+ផ្ដើមរឿង
ផ្ដើមរឿងដំបូងមានក្មេងប្រុសម្នាក់កំពុងតែជិះឡានទៅកន្លែងមួយដែលគេមានឈ្មោះថា ជុងវ៉ុន នីហ្វាឪពុករបស់គេបានឲ្យគេទៅរស់នៅក្នុងភូមិគ្រឹះស្ងាត់មួយដែលជាផ្ទះរបស់បងប្អូនប្រុសសាកាម៉ូរ៉ា 6នាក់(ចាំភាគក្រោយAdminនិងរៀបរាប់ពីមូលហេតុដែលឪពុកជុងវ៉ុនឲ្យជុងវ៉ុទៅរស់នៅភូមិគ្រឹះ នោះ)គេខ្លួនឯងផ្ទាល់ក៏មិនទាន់ដឹងនោះទេថាទីកន្លែងដែលឪពុករបស់ខ្លួនឱ្យទៅរស់នៅនោះមានបិសាចជញ្ជក់ឈាម ក្រោយពីធ្វើដំណើរយូរគួរសមដែរនោះរាងតូចក៏បានមកដល់ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយនោះ មើលទៅពិតជាគួរឱ្យខ្លាចខ្លាំងណាស់ ជុងវ៉ុនបានចូលទៅគោះទ្វារផ្ទះតែពេលនោះទ្វារក៏ស្រាប់តែបើកឡើងដោយខ្លួនឯង ជុងវ៉ុនរាងភ័យបន្តិចដែរតែក៏ដើរចូលទៅខាងក្នុង ស្រែកសួររកម្ចាស់ផ្ទះប៉ុន្តែពុំមាននរណាម្នាក់ឆ្លើយតបនឹងគេឡើយ(ស្ងាត់ឡើងដូចចោរលួចសេះ)ងាកឆ្វេងងាកស្ដាំចុះឡើងរាងតូចក៏ប្រទះឃើញបុរសម្នាក់កំពុងគេងលើសាឡុង(ទាយមើលណាគេ?)យ៉ាងសង្ហា ជុងវ៉ុនក៏បានដើរចូលទៅជិតបុរសម្នាក់នោះហើយគេព្យាយាដាស់នាយដែលកំពុងតែដេកលង់លក់ បន្ទាប់ពីដាក់នាយមួយសន្ទុះដែរហើយពុំឃើញនាយដឹងខ្លួននោះ ជុងវ៉ុនក៏លូនដៃទៅប៉ះនាយ អាប៉ិហ្នឹងខ្លួនត្រជាក់ឡើងដូចទឹកកកចឹង ឡើងជុងវ៉ុនខំផ្ទៀងត្រជាក់ចាំស្ដាប់សំឡេងបេះដូងនាយដើម្បីបញ្ជាក់ថានាយស្លាប់ឬក៏រស់តែក្រោយពីស្ដាប់ហើយគឺចង្វាក់បេះដូងរបស់នាយអត់មានចលនាឮសំឡេងលោតនោះទេ រាងតូចភ័យស្លន់ស្លោពេញនិង (ស្មានតា៎អាប៉ិនិងខ្យល់កគាំងបេះដូងស្លាប់អីចឹងហ៎ា)រាងតូចខំទាញទូរសព្ទមកថាខលទៅលេខសង្គ្រោះបន្ទាន់តែមានណាអាប៉ិហ្នឹងងើបមកកញ្ឆក់ទូរសព្ទពីដៃរបស់រាងតូចហើយនិយាយយ៉ាងរំភើយ..
"នេះមិនមែនជាផ្ទះរបស់ឯងទេអោយចេះស្ងៀមស្ងាត់ខ្លះទៅ"ជុងវ៉ុនគេរាងភ្ញាក់ផ្អើរបន្តិចដែរ ចុម!អាប៉ិនិងស្លាប់ហើយរស់ឡើងវិញ គេក៏ដាច់ចិត្តសួរនាយ
"រួចលោកនៅរស់ទេហេសចឹងប៉ុន្តែមុនហ្នឹងបេះដូងរបស់លោកអត់បានលោតធ្វើចលនាផងហ្នឹង?"អាបុិសក់ខ្មៅហ្នឹងគេញញឹមហើយក៏ចាប់ផ្ដួលរាងតូចទៅលើសាឡុង ហើយនិយាយទាំងទឹកមុខគួរឱ្យខ្លាច
"ហេតុអីក៏យើង រស់មិនបាន!តើឯងគិតថាយើងជាអ្វី?ឯងនិងដឹងបន្តិចទៀតនេះថាយើងនេះជាអ្វីឲ្យពិតប្រាកដ"និយាយហើយនាយបម្រុងនឹងជញ្ជក់ឈាមជុងវ៉ុនទៅហើយនោះ ស្រាប់តែមានបុរសម្នាក់ទៀតមកកាត់ចង្វាក់របស់នាយអស់ និយាយអញ្ចឹងអាប៉ិហ្នឹងឈ្មោះនីគី ចំណែកឯអាប៉ិដែលមកកាត់ចង្វាក់គេហ្នឹងឈ្មោះហុីសុឹង ហុីសុឹងក៏និយាយទៅកាន់នីគី
