Part 58 : អារម្មណ៍របស់ខ្ញុំពេលនេះវាស្ពឹកអស់ហើយ Jung

Beginne am Anfang
                                        

«បាទ មិនអីទេ!! ចាំខ្ញុំចេញមុខថ្នាំមួយចំនួនសម្រាប់អ្នកជំងឺ ចំណែករបបអាហារព្យាយាមឱ្យគេញុាំអាហារណាដែលប៉ូវដល់សុខភាពនិងជំនួយកម្លាំង ទើបគេមិនងាយបាក់ដូចជាពេលនេះ»

«ចាស លោកគ្រូពេទ្យ»

«បើចឹងខ្ញុំលាសិនហើយ»

សម្ដីរបស់គ្រូពេទ្យប្រៀបដូចជាថ្នាំទិព្វដែលអាចជួយឱ្យគាត់ធូរស្រាលមួយកម្រិត។ មេដោះចូលមកខាងក្នុងបន្ទប់ ដែលមានកាយតូចកំពុងតែគេងសម្រាកម្នាក់ឯង ដោយមានសឺរ៉ូមជាប់នឹងដៃ ចំណែកឯទឹកមុខរបស់គេក៏ប្រសើរជាងមុន មានឈាម មិនស្លេកស្លាំង សាច់ក៏ឡើងត្រជាក់និងមានកម្ដៅធម្មតា។

«ឆាប់ជាណាមនុស្សពូកែរបស់មេដោះ»រាងចំំណាស់ ញញឹមខ្សោះស្របពេលដែលទឹកសន្សើមស្រក់ចុះដោយទប់មិនជាប់។ ទោះបីមិនមែនជាសាច់ឈាមបង្កើត ប៉ុន្តែមនោសញ្ចេតនាដែលមានវាលើសលប់ជាងពាក្យថាអ្នកបម្រើនិងចៅហ្វាយនាយទៅទៀត។

មេដោះនៅអង្គុយយាមនាយតូច ឯកូនចៅខាងក្រៅក៏មិនបានទៅណាឆ្ងាយ ពោលគឺនៅយាមទ្វាខាងមុខនេះឯង រង់ចាំចៅហ្វាយដែលជិតមកដល់។
ម៉ោងប្រហែលជាដប់យប់ សន្ធឹកស្នូរជើងរបស់រាងក្រាស់បន្លឺឡើងមកព្រមជាមួយនឹងកូនចៅដែលតាម មកពីក្រោយ។ សំណាងហើយដែលស្មើនេះមិនសូវមានមនុស្ស ពុំដូច្នោះច្បាស់ជាផ្អើលមន្ទីរពេទ្យមិនខាន។

«ចៅហ្វាយ!!»បណ្ដាកូនចៅដែលជួបចៅហ្វាយនាយតែងអោនគោរព តែ Jungkook មិនសូម្បីចាប់ អារម្មណ៍ នាយបែរជារុញទ្វារចូលទៅខាងក្នុងទាំងកម្រោល ធ្វើឱ្យមេដោះដែលកំពុងតែសម្រាកនោះភ្ញាក់មួយរំពេច។

ទិដ្ឋភាពដែលបង្ហាញចំពោះមុខធ្វើឱ្យនាយសឹងតែទន់ជង្គង់សូម្បីតែដង្ហើមដែលប្រឹងដកក៏មានអារម្មណ៍ថាណែនថប់ រកនិយាយមិនចេញ។ រាងកាយតូចច្រឡឹងដែលស្ថិតនៅក្នុងសម្លៀកបំពាក់អ្នកជំងឺកំពុងតែគេងយ៉ាងស្ងៀមស្ងាត់ មានដោយសឺរ៉ូមជាប់នឹងដៃផង ដែលវាជារូបភាពមួយដែលវាយប្រហារនាយខ្លាំងបំផុត។

«អ្នកប្រុស Jungkook !!»មេដោះ

«Tae កើតអីបានជាសន្លប់?»មាត់ស្រដីសួរ ទាំងកំពុងក្រសោបដៃរបស់ប្រពន្ធម្ខាងជាប់ អ្វីដែលនាយតែងបាម្ភ មិនចង់ជួប ពេលនេះវាកើតឡើងហើយ។

ប្រពន្ធក្រៅបេះដូង (ចប់✓)Wo Geschichten leben. Entdecke jetzt