«ការសម្រេចចិត្តក្មេងៗ»
«អូយ...ថ្នមៗឈឺ!»
ភាពថ្ងួចថ្ងូរលាន់រហឹមក្នុងបន្ទប់ឈើបួនជ្រុងកាត់ស្បៃរាត្រីដែលមានសំឡេងចង្រិតយំជ្រីចៗអបអរបន្ទរ។ពន្លឺព្រះចន្ទដែលរះឡើងនាខែខ្នើតជះចូលតាមស្រមោលវាំងននពណ៌សអមជាមួយពន្លឺពណ៌ពងមាន់លើតុបើកបំភ្លឺបន្ទប់ផ្លុងៗ។
អាវខ្មៅត្រូវបានដោះក្រវាត់ចោលទៅក្រោមគ្រែដោយមានមនុស្សមាឌតូចនៅអង្គុយពីក្រោយខ្នងក្រាសលាបថ្នាំលើមុខរបួសដែលបង្ករឡើងដោយស្នាដៃអ្នកម្ដាយថ្លាថ្លៃ។អ្វីដែលជុងហ្គុកស្អប់ខ្លួនឯងបំផុតគឺមិនអាចសូម្បីតែខឹងគាត់ ទោះបីជាកន្លងមក២៤ឆ្នាំមកនេះគ្មានថ្ងៃណាដែលគាត់ប្រើភាសាម្ដាយកូនពីរោះពិសារដូចគេទូទៅក៏ដោយ ប៉ុន្តែឈាមនៃភាពល្អបរិសុទ្ធរបស់ក្មេងម្នាក់ដែលគ្មានអ្វីសោះក្រៅពីជីវិតដ៏ផុយស្រួយមួយនេះតែងនឹករឭកដល់គុណបុណ្យព្រះរស់ គាត់បានចិញ្ចឹមឲ្យគេបានលូតលាស់ធំធាត់មានចំណេះដឹងគ្មានតែការងារ។ចាត់ទុកថាជាកម្មវេរាដែលបានជំពាក់គ្នាទើបជាតិនេះត្រូវវិលត្រឡប់មកស៊ីសងគ្នាវិញមុននឹងអស់កាលអស់វេលាជួបជុំគ្នាលើផែនដីនេះទៀត។
សម្រាប់គេផ្ទាល់ គេជាមនុស្សដែលឆេវឆាវនិងពូកែទម្លាយកំហឹងទៅក្រៅ ខណៈដែលការរៀបការគឺជាការរស់នៅសាងគ្រួសាររយៈពេលយូរអង្វែងដូច្នេះគេជឿជាក់ថាមនុស្សស្រីណាក៏មិនអាចទ្រាំទ្ររស់នៅជាមួយភាពព្រៃផ្សៃឥតមេត្តារបស់គេបានឡើយ។ភាពឈឺចាប់ធ្វើឲ្យទេវតាធ្លាក់ខ្លួនជាបិសាច។ក្រោយពីឈ្វេងយល់មកថាខ្លួនគង់តែនឹងមិនអាចគេចវេសពីចំណងអាពាហ៍ពិពាហ៍ជាមួយកូនមន្ត្រីក្នុងស្រុក ចិត្តក៏ក្ដៅឆេវឡើងព្រោះមិនចង់បានប្រពន្ធមកត្រួតត្រាទើបបណ្ដាលឲ្យជើងឈានចុះចេញពីផ្ទះមកកាន់ទីនេះដើម្បីលើកលក្ខខណ្ឌស្នេហាបំភាន់ភ្នែកមនុស្សទាំងឡាយ។
ក្នុងគំនិតរបស់គេពេលនេះប្រៀបបានទឹករលកបោកបក់ក្នុងព្យុះភ្លៀង ពិបាកទប់ស្កាត់តោងត្រូវបណ្ដោងក្បូនឲ្យអណ្ដែតតាមខ្សែទឹក។ដូច្នេះហើយបានជាថេយ៉ុងមិនទាន់សួរនាំអ្វីច្រើនណាមួយរបួសលើខ្នងរបស់គេក៏បញ្ជាក់រួចហើយថាគេមានរឿងជាមួយអ្នកផ្ទះដូចដែលអ្នកភូមិដំណាលយ៉ាងប្រាកដ។
«ដែលយើងនិយាយមុននេះគឺជាការពិត!ឯងនឹងត្រូវរៀបការជាមួយយើង!»
