Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ថ្ងៃនេះភ្ញាក់ឡើងមកដោយការឈឺក្បាលនិងឈឺខ្លួនតែម្តង យប់មិញមានរឿងអីដូចចាំមិនសោះ តែមានរូបភាពព្រិលៗខ្លះដែលស្ថិតជាប់ក្នុងខួរក្បាលរបស់គេហើយអ្វីដែលគេចាំច្បាស់នោះយប់មិញនេះជេគជាអ្នកអូសដៃគេចូលជ្រកភ្លៀង។
«ជុងវ៉ុនអើយ!ពេលនេះឯងក្លាយជាជនប្រមឹកពេញតួហើយ»ក្រោកមកមិនទាន់ដៀលខ្លួនឯងតែម្តងជុងវ៉ុននេះ
«តែយប់មិញខ្ញុំមកបន្ទប់វិញដោយរបៀបណាទៅ»
«បងគួរឈប់ផឹកស្រាទៅ វាធ្វើឲ្យខួរក្បាលបងភ្លេចច្រើន»នីគី
«អឺ!ឯងគិតថាស្រវឹងសប្បាយណាស់មែនទេ យើងឈឺក្បាលចង់ផ្ទុះហើយ»ជុងវ៉ុនញីសក់ខ្លួនឯងដែលរឹងដូចចំបើងនោះព្រោះយប់មិញត្រូវទឹកភ្លៀង។
«តើថ្ងៃនេះបងមិនទៅរៀនទេ?»នីគី
«ពុទ្ធោអើយ!យូរហើយមិចមិនជួយប្រាប់គ្នា នេះហួសម៉ោងហើយទេដឹង»ជុងវ៉ុនរត់ចូលបន្ទប់ទឹកដើម្បីរៀបចំខ្លួនឲ្យបានលឿនតាមដែលអាចធ្វើបាន
បន្ទាប់ពីពេលព្រឹកដ៏រញេរញៃរបស់ជុងវ៉ុនចប់ ទីបំផុតជុងវ៉ុនបានទៅរៀនដោយជោគជ័យហើយ តែអ្វីដែលស៊យសម្រាប់ជុង
វ៉ុននោះថ្ងៃនេះគេមិនរៀនទេព្រោះគ្រូជាប់រវល់ភារកិច្ចផ្ទាល់
ខ្លួនរបស់គាត់។ គាត់ក៏បានប្រាប់ក្នុងគ្រុបរបស់សិស្សដែរតែ
ដោយសារទូរសព្ទជុងវ៉ុនអស់ថ្មហើយមិនបានសាកទើបមិនដឹង
ពត៌មានមករៀនទាំងត្រដាបត្រដួសតែម្តង។
ជុងវ៉ុនបានត្រលប់មកអាផាតមិនវិញទាំងមុខស្អុយ បន្ទាប់ពីចុះពីឡានក្រុងមកជុងវ៉ុនក៏ដើរកាត់មាត់ទន្លេហានគេក៏ឆ្លៀតសម្លឹងមើលទៅបង់ដែលជេគធ្លាប់អង្គុយតែពេលនេះមិនឃើញជេគឡើយ
ជុងវ៉ុនក៏ដើរសម្តៅទៅបង់នោះហើយអង្គុយនៅទីនោះ ។អង្គុយយូរទៅត្របកភ្នែកក៏ប្រែជាទន់ ដោយសារពេលព្រឹកត្រជាក់ៗផងបូករួមទាំងផ្ទៃទឹកនៅនឹងមុខទៀតដែលជ្រះចំហាយទឹកមកតាមខ្យល់។ មួយត្របក់ក្រោយជុងវ៉ុនក៏គេងលក់លើស្មារប្រុសម្នាក់ដែលមកអង្គុយជិតគេទាំងពីពេលណាក៏មិនដឹង
YOU ARE READING
Love is Never lost like the wind.
Fantasyរឿងរ៉ាវស្នេហារបស់វិញ្ញាណមួយដែលនៅតែលតោលនិងនិស្សិតផ្នែកតន្រ្តីម្នាក់ដែលអាចមើលឃើញគេ។ តើនឹងមានរឿងអ្វីកើតឡើង ស្នេហាដែលកើតឡើងដោយចៃដ្យនម្ខាងជាមនុស្សធម្មតាហើយម្ខាងទៀតគ្រាន់តែជាស្រមោលនៅលើផែនដីនេះប៉ុណ្ណោះ។ «ស្នេហាមិនមែនដូចជាខ្យល់ព្យុះដែលបក់បោកខ្លាំងបានតែមួយគ្...
