Part 5 : កូននឹងរៀបការធ្វើជាប្រពន្ធលោក Jeon!!

6.1K 277 9
                                        

   ពិធីមង្គលការដែលកំពុងប្រារព្ធឡើងយ៉ាងឱឡារិក ប្រែជាវឹកវរមួយរំពេចព្រោះតែសម្ដីមនុស្សស្រីម្នាក់។ Jungkook រត់ចេញទៅបាត់ទាំងមិនស្ដាយស្រណោះនឹងមនុស្សខ្លួនតូចដែលកំពុងឈរនៅកណ្ដាលពិធីជាមួយនឹងទឹកមុខវិលវល់ធ្វើអ្វីមិនចេញ ខណៈដែលទ្រូងរបស់គេស្ទះស្ទើរដាច់ខ្យល់ស្លាប់ទៅហើយ។

«តើបានន័យថាយ៉ាងម៉េចលោក Kenji?» Mr.Kim បែរមកសួរអ្នកដន្លងជាមួយនឹងចម្ងល់ពេញខួរក្បាល តើមនុស្សស្រីម្នាក់នេះជានរណា? រួចចុះ Jungkook តើគេកំពុងតែធ្វើអី្វឱ្យប្រាកដ?

«អាចនឹងមានរឿងយល់ច្រឡំតិចតួច ខ្ញុំនឹងប្រញាប់ចាត់ការ លោកកុំបារម្ភ!!»

«ខ្ញុំមិនបារម្ភមិនបានទេ វាប៉ះពាល់ដល់កិត្តិយសរបស់កូនខ្ញុំ ពេលនេះមនុស្សច្រើនណាស់លោកចង់ដោះស្រាយបែបណា?»Mr.Kim ហាក់ក្ដៅងំក្នុងចិត្ត ត្បិតធ្វើបែបនេះដូចជាបំបាក់មុខគាត់ពេកហើយ។

«យ៉ាងណា Taehyung ក៏ជាសមាជិករបស់ Masashi ខ្ញុំមិនធ្វើអោយនាមត្រកូលខ្លួនឯងមកអាប់ឱនទេ»Mr.Kenji ស្រដីយ៉ាងមុត បញ្ជាក់យ៉ាងច្បាស់ ដាក់កេរ្តិ៍ឈ្មោះក្នុងនាមជាស្ដេចនៃអ្នកជំនួញគាត់មិនធ្វើឱ្យ Tae មានរឿងអាស្រូវទេ។

«ចិត្តត្រជាក់សិនទៅអ្នកដន្លង កូន Jung អាចនឹងរន្ធត់រឿងដែលមិត្តគេស្លាប់ទើបបែបនេះ ម្យ៉ាងលោកបងអោយមនុស្សទៅតាមគេហើយ ចំណែកពិធីមង្គលការនៅតែបន្តដូចដើម»Miyu ប្រញាប់ជួយនិយាយសម្រួលអោយលោក Kim រៀងទម្លាក់ចិត្តខឹងបន្តិច តែពេលដែលក្រលេកមើលទៅកាន់ Tae ក៏ឃើញគេរត់ចុះពីលើឆាកទៅហើយ។

«Tae...»Mr.Kim ពោលហៅឈ្មោះកូនប្រុស មុននឹងរហ័សរត់ទៅតាមគេ ឯមនុស្សក្នុងពិធីកំពុងតែឆោឡោវរវឹក វែកញែកមិនដឹងពីអ្វីខ្លះ ឯលោក Kenji  និងភរិយាក៏ជួយគ្នាសម្រួលដល់ភ្ញៀវព្រមទាំងអ្នកកាសែតផងដែរ។ បែរមកនាងក្រមុំ Chaisa កាលបើឃើញទឹកមុខរបស់ Tae យ៉ាប់យឺនយ៉ាងនេះនាងគ្មានអ្វីក្រៅពីសមចិត្តមុននឹងចាកចេញទៅតាម Jungkook ឡើយ។ បើនាងមិនបាន នរណាក៏មិនអាចបានដូចគ្នា។ Skip~

    កាយតូចដែលរត់ចេញពីកម្មវិធីមកកាន់បន្ទប់ទឹកដើម្បីគេចតែពីភាពអាម៉ាស់ ខណៈដែលកូនកម្លោះបែរជាចាកចេញពាក់កណ្តាលពិធីបន្ទាប់ពីលឺឈ្មោះសង្សារចាស់ មិនអាសូរដល់ចិត្តមនុស្សដែលនាយកំពុងតែដឹកដៃចូលរោងការជាមួយទាល់តែសោះ។

ប្រពន្ធក្រៅបេះដូង (ចប់✓)Onde histórias criam vida. Descubra agora