«តែហេតុអ្វីចាំបាច់ស្រាតដែរ?»ថេយ៉ុងសួរទាំងភ្លើព្រោះមិនយល់ពិតមែន។
«រៀបការជាមួយគ្នាអនាគតទៅឯងត្រូវដេកស្រាតជាមួយយើងដដែលគ្រាន់តែសាកល្បងទុកមុនមានទៅទាស់ខុសអី?»
«បងកំប្លែងលែងមែនទេ?ហេតុអ្វីសុខៗមកនិយាយថារៀបការ?ហើយហេតុអ្វីក៏ជាខ្ញុំ?»អ្នកកម្លោះងាកបែរខ្លួនមកតទល់ជាមួយមនុស្សមាឌតូចពូកែឆ្ងល់។
«គ្រួសារឯងជាប់បំណុលយើងជិត១០ដំឡឹង!រៀបការកាត់បំណុលឯងមិនយល់ថាចំណេញទេមែនទេ?ណាមួយយើងត្រូវលោកតានិងម៉ាក់បង្ខំការឲ្យខាងតែបាន បើជ្រុលជាប្រកែកមិនកើតដដែលរៀបការជាមួយមនុស្សដែលស្រួលនិយាយស្រួលគម្រាមដូចជាឯងមិនល្អទេមែនទេ?»ស្ដាប់ហើយចិត្តកម្លោះតូចហាក់ធ្លាក់ក្ដីសង្ឃឹមអស់ដល់កែងជើង មនុស្សដែលរៀបការជាមួយគ្នាទោះមិនស្រឡាញ់ក៏ត្រូវមានការយោគយល់ទើបរស់នៅមានក្ដីសុខ គេរៀបការព្រោះតែយល់ថាខ្លួននាយជាក្មេងស្រួលឲ្យត្រួតអីចឹងមែនទេ?
«ឯងមិនបាច់ភ័យនោះទេធ្វើប្រពន្ធយើងមានន័យថាឯងជាលោកប្រុសម្នាក់ក្នុងផ្ទះ គ្រាន់តែបំពេញនាទីជាប្រពន្ធដូចគេទូទៅមានអីពិបាក ដំបូងអាចនឹងពិបាកព្រោះយើងដឹងថាឯងមិនធ្លាប់ដឹងចិត្តយើង រស់នៅយូរទៅគង់តែអាចសម្របខ្លួនបានហើយបើដល់ថេរវេលាណាមួយសមស្រប...»
ជុងហ្គុកខិតមុខទៅជិតរាងតូចដែលមើលមកគេរងចាំស្ដាប់ដោយចិត្តខ្មួលខ្មាញ់រកកលចង់យំ។
«ពួកយើងនឹងលែងលះគ្នាមែនទេ?»
