Part 55 : អូនមិនមែនបង អូនមិនយល់ទេ!!

Start from the beginning
                                        

«ខ្ញុំទៅមុនហើយបង Nancy »ជើងខ្លីៗប្រឹងរត់តាមគេសឹងតែមិនទាន់ទេ តែក៏ប្រឹងឆ្លៀតបែរមកលាមនុស្សចាស់សិនដែរ ព្រមទាំងលោក Un-hyung កំពូលព្រាននេះផង ដែលសាងជាភាពមិនពេញចិត្តដល់ Jungkook ភ្លាមៗ ធ្វើឱ្យនាយឈប់ឆ្កឹងសម្លឹងមុខប្រពន្ធទាំងមិននិយាយស្ដី ឯ Tae ក៏ដឹងខ្លួនបានត្រឹមពេបមាត់ដឹងកំហុស មុននឹងព្រមដើរទៅតាមនាយបន្ត។ ដឹងថាប្ដីកំពុងប្រច័ណ្ឌហើយនៅរាក់ទាក់ដល់ណា។

នៅតាមផ្លូវ Jungkook មិននិយាយស្ដីអ្វីមួយម៉ាត់ ត្រឹមអង្គុយឆ្កឹងៗដូចរូបចម្លាក់ ជាហេតុឱ្យអ្នកខ្លះនៅមិនសុខ មនុស្សធ្លាប់តែញ៉េះញ៉ោះលេងសើច ដល់មកអង្គុយធ្វើមុខកាចៗបែបនេះ គេក៏ចេះខ្លាចដែរណា។

«លោក! លោកហា៎...»នាយតូចរំកិលខ្លួនទៅជិតប្ដី យកដៃឆ្កឹសនាយតិចៗ ចង់ដឹងថាមនុស្សឬរូបចម្លាក់បានជានៅស្ងៀមល្អយ៉ាងនេះ។

«Jungkook Jeon ... លោកយ៉ាងម៉េចហ្នឹង?» Tae កាច់.កមកចំហៀងសម្លឹងមើលរាងក្រាស់ ប្រឹងលើកដៃ hello ផង នៅតែគេមិនមើលមុខ តើខឹងអីណាស់ណាទៅ? គួរតែគេជាអ្នកខឹងទើបត្រូវដែលនាយទៅធ្វើបាបមនុស្សចាស់មុននេះ។

«បង Kimo ចៅហ្វាយបងកើតអី?»សួរមិនឆ្លើយ ហៅមិនលឺ អញ្ជឹងមានតែនិយាយឌឺម្ដង ក្រែងលោទើសចិត្តហើបមាត់តប.តខ្លះ។

«អ៎...ចៅហ្វាយគាត់កើតរោគប្រច័ណ្ឌ ដឹប~អូយ» ឃើញទេឱ្យតែឆ្លាតខុសពេលគឺអញ្ជឹង ដឹងតែចៅហ្វាយនេះជំនាញខាងធាក់ដែរនៅតែមិនចេះប្រយ័ត្ន ទាល់តែបានសុីមួយជើងពីក្រោយកៅអីបែបនេះទើបដឹងខ្លួន។

«ជំនាញណាស់ខាងធ្វើបាបអ្នកដទៃ!!»

«បងម៉េចនឹងចេះថ្នមដូចអាមុខដូចចៃឆ្កែមុននេះទៅ»

«Jungkook!!»គេអស់និយាយហើយ មើលសម្ដីចុះ លោក hyung អាយុច្រើនជាងនាយដល់ទៅពីរខ្សែប៉ុន្តែកុំមើល Jungkook និយាយហៅគេសុទ្ធតែអាមុខដូចចៃឆ្កែ។

«លោកកុំបែបនេះបានទេ គេមិនទាន់បានធ្វើអីខ្ញុំឯណា តើលោកខឹងនាំតែខូចអារម្មណ៍ធ្វើអី?»

«អូនមិនមែនបង អូនមិនយល់ទេ!!»

«ហុើយ...បើពិបាកណាស់លោកលេបខ្ញុំទុកតែម្ដងទៅ»Tae ដកដង្ហើមធំហត់ចិត្ត ដាក់ខ្លួនផ្ដេកទៅលើកៅអីវិញ គេមិនដឹងថាមានពាក្យអ្វីដើម្បីនិយាយជាមួយរាងក្រាស់ឡើយ បើនាយប្រច័ណ្ឌហួងហែងយ៉ាងនេះ។ ពីមុនចង់ណាស់ ចង់បានក្ដីស្រឡាញ់ពីប្រុសម្នាក់នេះ ចង់ឲ្យនាយទុកគេក្នុងកែវភ្នែក និងស្រឡាញ់គេឱ្យដូច Natsu ទោះបីតិចតួចក៏គេអស់ចិត្ត ហើយពេលនេះគេពិតជាទទួលបានដូចការប៉ងប្រាថ្នា គ្រាន់តែថា...វាលើសលប់ពេកហើយ។

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now