«កូនកម្លោះកូនក្រមុំគោរពមេឃដី!»ថេយ៉ុងដែលសំងំក្នុងក្រណាត់ក្រហមគ្របក្បាលប្រឹងសម្លឹងមើលកាយវិការគោរពរបស់ជុងហ្គុកទៅកាន់កំប៉ុងជើងធូបដូច្នេះគេក៏ធ្វើតាមកុំឲ្យមានខុសឆ្គង បន្ទាប់ពីនោះលោកអាចារ្យបន្ទរឲ្យបែរទៅគោរពមេបាហើយចុងក្រោយគឺគោរពគ្នាទៅវិញទៅមក។ក្រោយធ្វើកិច្ចចប់សព្វគ្រប់មានតែការផឹកស៊ីចួបជុំគ្នាអ៊ូអរដែលជាទីរំខានដល់ថេយ៉ុងទើបគេត្រូវនាំកាយមកអង្គុយរង់ចាំកូនកម្លោះបើកស្បៃក្រហមនៅក្នុងបន្ទប់ផ្សំដំណេក។អ្នកកម្លោះតូចភ័យខ្លាំងដល់ស្លេកស្លាំង លេងម្រាមដៃរង់ចាំសំឡេងបើកទ្វា គេសង្ឃឹមថាជុងហ្គុកនឹងមិនធ្វើអ្វីដោយហេតុផលពួកគេមិនបានស្រឡាញ់គ្នាព្រោះថាបើគេចង់ធ្វើអីមែនក៏ខ្លួនគ្មានសិទ្ធឯណាទៅប្រកែកឬរកលេសមកដោះសារត្បិតអីគេដណ្ដឹងដល់មេបាគោរពដូនតារួចរាល់អស់ហើយ បើខ្លួនប្រកែកវិញនោះកំហុសក៏ត្រូវធ្លាក់មកលើខ្លួនវិញមិនខាន ជាប្ដីប្រពន្ធគ្នាតែមិនបំពេញតួនាទី។ក្រោយពេលដែលរង់ចាំសឹងតែរុយរោមពងដាក់ហើយ ទីបំផុតជុងហ្គុកក៏ចូលមកបន្ទប់ដែលឲ្យនាមថាជាបន្ទប់ផ្សំដំណេក។ក្នុងបន្ទប់រៀបចំស្អាតបាតមានផ្កាភ្ញី មានស្បៃក្រហម គ្រែគេងស្រោមពូកសុទ្ធតែផ្លាស់ប្ដូរ អំពូលពណ៌ពងមាន់បើកប្រឹមៗនៅលើតុ។
សម្រឹបជើងតុបៗដើរមកកាន់តែជិតមនុស្សមាឌតូចកាន់តែភ័យក៏លួចសម្លឹងមើលតាមចន្លោះខាងក្រោមឃើញតែស្បែកជើងឃ្លប់ខ្មៅដាក់ខ្លួនអង្គុយក្បែរខ្លួន។ជុងហ្គុកដែលស្ថិតក្នុងការគ្រប់គ្រងដោយជាតិសុរាមានថ្ពាល់ក្រហមព្រឿងៗដំណកដង្ហើមធ្ងន់ៗសម្លឹងមើលមនុស្សដែលអង្គុយត្បៀតជើងដូចជាឈឺនោមគេនឹកចង់អស់សំណើច។
ក្រណាត់គ្របក៏បើកឡើងយឺតៗដោយដៃកូនកម្លោះសង្ហារ គេរំពៃមមៃចង់ឃើញមុខមនុស្សដែលមានសំណាងបានអ្នកលេងដូចជាគេធ្វើជាប្ដី តើថ្ងៃពិសេសបែបនេះគេមានសម្រស់ស្អាតបែបណា?ព្រោះតាមដែលគេចួបគ្នាដំបូងគេក៏មើលឃើញថាថេយ៉ុងស្រស់ស្អាតស្រាប់ទៅហើយ។ក្រណាត់ធ្លាក់ដល់ដីផ្ទៃមុខស្អាតដែលតុបតែងដោយក្រែមតិចតួចព្រោះតែគេមិនបានឲ្យប៉ះពាល់គ្រឿងម្សៅច្រើនហួសនាំអាក្រក់មើល គ្រាន់តែបបូរមាត់របស់គេក្រហមជាមុនបន្ដិច។
ផ្ទៃមុខស្រទន់របស់ថេយ៉ុងបានអង្រួនចិត្តមនុស្សធំឲ្យរំជួលចង់លេបត្របាក់ព្រោះអីគេផ្ទាល់មិនបានជាសុភាពបុរសអីណាស់ណាឡើយ គេឆ្លងកាត់ជីវិតជាក្មេងពាលតោងមាននិស្ស័យទាំងនោះនៅជាប់ជាមួយទោះតិចឬច្រើន។
«ភ័យ?»ជុងហ្គុកចោទជាសំណួរទៅកាន់កូនក្រមុំភេទប្រុសរបស់ខ្លួនដោយសំឡេងធ្ងន់ៗ។ទឹកមុខរបស់ជុងហ្គុកក៏ជាចំណែកដែលធ្វើឲ្យថេយ៉ុងភ័យដូចគ្នា គេជាមនុស្សដែលមានសម្ដីធ្ងន់ហើយក៏ហិង្សារនៅមិនដឹងថា អឺណែក៎នៅលើគ្រែហិង្សារដែរឬអត់ផង។
អ្នកណាក៏បានដែរជួយគេផង! គឺមកជួយទប់ជើងគ្រែហុហុ
YOU ARE READING
អាពាហ៍ពិពាហ៍ថ្ងៃចូលឆ្នាំ |TK ✔
Fanfictionពិធីរៀបការបង្ខំមួយកើតឡើងនៅថ្ងៃចូលឆ្នាំចិន ដែលចម្លែក! ចម្លែក! ចម្លែក! ព្រោះពួកគេមិនត្រឹមតែការថ្ងៃចូលឆ្នាំទេ ពួកគេជាប្រុសដូចគ្នាទៀតផង! មនុស្សក្នុងផ្ទះយល់ថាពួកគេជាគ្រោះចង្រៃ ខុសតំណម ប៉ុន្តែ ជុងហ្គុកមិនបណ្តោយឲ្យអ្នកណាមកជាន់ក្បាលគេងាយៗទេ។ Taekook fiction...
ភាគទី៣
Start from the beginning