ថេយ៉ុងសួរទាំងប្រហោងទ្រូង បើរៀបការដើម្បីតែបែកគ្នាដដែលនេះមិនស្មើនិងការចាក់សាក់ហើយព្យាយាមយកជ័រលុបមកដុះខាត់ទេឬ? ស្រឡាញ់ឬអត់ក៏ដោយមានឈ្មោះជាប្ដីប្រពន្ធដើម្បីតែបែកដដែលតើរៀបការមានន័យអ្វីទៅ?បើតាមចិត្តគំនិតជុងហ្គុកគេមិនបាននឹកគិតដល់ពាក្យលែងលះនោះទេ ប៉ុន្តែបានជាក្មេងម្នាក់នេះពោលលក្ខខណ្ឌនេះទៅហើយគេក៏មិនមាត់ចាត់ទុកថាឲ្យថេយ៉ុងមានសិទ្ធសម្រេចដែរទៅចុះព្រោះ។
«បើឯងចង់បានបែបហ្នឹងយើងក៏ព្រម គ្រាន់តែយើងគ្មានហេតុផលអ្វីដែលត្រូវលែងលះឯងទេ ព្រោះបើចុងក្រោយលែងគ្នាដដែលយើងទៅការជាមួយកូនស្រីមន្ដ្រីអស់នោះមិនស្រួលជាង?មិនបាច់រៀបការជាមួយប្រុសដូចគ្នា»មាត់អាក្រក់របស់គេនិយាយដោយមិនចេះក្រែងចិត្ត បើខ្លួនគេផ្ទាល់អាចរៀបការជាមួយស្រីបានមែនគេមិនមែនមករកថេយ៉ុងនោះទេគ្រាន់តែគេជាមនុស្សក្អេងក្អាងនិងមាត់សម្អុយមិនចេះរៀបសំនួនឲ្យពីរោះត្រូវចិត្តអ្នកស្ដាប់។
ចិត្តមួយហាក់មិនចង់សម្រេចលឿនបែបនេះទេ ប៉ុន្តែបំណុលដែលគ្រួសារគេជំពាក់គ្រួសារយិនគឺច្រើនមិនដឹងពេលណាសងអស់ បើសិនជាការរៀបការអាចឲ្យអាម៉ាស្រួលចិត្តខ្លះគេគួរតែប្រថុយ?ព្រោះអនាគតរបស់គេទៅជាយ៉ាងណាគេក៏គង់តែស្រម៉ៃមិនចេញដដែល គ្មានការងារធំដុំនឹងដោះបំណុលទាំងនេះឡើយ។
«បើចឹង...ខ្ញុំព្រមរៀបការជាមួយបង»ជុងហ្គុកញញឹមចុងមាត់ចាប់កញ្ចឹងករបស់នាយតូចឲ្យខិតមកជិតមាត់របស់គេ។
«ដេកជាមួយយើងទៅ»
«ហេតុអ្វីចាំបាច់..ធ្វើបែបហ្នឹងដែរ?»ថេយ៉ុងចាប់ផ្ដើមបែកញើសព្រោះតែដៃរបស់គេលូកចូលប្រលោះខោដេកយប់រលុងជើងខ្លីរបស់គេព្រមទាំងបបោសអង្អែលតិចៗនាំឲ្យព្រឺសម្បុរគីងគក់។
«បើសុខៗយើងទៅប្រាប់គេឯងថាយើងដណ្ដឹងឯងធ្វើប្រពន្ធលោកតាច្បាស់ជាប្រកែកដល់គាំងបេះដូងមិនខាន ប៉ុន្តែបើយើងនិងឯងបានដេកជាមួយគ្នាហើយនោះ គ្មានអ្នកណាយកលេសអ្វីផ្សេងបានទៀតទេ ព្រោះយើងបានខ្លួនប្រាណឯង» «បងខ្សែលើខ្ញុំហើយ!»
ថេយ៉ុងអោបខ្លួនជាប់ពេលជុងហ្គុកបន្លំចង់ប៉ះទ្រូងរបស់គេ។
«ព្រមតាមសម្រួលឬឲ្យយើងចាប់ស្រាត?»
«អត់ទេហ្អឹកៗបងចាប់រំលោភខ្ញុំ!បងអាក្រក់ណាស់!»
ថេយ៉ុងពេបមាត់ដល់គុម្ពត្រចៀកខំប្រឹងយំឲ្យចេញទឹកភ្នែកលេងមកសុំគេរំលោភស្រួលយ៉ាងម៉េច?អត់ទេ!!ស៊ីនខំថែរក្សារមក១៨ឆ្នាំមិនចាំបកកេះពេលរៀបការសិនទៅ!
