Part 39 : ឯងពង្វក់យើងឆ្កួតមិនខាន🔥

8.1K 358 7
                                        

លឺសម្ដីប្ដីភ្លាម នឹកឡើងហួសចិត្ត ក្នុងខ្លួនចេះតែយ៉ាងម៉េច បានជាចេះតែរករឿងធ្វើបាបគេមិនឈប់បែបនេះ។ Tae ទម្លាក់កែវទៅលើតុ បើឱ្យគេបន្តផឹកទៀត ដូចធ្វើទារុណកម្មខ្លួនឯងយ៉ាងចឹង។

«លោកជាអ្នកធ្វើឱ្យខ្ញុំ?»

«បើមែន តើយ៉ាងម៉េច?»Jungkook ឆ្លើយទាំងគំរោះគំរើយធ្វើដូចកំពុងខឹងនឹងអ្នកណា កាលបើគេខំដាក់ទាំងចិត្តនិងកាយដើម្បីធ្វើសូកូឡាមួយកែវនេះឱ្យប្រពន្ធ តែគេបែរជានិយាយបំបាក់ទឹកចិត្តនាយទៅវិញ។

«លោកចង់ធ្វើបាបខ្ញុំឬយ៉ាងម៉េច? សូកូឡាឯណាល្វីងយ៉ាងនេះ? បើមិនចេះធ្វើទេ ខំធ្វើអី ខ្ញុំមិនបានត្រេកអរជាមួយទេ»Tae ស្ដីថាម៉ាត់ៗមិនទម្លាក់មាត់ ទៅកាន់រាងក្រាស់ដែលកំពុងឈរធ្មឹងទល់នឹងមុខគេ។ ចំណែកមេដោះបានត្រឹមឡេមឡើមនិយាយមិនចេញ។ ដើមឡើយគាត់ជាអ្នកធ្វើ ប៉ុន្តែ Jungkook មិនដឹងជាគិតអីបែរជាមកដណ្ដើមការងាររបស់គាត់ ទុកឱ្យមេដោះឈរចាំប្រាប់ពីក្រោយទាំងតឹងចិត្ត។

«ឃើញឯងបាយមិនបាន ទើបធ្វើមកឱ្យ បើផឹកមិនកើត មិនបាច់ផឹកទេ ចាក់ចោលទៅ»ខាងណេះក៏ខ្លាំង ផ្គើនថែម។ ខំថាប្រឹងធ្វើដើម្បីលួងចិត្តគេ ប៉ុន្តែមើលទៅគម្រោងការបរាជ័យហើយ។

«មេដោះជួយយកទៅចាក់ចោលឱ្យផង»ផឹកឯណាកើតលោកអ្ហើយ ល្វីងដូចកាហ្វេយ៉ាងនេះ ប៉ះចំមនុស្សមិនចូលចិត្តរបស់ល្វីងទៀត តើច្រកចូលតាមណា?

«អឺក ខ្ញុំថាយ៉ាងណាអ្នកប្រុស Jungkook ខំធ្វើទៅហើយ បើចាក់ចោលដូចជាស្ដាយណាស់»រាងចំណាស់ ព្យាយាមជួយសម្រួលដល់អ្នកដែលកំពុងតែពាក់មុខយក្សដាក់គ្នា។ ណាមួយវាក៏ជាការពិត គាត់ជាអ្នកឈរមើល Jungkook ដោយផ្ទាល់ គាត់ដឹងថាគេប្រឹងណាស់ទម្រាំបានភេសជ្ជៈមួយកែវនេះចេញមក។

«ចឹងហ្អី? ចឹងគួរតែឱ្យម្ចាស់សាមីខ្លួនគេភ្លក់រសជាតិដោយផ្ទាល់ ដើម្បីឱ្យដឹងថាស្នាដៃមួយនេះឆ្ងាញ់ប៉ុណ្ណា»Tae ញញឹមខ្ជឹបលើកកែវសូកូឡាដាក់ក្បែរមាត់របស់រាងក្រាស់ ចាំមើលឱ្យសាកថ្វីដៃខ្លួនឯងម្ដង កុំឱ្យថាគេចេះតែមួលបង្កាច់។

«យើងផឹកក៏បាន មានអ្វីត្រូវខ្លាច»Jungkook ដណ្ដើមកែវសូកូឡាពីរាងតូច មុននឹងយកមកហិតក្លិនក៏ឃើញថាឆ្ងុយល្អតើ មិនចាញ់របស់ប្រេនតាមហាងទេ។ នាយធំភ្លុំឱ្យត្រជាក់បន្តិចទើបលើកផឹកផ្ដាច់មួយកែវនេះតែម្ដង បណ្ដោយឲ្យវាហូរជ្រាបកាត់បំពង់.កទទួលដឹងនូវរសជាតិដ៏ពិបាកបរិយាយ។

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now