្រោកឡើងរត់សម្ដៅមករកគេយ៉ាងលឿនរកតែស្រែកមិនទាន់៖
«ហ្អា!ហ្អឹប!»ប្រអប់ដៃក្រាសខ្មឹកគ្របបំបិតមាត់តូចពីក្រោយដែលបម្រុងស្រែកបង្អើលគេឯងទាំងយប់ព្រលប់។ភ្នែករលីងរលោងសម្លឹងមើលទៅប្រុសមាឌធំដោយភាពភ័យខ្លាចប៉ុន្តែរើបម្រាស់ឬស្រែកក៏មិនរួច។ដៃម្ខាងរបស់គេបិតមាត់ដៃមួយទៀតចាំបាច់ក្ដោបចង្កេះតូចធ្វើអី?នៅឆ្លៀតបន្លំច្របាច់ទៀតរោគចិត្តមែនទេ?
«បើឯងហ៊ានស្រែកយើងចាប់វះពោះយកក្រលៀនលក់បាត់!»ឮពាក្យគម្រាមកាន់តែធ្វើឲ្យគេភ័យតើប្រុសម្នាក់នេះជាឃាតកររោគចិត្តមែនទេ?នៅចាប់វះក្រលៀនលក់ទៀតផង!ជាប្រម៉ាត់ប្រម៉ង់ដែលអាម៉ាចំណាំនិយាយបន្លាចគេកាលនៅក្មេងមែនទេ?
«បើឯងមិនស្រែកហើយព្រមនិយាយគ្នាតាមសម្រួលយើងនឹងលែង!»ក្មេងមាឌតូចសម្លឹងទៅទឹកមុខកាចរបស់គេព្រមចុះញ៉មព្រោះបើខ្លាំងក៏មានតែបាត់ក្រលៀនទើបងក់ក្បាលយល់ព្រម។គេក៏ព្រមប្រលែងតាមសន្យាមែន។
«ហ្អឹកៗ»ដោយធ្វើអីមិនបានមនុស្សមាឌតូចក៏ចាប់ផ្ដើមអណ្ដឺតអណ្ដក់រកកល់ចង់យំ។ប្រុសមាឌធំក្រវីក្បាលទៅអង្គុយលើពូករបស់គេព្រមទាំងដោះស្បែកជើងចេញបោះទៅមាត់ទ្វាមុននឹងចាប់ដោះអាវខ្មៅដៃវែងរបស់ខ្លួនចេញទើបរាងតូចបិតភ្នែកបែរមុខទៅបង្អួច។រាងក្រាសមើលទៅគេរួចក៏សើចដើមកចម្អកបន្តិច។
«មានថ្នាំទេ?លាងរបួសឲ្យយើង!»ឡប់សតិទេមែន?នេះគម្រាមគេហើយនៅមានមុខមកប្រើគេឲ្យលាងរបួសឲ្យទៀត?
«នៅឈរម៉ង់ៗដល់ស្អែកមែនទេ?ឬចង់ឲ្យយើងប្ដូរចិត្តធ្វើអ្វីផ្សេង?»
«អត់ទេ!បងប្រុសអង្គុយវិញទៅខ្ញុំលាងរបួសឲ្យ!»បានឮសំឡេងស្រាលស្រទន់របស់គេធ្វើឲ្យនាយកម្លោះចង់ញ៉ោះគេព្រោះគិតថាក្មេងនេះទន់ដូចបបរអីចឹង។រាងតូចបើកថតតុរៀនយកប្រអប់ថ្នាំសង្កូវមកទើបដាក់ខ្លួនអង្គុយទល់មុខមនុស្សមាឌធំដូចអ្នកប្រដាល់ទាំងភ័យ។
«កូនអ៊ីស៊ីងឈ្មោះថេយ៉ុងមែនទេ?»ស្របពេលដែលគេកំពុងចាក់អាល់កុលប្រុសកម្លោះក៏សួរឡើង មើលទៅក្មេងនេះស្លូតបូតពូកែភ័យ។
«ម៉េចបានបងប្រុសស្គាល់?»គេសម្លឹងទៅនាយម៉ក់ៗ
«ប៉ាឯងជំពាក់បំណុលលោកតាឡើង!»ឮបែបនេះរាងតូចទម្លាក់ទឹកមុខ មែនហើយមនុស្សក្នុងភូមិស្គាល់គេព្រោះតែបំណុលដែលប៉ារបស់គេបន្សល់មុនចែកឋាននេះឯង។
«មិនបាច់ភ័យ យើងមិនបានមកទារទេ!គ្រាន់តែឯងមិនត្រូវនិយាយពីវត្តមានរបស់យើងនៅទីនេះទេឮទេ?»ថេយ៉ុងងក់ក្បាល។
«មិនសួរថាយើងជាអ្នកណាទេ?»ភ្នែកមើលមុខស្អាតៗដែលអោនមកជិតៗដើម្បីជូតឈាមលើមុខមាត់របស់ខ្លួន រួចក៏ឆ្លៀតសួរទៅថេយ៉ុង។
«មែនហើយបងប្រុសជាអ្នកណា?»ថេយ៉ុងសួរទៅគេ
«ជុងហ្គុក»