«គ្រាន់តែស្រាតហើយដេកជាមួយយើងតើយើងមានបានធ្វើអីផ្សេងឯណាឯងបែកថ្នាំមែនទេ?»ថេយ៉ុងបញ្ឈប់សំឡេងស្រែកយំគ្មានទឹកភ្នែករបស់ខ្លួន។ទោះអីចឹងក៏ដោយ គេនៅតែខាតដដែលហ្នឹង។
«ដេកស្រាតស្រួលខ្លួនសឹងអី!»ប្រុសកម្លោះពោលចប់ក៏ចាប់ស្រាតខោអាវបោះវាចោលរប៉ាត់រប៉ាយទៅក្រោមអស់ធ្វើដូចជាពួកគេបានបង្ករសង្គ្រាមរង្គើជើងគ្រែពិតមែន។
ថេយ៉ុងថ្ពាល់ឡើងក្រហមងាកមុខចេញទោះបីជាពួកគេប្រុសដូចគ្នាក៏ដោយប៉ុន្តែមកដេកស្រាតមើលភាវរស់កំពុងតែលេចខ្លួនចំពោះមុខបែបនេះអ្នកណាមិនអៀនលោកហ្អើយ!ចង់តែដាំក្បាលចូលពូកទេ។
«មកនេះ!»ជុងហ្គុកហាក់គ្មានភាពអៀនខ្មាសជាមួយកាយអាក្រាតឲ្យថេយ៉ុងមើលសោះនៅបក់ដៃហៅមនុស្សមាឌតូចឲ្យខិតមករកខ្លួន។រកតែថេយ៉ូងរំកិលខ្លនមិនទាន់ជុងហ្គុកកន្ដ្រាក់ទាញនាយឲ្យអង្គុយលើភ្លៅ។
ថេយ៉ុងបែកញើសស្រាក់ៗដូចគ្រុនរងារអង្គុយស្ងៀមឈឹងអត់រើ ព្រោះបើរើប៉ះរបស់ខ្លះវានាំឲ្យព្រឺសម្បុរ។
«ធ្វើដូចធំដុំណាស់អីចឹង!»នាយចាប់ដោះឡេវចេញម្ដងមួយគ្រាប់ៗ កាយវិការមួយៗប៉ុន្តែពោរពេញដោយកម្លាំងហឹង្សារតាមធម្មជាតិនៃភាពពេញវ័យរបស់ប្រុសអ្នកលេង។
រាងក្រាសទាញទម្លាក់អាវចុះខណៈដែលគេនៅឈប់ស្ងៀមមួយរំពេចភ្នែកសម្លឹងមើលសាច់ម៉ដ្ឋរលោងគ្មានស្នាម នៅចំពោះមុខ។បាតដៃគ្រើមៗវារប៉ះពាល់លើស្មាតូចទៅមក ។
នារាត្រីដែលមានតែរូបយុវជនទាំងពីរប្រាណភាពស្ងប់ស្ងាត់បានបុកទំលុះបរិយាសឲ្យកាន់តែក្ដៅបន្តិចដូចជារងើកភ្លើង។ដំណកដង្ហើមលាន់សឺតៗ កែវភ្នែកមុតថ្លាចាក់ទម្លុះដល់វិញ្ញាណសម្លឹងចំកែវភ្នែកដែលញ័រញាក់ស្រើបស្រាលតាមកម្លាំងប៉ះពាល់របស់មនុស្សដែលល្បួងបបួលដេកស្រាតបន្លំភ្នែកញាតិ។ប្រហែលមិនបន្លំទៀតទេដឹង?
«មិន..មិនបាច់ដោះខោបានទេ?»សំនួនខ្សោយៗពោលសួរអ្នកដែលមើលមកគេដូចតោកំណាចកំពុងមើលចំណី យល់ថាពេលនេះដូចជាកំពុងនៅក្នុងមាត់តោដែលចាំតែគេត្របាក់ទំពារលេបតែម្ដង។ជុងហ្គុកទាញភួយមកគ្របពីលើរាងកាយពួកគេទាំងពីរនាក់ដោយមិនវាចារអ្វីបន្តិចមុននឹងចាប់ស្រាតខោគេងយប់ចេញបោះចោលទៅទើលើចុងគ្រែអ្នកដែលដើរចូលមកមួយរយភាគរយគឺជឿថាពួកគេបានធ្វើរឿងទាំងនេះពិតមែន។
ខ្យល់ត្រជាក់រសាត់ចំកាយតូចឲ្យរងារប៉ុន្តែបានកម្ដៅកាយមនុស្សដែលដេកបញ្ឈរភ្នែកនៅពីក្រោយខ្នងលូនចូលមកជិតអោបក្រសោបពីក្រោយយ៉ាងស្និទស្នាលបណ្ដាលឲ្យសាច់មួយដុំក្រោមពោះកកិតប៉ះគូទទន់ៗប៉ះរោមខ្ញាកៗដូចជាចេញច្រាបគ្រូស្នេហ៍។
«បងលេងគូទខ្ញុំធ្វើអី?»ថេយ៉ុងពោលតិចៗ
«ដេកមិនលក់»
«លេងហើយដេកលក់មែនទេ?»
