«បងប្រហែលហត់ហើយ បងប្រញាប់ទៅសម្រាកទៅ»
«ចឹង បងលាសិនហើយ»
បន្ទាប់ពីហុីស៊ុងចេញទៅបាត់សភាពក្នុងហាងក៏ប្រែមកជាស្ងាត់ជ្រងំម្តងទៀតតែយើងក៏បានឃើញស្រមាលមួយនៅមាត់ទ្វាម៉ាតនោះតែម្តងហើយគ្មានអ្នកណាឆ្ងាយពីកម្លោះមុខស្លេកយើងឡើយ។
«ក្រាស់ថ្មីហេស?»សំណួរដំបូងនេះពិតជាទាក់ទាញចំណាប់អារម្មណ៍ជុងវ៉ុនខ្លាំងណាស់ នេះគិតថាជុងវ៉ុនចិត្តងាយបែបនេះផងហេស។
«រឿងខ្ញុំលោកកុំមកចេះ»ជុងវ៉ុនរកពាក្យតបមិនចេញឡើយក្រៅពីសម្លក់ទៅជេគចង់ជ្រុះគ្រាប់ភ្នែកទៅហើយ។ ពេលជេគដើរចូលមកជិតជុងវ៉ុន ជុងវ៉ុនដោយខឹងជេគមិញនេះក៏យកក្រដាស
វិក័យបត្រលើតុនោះមូរច្របាច់ចូលគ្នាហើយគុបមកជេគតែមិនត្រូវឡើយគ្រាន់តែឈិតប៉ុណ្ណោះ
«ទឹកដៃអន់មែន គប់ខ្មោចមិនត្រូវផង»ជេគនៅឆ្លៀតមកឌឺទៀត
ចំណែកជុងវ៉ុនវិញសែនខ្នាញ់ចង់តែចាប់ច្របាច់ជេគឲ្យដូចនំរ៉ូទីទេ តរមាត់ហើយឌឺគេមិនបាត់មួយម៉ាត់សោះ។
«ឈរឲ្យស្ងៀមទៅ ខ្ញុំនឹងគប់ម្តងទៀត»ជុងវ៉ុនបំរុងនឹងគប់ម្តងទៀត
«សុំទោសផង គ្មានឱកាសទី2សម្រាប់ឯងឡើយ»ជេគនិយាយទាំងញាក់ស្មា
«លោកមករកស្អីនៅទីនេះ?»ជុងវ៉ុន
«មករកឯងនឹងហើយ»ជេគ
«នេះនឹកខ្ញុំដល់ថ្នាក់នេះផងហេស ទើបជួបគ្នាព្រឹកមិញសោះ»
«កុំឈ្លក់វង្វេងនិងខ្លួនឯងដល់ថ្នាក់នេះអី ខ្ញុំបារម្ភណាស់»ជេគ
«បារម្ភខ្លាចខ្ញុំឆ្កួតហេស កុំភ័យអីយ៉ាងណាក៏មិនដល់លោកដែរ»
«អេ!និយាយចឹងម្នាក់មុននេះជាអ្នកណា ឃើញឯងនិយាយជាមួយឡើងយូរ?»ជេគ
«ជាអ្នកជិតខាងថ្មី មានអីហេស»ជុងវ៉ុន
«គ្មានទេ»
វ៉ូសៗ វ៉ូសៗ...
ឈរឈ្លោះគ្នាសុខៗក៏មានឆ្កែមួយមកពីណាមិនដឹងមកព្រុសពួកគេ
«សុំទោសផងអ្នកកម្លោះ ប្រហែលជាគេឃ្លានខ្លាំងហើយទើបរត់មកមុនខ្ញុំបែបនេះ»ស្រ្តីរាងចំណាស់បន្តិចពោលឡើង តាមមើលទៅគាត់ប្រហែលជាម្ចាស់ឆ្កែនេះហើយ។
វ៉ូសៗ តែឆ្កែនោះមិនបានឈប់ព្រុសឡើយ វាតែងតែសម្លឹងទៅកន្លែងជេគឈរ ក្នុងកែវភ្នែករបស់វាដូចមើលឃើញជេគចឹង។
YOU ARE READING
Love is Never lost like the wind.
Fantasyរឿងរ៉ាវស្នេហារបស់វិញ្ញាណមួយដែលនៅតែលតោលនិងនិស្សិតផ្នែកតន្រ្តីម្នាក់ដែលអាចមើលឃើញគេ។ តើនឹងមានរឿងអ្វីកើតឡើង ស្នេហាដែលកើតឡើងដោយចៃដ្យនម្ខាងជាមនុស្សធម្មតាហើយម្ខាងទៀតគ្រាន់តែជាស្រមោលនៅលើផែនដីនេះប៉ុណ្ណោះ។ «ស្នេហាមិនមែនដូចជាខ្យល់ព្យុះដែលបក់បោកខ្លាំងបានតែមួយគ្...
5:សុីម ជេយ៉ុន
Start from the beginning
