ម៉ោងប្រាំមួយមិនទាន់ ឡានស្ព័ររបស់នាយសង្ហាក៏បានបរចូលមកក្នុងផ្ទះយ៉ាងរហ័ស។ ម្ចាស់ឡានចុះមកជាមួយនឹងកាបូបការងារកាន់ដាក់លើស្មាទៅក្រោយស្ទាវមួយបែប ឯសោរឡានលើកក្រវីឡើងយ៉ាងរំភើយ នៅមានសម្លេងហួចមិនដាច់នេះថែមទៀត។
កែវភ្នែកថ្លាឆ្វង់រេរកអ្នកជាប្រពន្ធ បែរជាមិនឃើញ មានតែអ្នកបម្រើដែលមមាញឹកនឹងការងារ។ រាងក្រាស់មិនគិតច្រើនឡើងទៅបន្ទប់ដើម្បីសម្អាតខ្លួនជាមុន សឹមចុះមករកអាហារនៅខាងក្រោមវិញ។
មនុស្សដែលមិនដឹងរឿង ហាក់រីករាយជាមួយនឹងជីវិតថ្មីនាពេលនេះខ្លាំងណាស់។ ច្រៀងផង សើចផង ជីវិតដូចជាមានពណ៌ស៊ីជម្ពូដល់ហើយ។ Jungkook ងូតទឹករួចរាល់ ក៏ចុះមកបន្ទប់អាហារ គាប់ជួននឹងមនុស្សចាស់ដែលអង្គុយជុំគ្នានៅតុបាយ នៅឡើយតែប្រពន្ធនាយដែលមិនឃើញ។
«ម៉ាក់! Tae ទៅណាហើយ ហេតុអ្វីមិនឃើញ?»JK សួរនាំទាំងចូលមកអង្គុយទល់មុខម្ដាយ តែសំណួរដ៏សាមញ្ញមួយនេះបានធ្វើឱ្យគាត់រារែកនឹងឆ្លើយ ត្រឹមសម្លឹងមុខគ្នាជាមួយប្ដី ដើម្បីជួយរកចម្លើយ។
«Tae គេមិននៅទេ»Miyu
«មិននៅ? ប្រពន្ធខ្ញុំទៅណា...»JK នៅតែសួរធម្មតា គ្មានប្រតិកម្ម ប្រហែលជាគេជាប់ធុរៈនៅខាងក្រៅទេដឹង។
«Tae...ទៅកូរ៉េបាត់ហើយ!!»Miyu ឆ្លើយទាំងស្ទាក់ស្ទើ តែនាងគ្មានជម្រើសផ្សេងទេ ទោះកុហកក៏មិនបានប្រយោជន៍អ្វីដែរ។ តែចម្លើយដ៏ខ្លីមួយនេះកំពុងតែវាយប្រហារអ្នកខ្លះឱ្យគាំងត្រឹងលេបបាយលែងចូលមួយរំពេច។
«ម៉ាក់និយាយថាម៉េច? គេទៅតាំងពីពេលណា...»JK ព្យាយាមមិនច្រឡោត ប៉ុន្តែទឹកមុខជាមួយនឹងសម្លេងបញ្ជាក់យ៉ាងច្បាស់ថានាយកំពុងតែខឹង ក៏មិនដឹងថានាយអាចទប់បានយូរប៉ុណ្ណាដែរ។
«គេទៅតាំងពីព្រឹកមិញនេះ»
«ហេតុអីគ្មានអ្នកណាប្រាប់ខ្ញុំ?»JK សម្លឹងមុខម្ដាយចំទាំងដែលក្រសែភ្នែកនាយមុតដូចសិង្ហកំណាច មិនហ៊ានគិតទេបើពេលនេះចំពោះមុខ JK ជាអ្នកផ្សេងដែលមិនមែនជា Miyu នឹងត្រូវនាយហក់សង្គ្រប់ហែកសាច់ឬអត់?
«ព្រោះប៉ាគិតថាមិនចាំបាច់!!»លោក Masashi ចេញមុខឆ្លើយជំនួសប្រពន្ធ ជាហេតុឱ្យ Jungkook បង្វែរទិសដៅមកកាន់គាត់វិញ។
YOU ARE READING
ប្រពន្ធក្រៅបេះដូង (ចប់✓)
Romanceតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...