«បើបានលេងលើសហ្នឹងកាន់តែដេកលែងលក់!សួរច្រើនតិចលោបានមែន»ថេយ៉ុងស្ងាត់សំឡេងលែងហ៊ានសួរនាំខាំមាត់បិតភ្នែកទ្រាំគេងឲ្យជុងហ្គុកច្របាច់សាច់កំប៉េះលេងដល់លង់លក់ទល់ភ្លឺ។
ខ្វះតែពីរថ្ងៃទៀតបុណ្យចូលឆ្នាំចិនក៏ចូលមកដល់នៅក្នុងផ្សារមមារញឹកលក់ដូរតាំងតែពីរក្បាលព្រហាមព្រាលៗសំឡេងអ្នកផ្សារអ៊ូអរចេចចាចទិញដូររបស់តុបតែងផ្ទះ មានគ្រឿងប្រដាប់ដោយពណ៌ក្រហមឆ្អិនឆ្អៅតាមប្រពៃណី។ត្រីសាច់ស្រស់តោងមានអ្នកទិញអ្នកកក់ទុកមុនពីថ្ងៃនេះរួចទៅហើយ ។
ដោយហេតុជារដូវបុណ្យទានអាម៉ាក្រោកតាំងពីម៉ោង៤មករៀបចំខ្វៃទាជាច្រើនក្បាលតាមការកម្មង់ទុករបស់ម៉ូយៗបាយព្រឹកដើម្បីយកទៅសែន។
«អាយ៉ុងវាដេកសម្ពឹកដល់កាលណាវាបានក្រោក?»អាម៉ារអ៊ូរង៉ូវៗគ្របគម្របពាងដុតទាបន្ទាប់មកក៏ឡើងទៅបន្ទប់កូនប្រុសពៅដើម្បីដាស់គេឲ្យមកជួយការងារ ខ្លួនក្រហើយដេកច្រើនទៀតពេលណាបានធូរធារនឹងគេ?
«អាយ៉ុងហ្អា!ល្មមក្រោកបានហើយថ្ងៃរវល់ដេកដល់ថ្មើណា?»
ស្ងាត់
«អាយ៉ុង!»
ស្ងាត់
«ហ្អេស?ហើយត្រចៀកទ្វាហ្នឹងវាកើតថីបានរបូតហ្នឹង?»
ម៉ាពោលឡើងពេលឃើញទ្វារបើកត្រចៀកខាងលើ បើសិនជាចោរចូលលួចចូលប្លន់ក៏មិនដឹងជារត់ទៅណារួចតាមកម្លាំងគាត់ ធាក់តែបន្តិចរបេះទ្វាហ្នឹងចុះមកបាត់ទៅហើយ។
«អាយ៉ុង....»អ្នកចំណាស់ចំហមាត់ធ្លុងសឹងមិនជឿអ្វីដែលគាត់កំពុងតែបានឃើញ។កូនប្រុសគាត់កំពុងតែគេងលក់អត់ខោអាវលើទ្រូងកូនប្រុសត្រកូលយិន។ខោអាវរាយប៉ាយពីមាត់ទ្វាដល់ក្បាលដំណេក។អាម៉ារឺតទ្រូងដកដង្ហើមញាប់ៗមុននឹងប្រមូលកម្លាំងស្រែកឡើង
«អា....យ៉ុង......!»
«ម៉ា!!»
