Part6 : អ្នកណាពូឯង?

Start from the beginning
                                        

'' បើប្រាប់ហើយ មិនបាច់ឆែកទេខ្ជឹល ក៏ទៅវិញទៅ ''

'' ដេញប្ដីហ៎? ''

'' ដេញនឹងហើយ អឹម?'' ជេយ៉ុនត្រូវបានហុីសុឹងថើបបំបិទមាត់ មួយសន្ទុះក៏ដកមាត់ចេញ ទាំងញញឹម

'' មាត់នៅតែផ្អែម ''

'' មិនទាន់ដុសធ្មេញផង ផ្អែមដែរ? ''

ទំបំផុតហុីសុឹងក៏ត្រឡប់ទៅវិញ ព្រោះគេក៏ត្រូវទៅក្រុមហ៊ុនដូចគ្នា

ពេលរសៀលបន្តិច ជេយ៉ុនមានអារម្មណ៍ប្រសើរឡើងវិញ គេសម្រេចថាទៅរៀនពេលរសៀល ព្រោះមុននេះជុងវ៉ុនតេមកសួរដេញដោលមួយសន្ទុះធំ ដោយសារព្រឹកមិញគេមិនទៅរៀននឹងឯង ហើយរំអុកអោយជេយ៉ុនទៅរៀនពេលរសៀលទាល់តែបាន

ជេយ៉ុនជិះតាក់សុីមកសាលា ឡានក៏ឈប់មុខសាលា ប៉ុន្តែរាងតូចមិនបានដើរចូលសាលាទេ ហួសចូលម៉ាតរកអីញំជាមុនសិន រាងល្អិតៗដើរចូលម៉ាត តម្រង់ទៅរកនំចំណីដែលគេតែងតែញាំរាល់ដងជាមួយជុងវ៉ុននិងសូនូជាពិសេសសូកូឡា សម្រាប់ជុងវ៉ុនតែម្ដង គេសម្លឹងឃើញសូកូឡានោះពីចម្ងាយមកម្ល៉េះ សំខាន់សល់តែមួយដុំទេ មួយដុំចុងក្រោយនេះដឹងតែរបស់គេជាមិនខាន ជេយ៉ុនសម្តៅទៅរកសូកូឡានោះទាំងញញឹម គេលូកដៃយកវុីសនឹងដល់ហើយ ស្រាប់តែមានដៃនរណាម្នាក់ មាំៗ សរសៃរវៀម លូកយកសូកូឡានោះមុនគេបាត់ ហើយបែរខ្នងប្រុងនឹងដើរចេញ តែស្មានថាជេយ៉ុនអោយគេទៅស្រួលៗមែនទេ នរះតូចទ្រាំមិនបាន ដើរតាមក្រោយបុរសម្នាក់នោះហើយទាញដៃគេអោយបែរទាំងខ្លួនមករកគេ មុននឹងងើបមុខនិយាយទៅកាន់គេម្នាក់នោះ

'' សូកូឡានោះខ្ញុំឃើញមុនទេ ឆាប់អោយមកខ្ញុំភ្លាម ! ''រាងតូចស្រដីឡើង ស្របពេលរាងក្រាស់ត្រូវអោនមុខសម្លឹងមកគេវិញ

'' ប៉ុន្តែយើងយកបានមុន '' រាងក្រាស់តបទាំងមុខស្មើ គេគ្រងឈុតខ្មៅអាវកក្អមរឹប និងអាវក្រៅធំក្រៅវែងដល់ជង្គង់ សង្ហារមិនធម្មតាសង្ហារបែបនេះគ្មានណាក្រៅពី ជេយ៍ យើងនឹងទេ

'' អត់ទេ លោកពូមានបំណងចង់ដណ្ដើមខ្ញុំ ឃើញខ្ញុំឈោងថ៊ដៃយកហើយ នៅមកយកមុនខ្ញុំទៀត ! ''

🔞OUR CUTIE 🎀 - Jake xTall line Where stories live. Discover now