«បាទ!បងប្រុសជុងហ្គុក!»គេតបព្រមទាំងយកសំឡីថ្មីច្រើនបន្តិចចាក់អាល់កុលដើម្បីជូតសម្អាតលើសាច់ស្មាដែលដាច់រលាត់ដោយកាំបិត ក៏សរសើរចិត្តគេដែលមិនខ្លាចរបួសដល់សន្លប់ឃើញស្គមរីងរៃបែបនេះស្មារតីមាំដែរតើ។
«បងប្រុសត្រូវគេដេញកាប់មែន?»
«សំណួរដូចយើងក្មេងពាល?»គេសម្លក់ថេយ៉ុងបន្តិចយល់ថាគេគួរឲ្យស្រឡាញ់មិនចង់រករឿង។
«គឺបងពាលពិតមែនអ្នកណាក៏ល្បីដែរថាបងមានកូនចៅបងធំបងតូច បងកាចហើយពូកែតែដើររករឿងវៃគ្នា»ថេយ៉ុងពោលតាមដែលធ្លាប់ដឹងឮមក
«ធ្វើមនុស្សល្អគ្មានបានស៊ីផង!»គេពោលហីៗ
«អូយ!ថ្នមបន្តិចមើល៍!»គេស្រែកបន្តិចនាំឲ្យរាងតូចភ័យឡើងស្លេកមុខអស់។
«សុំទោសបងប្រុស!»ថេយ៉ុងអោនមុខទៅជិតស្មារបស់គេជូតលើសាច់សម្អាតឈាមថ្នមៗស្របពេលសរសៃរសក់ដែលមានក្លិនសាប៊ូស្រាលស្រទន់ភាយប៉ះច្រមុះស្រួចធ្វើឲ្យគេងាកមុខមកមើលសាច់ម៉ត់រលោង សក់ដែលសៀតនឹងត្រចៀកបង្ហាញទម្រង់មុខស្រស់ស្អាត ភ្នែកដែលមានរោមភ្នែកងសមជាមួយច្រមុះស្រួចបបូរមាត់តូចផ្កាឈូក រេចុះទៅក្រោមបន្តិចក៏ឃើញសាច់ទ្រូងរាបស្មើប៉ុន្តែសរលោងតាមរយៈកអាវគេងយប់។ក្រោយពេលលាបថ្នាំបិតរបួសហើយថេយ៉ុងប្រមូលរបស់របររៀបចំឲ្យរៀបរយចំណែកជុងហ្គុកក៏ប្រះខ្លួនគេងលើពូកយ៉ាងរំភើយ។
«បងប្រុស!ម៉េចក៏គេង?បងមិនទៅផ្ទះវិញទេឬ?»រាងក្រាសដែលគេងកើយដៃដោយឫកពារទំនើងក៏ញញឹម
«យប់ហើយឯងចង់ឲ្យយើងទៅផ្ទះយ៉ាងម៉េច?ចុះបើគេកាប់យើងច្រឡំតើគិតយ៉ាងម៉េច?ណាមួយយើងគ្មានផ្ទះទេ!»ថេយ៉ុងដាក់ខ្លួនអង្គុយលើគ្រែ
«បងនិយាយលេងមែន?ក្រែងបងជាចៅរបស់លោកតាយិនឡុងមែនទេ?ផ្ទះធំដូចបនល្បែងបែរជាថាអត់?»
«ឯងខ្វះអីប្រៀបធៀបមែនទេ?»
«ហ្អា!បងប្រុស!»ជុងហ្គុកចាប់ទាញដៃរាងតូចឲ្យដួលខ្លួនគេងលើទ្រូងទទេស្អាតរបស់គេ រយះស្មាប៉ុនហ្នឹងហើយនៅមានកម្លាំងខ្លាំងទៀត។
«ដេកបែបនេះហើយហាមរើ!»ជុងហ្គុកអោបរាងតូចណែនដូចជាខ្នើយអោប មើលទៅមានក្ដីសុខដល់ហើយ។
«បងប្រុស!!»
«យ៉ាងម៉េច?»គេឆ្លើយទាំងភ្នែកបិត
«បងគេងអោបខ្ញុំបែបនេះខ្ញុំដកដង្ហើមមិនរួចទេ!»ឮបែបនេះគេប្រលែងដៃបន្តិចទើបថេយ៉ុងរើមកគេងលើខ្នើយរបស់គេ
«បងគេងអត់ខ្នើយបែបនេះប្រយ័ត្នឈឺក»គេមើលទៅរាងក្រាសដែលគេងធ្វើប្រងើយហាក់អស់កម្លាំងខ្លាំង។
«យើងឈឺពេញទាំងខ្លួនអស់ហើយបែបណាក៏គេងបាន!»
«តែថាបងចូលមកបន្ទប់ខ្ញុំយ៉ាងម៉េចហ្នឹង?»
«ភ្លើ!ខ្លួនតូចមួយងូតទឹកតែទ្វាមិនដាក់គន្លឹះចុះបើមានអាបែកថ្នាំណាវាចូលមករំលោភឯងគិតយ៉ាងម៉េច?»ជុងហ្គុកងាកមកបន្ទោស