ថេយ៉ុងភ្ញាក់ដូចគេជះទឹកក្រោកឡើងទាញភួយមកគ្របរាងកាយ ហេតុតែដេកលក់ធាក់ភួយចេញបង្ហាញរាងកាយលើគោកឲ្យម៉ែឃើញ។
«ពុទ្ធោ!ពុទ្ធោ!ព្រះហ្អើយជួយ!ជួយផង!»
ក្រឹប...
អ្នកកម្លោះទាំងពីរប្រាណលុតជង្គង់ចុះនៅពីមុខមេបាទាំងសងខាងដោយមានថេយ៉ុងអោនមុខចុះមិនហ៊ាននិយាយអ្វីទុកឲ្យជុងហ្គុកជាអ្នកចាត់ការគ្រប់យ៉ាងតាមផែនការរបស់គេ។
«និយាយមករឿងវាយ៉ាងម៉េច?»លោកតាឡុងខំប្រឹងទប់ស្មារតីព្រោះថាគាត់ចង់គាំងបេះដូងពេលដែលក្មេងរត់ទៅប្រាប់គាត់ឲ្យមកទីនេះជាប្រញាប់។
«ដូចដែលអាម៉ាបានឃើញពួកយើងទាក់ទងគ្នាហើយក៏ស្រឡាញ់គ្នា លោកតាមិនគួរចាប់ខ្ញុំឲ្យទៅការជាមួយអ្នកផ្សេងទេ ទោះបីជាមិនពេញចិត្តត្រង់គេមិនមែនជាប្រុសយ៉ាងក៏ដោយតែខ្ញុំនិងគេបានយល់ចិត្តគ្នា្ជជ្រាលជ្រៅមកច្រើនដងទៅហើយ»
ថេយ៉ុងងាកមើលជុងហ្គុកខ្វាច់ ច្រើនដង?បែបហ្នឹងគេក្លាយជាកូនពៅម៉ឹសៗឆ្កឹះឆ្នាំងបាយធ្លុះប្រុសឡើងមកដេកជាមួយដល់លើផ្ទះទៅហើយ?
«អាយ៉ុង!ឯងនេះក៏ភ្លើៗ!»អាម៉ាទប់មិនជាប់ក៏ទាញរំពាត់ចងថង់បក់រុយមកវាត់លើថេយ៉ុង
«អូយ!ម៉ា!»ជុងហ្គុករហ័សដៃទាញកាយតូចមកអោបជាប់ដោយគេជាអ្នករងជំនួសរំពាត់ដែលវាត់មកខ្វាច់ៗ។
រាងតូចងើបមុខឡើងសម្លឹងទៅម្ចាស់ដៃកក់ក្ដៅដែលអោបក្រសោបកាយគេក្នុងរង្វង់ដៃជាប់ ផ្ទៃមុខទាំងពីរប្រសព្វភ្នែកគ្នា។សំឡេងបេះដូងដែលលោតឌុកៗលាន់ពេញត្រចៀករាងតូចដែលមើលទៅវីរៈបុរសចំពោះមុខ ភាពស្និទស្នាលមួយនេះនាំឲ្យមានញាតិជិតខាងពេបមាត់ក្រវីក្បាលព្រោះតែរអើម មិនដែលឃើញ មិនដែលប្រទះ ប្រុសនិងប្រុសស្រឡាញ់គ្នា អោបក្រសោបគ្នាសង់ទីម៉ងមិនខ្មាសព្រះធរណីស្រូប ពិតជាអាម៉ាសពីចុងភូមិដល់ដើមភូមិ។
«បានហើយអ្នក!វាយទៅក៏កែរនិស្ស័យគេពុំបាន!»លោកតាឃាត់អាម៉ាឲ្យឈប់វាយព្រោះយ៉ាងណាអ្នកដែលឈឺខ្លួនគឺចៅគាត់ទៅវិញទេ។
«បើសិនជាខ្ញុំមិនបានរៀបការជាមួយថេយ៉ុងទេ!អ្នកណាក៏ខ្ញុំមិនយកដែរ!»ជុងហ្គុកពោលឡើងដោយភាពមោះមុតទោះបីជាបានជ្រាបក្នុងចិត្តរួចជាស្រេចហើយថាគេកំពុងតែសម្ដែងបំភាន់ភ្នែកចាស់ៗប៉ុន្តែពាក្យសម្ដីរបស់គេធ្វើឲ្យបេះដូងទន់ជ្រាយរង្គោះរង្គើរ ត្រេកអរឡើងភើត។ភាពជាបុរសក៏ក្លាហានហ៊ានយកខ្លួនប្រាណមករងហិង្សារជំនួសបានធ្វើឲ្យកែវភ្នែកមួយគូរបស់ថេយ៉ុងមើលឃើញគេសង្ហារឡើងមួយបែបផ្សេងទៀត។
«ឯងគិតថាឯងអាចធ្វើអីបានតាមតែចិត្តអីចឹងមែនទេ?ពេលណាទើបឯងឈប់បង្កររឿងនាំភាពអាម៉ាសចូលគ្រួសារ!»
