«សួរស្តី!តើខ្ញុំអាចរំខានពេលវេលាជុងវ៉ុនបន្តិចបានអត់?»ហុីស៊ុង
«មិនអីទេ មានការអីពឹងខ្ញុំមែនទេ?»
«គឺខ្ញុំសុំឲ្យជុងវ៉ុនទទួលអីវ៉ាន់ជំនួសខ្ញុំផង ព្រោះឥឡូវនេះខ្ញុំត្រូវទៅក្រៅមិនដឹងស្មើណាបានមកវិញទេហើយអីវ៉ាន់នោះប្រហែលបន្តិចទៀតមកដល់ហើយ»
«មិនអីទេ ចាំខ្ញុំយកទុកឲ្យចុះ»
«អរគុណច្រើនហើយជុងវ៉ុន លាសិនហើយ»មើលទៅហុីស៊ុងដូចជាប្រញាប់ខ្លាំងហើយមើលទៅករអាវរបស់គេមិនទាន់ត្រង់ល្អផងសក់ក៏រញេរញៃទៀត។តែជុងវ៉ុនក៏មិនបានខ្វល់ច្រើនដែរគេងាកមកបន្តការងាររបស់គេទៀត
មេឃចាប់ផ្តើមថយកម្តៅនិងពន្លឺពេលល្ងាចក៏ចូលមកដល់ដូចគ្នា ម៉ោងជុងវ៉ុនធ្វើការក៏ចាប់ផ្តើមដូចសព្វដង ។
ម៉ោងប្រហែល8យប់ជុងវ៉ុននៅក្នុងម៉ាតម្នាក់ឯង ថ្ងៃនេះដូចជាស្ងាត់ជាងរាល់ដង។
«សួរស្តី!»ជុងវ៉ុន
«គឺបងទេ តើឯងធ្វើការនៅទីនេះវេនយប់មែនទេ?»ហុីស៊ុង
«បាទ មែនហើយ»ជុងវ៉ុន
«ចឹងបងយកមីមួយកំប៉ុងនេះទេ»
«តើបងទើបមកពីណាមែនណា?»ជុងវ៉ុន
«គឺបងទៅមន្ទើរពេទ្យ»ហុីស៊ុង
«តើបងឈឺអីមែនទេ?»
«គឺ អត់ទេប្អូនប្រុសខ្ញុំទេជាអ្នកជំងឺនោះ»
«បងមានប្អូនប្រុសដែរ តើគាត់បានធូរហើយឫនៅ?»
«គឺគេនៅដេកលើគ្រែអ្នកជំងឺរហូតនឹងមិនដឹងពេលណាបានគេងើបមកវិញទេ»បើមើលតាមទឹកមុខហុីស៊ុងគេពិតជាតានតឹងក្នុងអារម្មណ៍ខ្លាំងណាស់ប្រហែលគេបារម្ភប្អូនខ្លាំងហើយ
«មិនអីទេ បន្តិចទៀតនេះគាត់ប្រហែលជាដឹងខ្លួនវិញហើយ»ជុងវ៉ុនប៉ះស្មាហុីស៊ុងថ្នមៗព្រមទាំងនិយាយលើកទឹកចិត្តគេទៀតផង។
«បងក៏សង្ឃឹមបែបនោះដូចគ្នា ព្រោះបងមិនត្រឹមតែបារម្ភពីគេទេតែបងក៏បារម្ភម៉ាក់របស់បងដូចគ្នាគាត់មិនសប្បាយចិត្តប៉ុន្មានទេហើយគាត់ត្រូវហត់និងមើលថែប្អូនទៀតតាំងពីគេសន្លប់មកគាត់យំរាល់ថ្ងៃព្រោះអាណិតគេបាយមិននឹកទឹកមិនស្រេកពេលនេះគាត់ស្គមជាងអ្នកជំងឺទៅទៀត»ត្រូវហើយម៉ាក់ហុីស៊ុងតាំងពីដឹងថាប្អូនគេមានបញ្ហាចូលមន្ទើរពេទ្យមកគាត់បន្ទោសខ្លួនឯងរហូតថាមើលថែកូនមិនបានល្អកូនប្រុសពៅម្នាក់នេះគាត់ស្រឡាញ់ស្មើរកែវភ្នែកព្រោះតាំងពីកើតមកគេគ្មានឪពុកជួយផ្តល់ភាពកក់ក្តៅឡើយ។ គ្មានអ្នកណា
មួយស្រឡាញ់បារម្ភពីយើងប្រៀបបាននិងម្តាយយើងឡើយគាត់លះបង់គ្រប់យ៉ាងសម្រាប់កូនៗ។ គ្រួសារហុីស៊ុងមានសមាជិក3អ្នកគឺផាក ហុីស៊ុងជាកូនបងហើយផាក ជុងស៊ុង(ជេយ៍)ជាកូនពៅនិង
ម៉ាក់ហុីស៊ុងពួកគេគ្មានប៉ាឡើយ ដោយប៉ាគេបានចែកឋានទៅតាំងពីជេយ៍មានអាយុពីរខួបដោយសារគ្រោះថ្នាក់ចរាចរណ៍។
ESTÁS LEYENDO
Love is Never lost like the wind.
Fantasíaរឿងរ៉ាវស្នេហារបស់វិញ្ញាណមួយដែលនៅតែលតោលនិងនិស្សិតផ្នែកតន្រ្តីម្នាក់ដែលអាចមើលឃើញគេ។ តើនឹងមានរឿងអ្វីកើតឡើង ស្នេហាដែលកើតឡើងដោយចៃដ្យនម្ខាងជាមនុស្សធម្មតាហើយម្ខាងទៀតគ្រាន់តែជាស្រមោលនៅលើផែនដីនេះប៉ុណ្ណោះ។ «ស្នេហាមិនមែនដូចជាខ្យល់ព្យុះដែលបក់បោកខ្លាំងបានតែមួយគ្...