«អ្នកណារំលោភប្រុសទៅបង!»ថេយ៉ុងសើចកក្អឹក។ជុងហ្គុកងាកមើលថេយ៉ុងមុននឹងឡើងទ្រោបពីលើគេបំបាត់សំឡេងសើចមុននេះជំនួសឲ្យទឹកមុខភ័យវិញ។

«យើងនេះហើយ!»គេចាំសង្កត់ដៃតូចទាំងសងខាងលិចពូកព្រមទាំងអោនមុខចុះទៅជិតបបូរមាត់តូច។

«បងប្រុសឡប់សតិមែនទេ?!»ថេយ៉ុងព្យាយាមរើបន្តិច នេះគេខំលេងសើចបន្លប់កុំឲ្យគេខឹងហើយនៅតែឆ្លៀតឲ្យគេខឹងទាល់តែបាន។
«នៅលើលោកនេះក្រៅពីស្រីនិងប្រុសឯងដឹងទេថាប្រុសក៏អាចរំលោភប្រុសបានដែរ!ហើយនោះគឺជាយើង!»

«បងប្រុសហ្អឹក!»តាមពិតចរិតគេគឺស្ងៀមស្ងាត់ល្អណាស់ គេមិនចេះនិយាយលេងសើចអីទេប៉ុន្តែដោយខ្លាចជុងហ្គុកទើបចេះតែនិយាយបន្លប់អ្នកណាទៅដឹងថាគេចិត្តឆៅ។
«មើលទៅឯងស្អាតណាស់តើ!»ច្រមុះស្រួចសង្កត់លើថ្ពាល់ថ្នមៗទៅមកធ្វើឲ្យរាងតូចព្រឺសម្បុរមិនហ៊ានស្រែកឬរើឡើយគេខ្លាចចង់រាគនោម។

«ឯងនិយាយត្រូវ យើងជាក្មេងពាល ជាបងធំម៉ាហ្វៀ...យើងលែងល្បែង...លេងស្រី....ហើយក៏អាចលេងឯងដែរ!»រាងក្រាសសង្កត់ច្រមុះថើបថ្ពាល់ថេយ៉ុងជាច្រើនដងព្រោះតែមានអារម្មណ៍តាំងពីចាប់ចង្កេះតូចម្ល៉េះនេះឈឺដៃគិតថាកន្លែងផ្សេងកម្រើកមិនកើតមែនទេ? NO NOនៅអាចលឿនដូចធម្មតាហុហុ។
«បងប្រុស...ពិតជា..ពិតជាចង់រំលោភខ្ញុំមែនទេ?»
«អឺ!ស្រាតមក!»


___

សូមជួយ follow page admin TK dairy-កំណត់ហេតុTK ផងណា!

អរគុណសម្រាប់ការអាន!

អាពាហ៍ពិពាហ៍ថ្ងៃចូលឆ្នាំ |TK ✔Donde viven las historias. Descúbrelo ahora