អ្នកស្រីម៉ីអ៊ីងទទួលដំណឹងក្រោយពេលមកពីផ្សារក៏ប្រញាប់ប្រញាល់មកទាន់ហេតុការណ៍ទាំងក្ដៅក្រហាយស្អប់ខ្ពើមកូនប្រុសដែលចូលចិត្តរកបញ្ហាចូលផ្ទះមិនលស់ថ្ងៃ។
«ម៉ាក់..»ជុងហ្គុកទម្លាក់សំឡេងបន្តិច។
«រៀបការទៅមិនបានប៉ុន្មានផ្ទះច្បាស់ជារលាយ!ប្រុសនិងប្រុសនៅជាមួយគ្នាប្រៀបដូចបណ្ដាសា!ឯងមើលគេគ្រប់គ្នាក្នុងភូមិទៅមើលមានអ្នកណាចោលម្សៀតដូចឯងទេ?»
ថេយ៉ុងមើលឃើញច្បាស់ថាចំណុចខ្សោយរបស់ជុងហ្គុកគឺជាម៉ាក់របស់គេ ព្រោះតែនាយមិនហ៊ានតបតឡើយរឹតតែអាចមើលឃើញពីទំហំនៃទុក្ខសោកដែលទទួលបានពាក្យមើលងាយពីម្ដាយរបស់ខ្លួនឯង។
«ខុសពីគេមិនប្រាកដថាពួកយើងជាគ្រោះចង្រៃ!គ្រាន់តែរស់នៅជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់តើចាំបាច់ត្រូវគិតរឿងប្រុសឬស្រីដែរទេ?អ្នកស្រី!ខ្ញុំអាចនឹងតូចទាបមិនសមគ្នាជាមួយកូនរបស់អ្នកស្រីទេ!ប៉ុន្តែខ្ញុំមានទឹកចិត្តមួយស្មោះត្រង់!យ៉ាងហោចណាស់អ្នកស្រីជាម្ដាយច្បាស់ជាមិនចង់ឃើញកូនខ្លួនឯងឈឺចាប់ទេមែនទេ?ខ្ញុំស្រឡាញ់គ្នាតើខ្ញុំធ្វើខុសលើអ្នកណា?ចិត្តរបស់ពួកខ្ញុំ..ជីវិតរបស់ពួកខ្ញុំ!»
អាម៉ាសឹងមិនជឿថាក្មេងមិនចេះមាត់ដូចជាថេយ៉ុងបែរជាងើបមុខនិយាយការពារមនុស្សប្រុសម្នាក់ក្បែរដៃដោយភាពក្លាហាន។តើវាជាកូនគាត់ឬអត់?អ្នកកម្លោះជុងហ្គុកសម្លឹងទៅរាងតូចដែលពោលពាក្យតតាំងទៅកាន់ម្ដាយរបស់ខ្លួនធ្វើឲ្យចិត្តរបស់គេញ័រឡើង គេមិនធ្លាប់ទទួលបានអារម្មណ៍មួយនេះទេ!អារម្មណ៍ដែលមានមនុស្សការពារ មានមនុស្សដែលផ្ដល់ទំនុកចិត្ត គេយល់ថាគេមើលឃើញក្មេងម្នាក់នេះក្នុងរូបរាងមួយផ្សេងទៀតហើយនៅពេលនេះ។
«ហឺយ...ណ្ហើយៗ!បានជាអង្ករក្លាយជាបាយ យើងមិនគួរពង្រាត់ក្មេងដែលពេញស្រឡាញ់! ចាស់ទៅយើងក៏មិនមែននៅជាមួយវា គ្រាន់តែរៀបការបំពេញមុខមាត់ឲ្យកូនតើពិបាកប៉ុណ្ណា?អ្នក!ថ្ងៃស្អែកខ្ញុំចូលមកស្ដីដណ្ដឹងកូនប្រុសអ្នកដើម្បីរៀបការបំពេញមុខមាត់អ្នកមិនថាអ្វីទេមែនទេ?»
លោកតាឡុកក្រោកឡើងនិយាយសំណេះសំណាល តិចឬច្រើនគាត់នៅតែជួយកាន់ជើងជុងហ្គុក។
«ប៉ា!ប៉ាតាមចិត្តវាបែបហ្នឹងមិនបានទេ?កិត្តិយសគ្រួសសារនៅឯណា?»អ្នកស្រីអ៊ីងពោលឡើងមិនសុខចិត្ត
«ទុកក្នុងហោប៉ៅលីអូទៅវើយ!អ្នកផ្សារវាផ្សព្វផ្សាយដល់ចុងភូមិអស់ហើយថ្មើនេះ ឯងប្រុងធ្វើដូចគ្មានអ្វីកើតឡើងកើតដែរមែនទេ?» លោកស្រីស្ងាត់មាត់តែចិត្តនៅតែមិនពេញចិត្តថេយ៉ុងដដែល។
«បើបានជាបែបហ្នឹងហើយខ្ញុំក៏មានតែធ្វើតាមការសម្រេចចិត្តនេះ!រៀបការថ្ងៃចូលឆ្នាំតែម្ដងទៅ ក៏មិនបាច់ហត់អញ្ជើញភ្ញៀវមកច្រើន ត្រឹមសែនបំពេញមុខមាត់ដូនតាកុំឲ្យកាច់ទៅបានហើយ!»អាម៉ាពោលឡើង។
វាជារឿងបោកប្រាស់ដ៏ធំមួយដែលពួកគេបានធ្វើ ប៉ុន្តែម្ដេចក៏យល់ថាសប្បាយចិត្តពេលដែលគាត់យល់ព្រម?ជុងហ្គុកងាកមើលមុខថេយ៉ុងដោយស្នាមញញឹមភ្លេចខ្លួនថេយ៉ុងក៏ញញឹមតបវិញដោយភាពរីករាយដូចគ្នា។
អាពាហ៍ពិពាហ៍ពិតជាមិនងាយស្រួលដូចមនុស្សវ័យក្មេងគិត ក្នុងចិត្តគំនិតអ្នកជាម្ដាយក៏លួចមានគំនួចមួយលេចឡើងថា ចាំមើលអញធ្វើជាម៉ែក្មេងចិត្តមារធ្វើបាបអាកូនប្រសារមានកុយនេះឲ្យខ្ទាតពីផ្ទះឲ្យបាន!
YOU ARE READING
អាពាហ៍ពិពាហ៍ថ្ងៃចូលឆ្នាំ |TK ✔
Fanfictionពិធីរៀបការបង្ខំមួយកើតឡើងនៅថ្ងៃចូលឆ្នាំចិន ដែលចម្លែក! ចម្លែក! ចម្លែក! ព្រោះពួកគេមិនត្រឹមតែការថ្ងៃចូលឆ្នាំទេ ពួកគេជាប្រុសដូចគ្នាទៀតផង! មនុស្សក្នុងផ្ទះយល់ថាពួកគេជាគ្រោះចង្រៃ ខុសតំណម ប៉ុន្តែ ជុងហ្គុកមិនបណ្តោយឲ្យអ្នកណាមកជាន់ក្បាលគេងាយៗទេ។ Taekook fiction...