"នីគីម៉េចក៏ឯងមកធ្វើអី តាណើបៗចឹងនេះគឺជាសាលច្រកចូលកន្លែងស្វាគមន៍ភ្ញៀវរបស់ពួកយើងបើឯងចង់ធ្វើអ្វីមិនសមរម្យក៏ទៅធ្វើprivateនៅក្នុងបន្ទប់របស់ឯងទៅ!''នីគីក៏តបទៅវិញ
"មានបានធ្វើអីណា គេកំពុងប្រេងត៎ានោះកាំមេរ៉ាហ៎"ជុងវ៉ុនក៏ស្រវារត់ទៅរកហុីសុឹងយ៉ាងលឿនដើម្បីសុំឱ្យនាយជួយខ្លួនផង ហុីសុឹងក៏សួរទៅជុងវ៉ុន
"តើឯងជាពីណាគេ ហេតុអីក៏មកនៅក្នុងផ្ទះរបស់យើងបែបនេះ"ហុីសុឹង
"ខ្ញុំឈ្មោះជុងវ៉ុន នីហ្វាប៉ាខ្ញុំបាននិយាយថាឲ្យខ្ញុំមករស់នៅទីនេះ"ហុីសុឹងសម្លឹងមុខនីគីចង់គេពន្យល់រឿងដែលបានកើតឡើងអម្បាញ់មិញនេះ
"ខ្ញុំម៉េចនឹងដឹង!បើគេអត់បានប្រាប់ខ្ញុំផងមិនចឹងអាល្អិត"ជុងវ៉ុនតបយ៉ាងលឿនមកវិញ
"នែ៎!លោកឯងជាអ្នកមកវាប្រហារខ្ញុំមុនហ៎ា!ឈប់សិនហើយមុននឹងលោកឯងហៅខ្ញុំថាម៉េច?"នីគីតបទាំងគំរូបគំម្រើយ
"យើងហៅឯងថាអាល្អិត បើឯងមានរាងចំប៉ែតចឹង មិនឱ្យយើងហៅចឹង"
"នែ៎! លោក...!"(ជួបគ្នាមិនទាន់ដឹងអីផងខាំគ្នាបាត់ហើយ)ដើម្បីកុំឲ្យពួកគេវៃគ្នាទាន់ ហុឹសុឹងក៏និយាយកាត់
"គ្មាននរណាម្នាក់ប្រាប់ពួកយើងពីព័ត៌មានរបស់ឯងនោះទេ កុំទាន់គិតពីរឿងនេះអី រើអីវ៉ាន់របស់ឯងយកចូលមកក្នុងសិនមក"ហុីសុឹងក៏បញ្ជាឱ្យអ្នកបម្រើរបស់នាយឱ្យយកវ៉ាន់លីរបស់ជុងវុ៉នទៅក្នុងបន្ទប់។ហុីសុឹងបានសួរជុងវ៉ុនបញ្ជាក់បន្ថែមទៀត នាយបានឲ្យជុងវ៉ុនណែនាំខ្លួនថាជាអ្នកណា មកពីណា?មកភូមិគ្រឹះនេះមានគោលបំណងអ្វី?ជុងវ៉ុនបម្រុងហ្នឹងឆ្លើយទៅហើយស្រាប់តែមានបុរសសង្ហាម្នាក់ទៀតដែលគេមានឈ្មោះថាជេគកំពុងតែឈរនៅជាន់ទី 2និយាយមកកាន់ពួកគេ
"អីយ៉ា!វាពិតដែរអត់និងដែរមានមនុស្សតូចល្អិតគួរឱ្យស្រឡាញ់បែបនេះរស់នៅទីនេះ!"និយាយហើយនាយក៏ផ្លាស់ទីមកនៅខាងក្រោយរាងតូចវិញម្ដង នាយបន្តនិយាយទៀត
"ក្លិនរបស់ឯង ពិតជាក្រអូបនឹងផ្អែមមែនទែន គួរឱ្យចង់សុី!"ខណៈនោះក៏លេចឃើញបុរសវ័យក្មេងម្នាក់ទៀតដែលឈ្មោះគេគឺ ស៊ុននូគេខិលចូលមកជិតរាងតូច ហើយបន្តនិយាយតពីជេគ
"មែនហើយគេ ពិតជាផ្អែមដូចបងនិយាយមែន"ស៊ុននូនិយាយទាំងអោនទៅជិតកញ្ចឹងកជុងវ៉ុនហើយហើយលិឌកញ្ចឹងករាងតូច(សុំស៊ុននូTopម្ដង)។ដោយឃើញពួកគេធ្វើឫកពារមិនសមរម្យដាក់ជុងវ៉ុនបែបនេះហុីសុឹងក៏បានស្ដីបន្ទោសឲ្យពួកគេ
"ហេតុអីក៏ពួកឯងធ្វើអាកប្បកិរិយាមិនសមរម្យចំពោះគេដែលទើបតែមកបែបនេះ"ជេគនិយាយទាំងទឹកមុខព្រានមកវិញ
"ក្រែងអ្នករាល់គ្នាសុទ្ធតែចង់ភ្លក់រសជាតិឈាមដ៏ឈ្ងុយឆ្ងាញ់នេះ ដែលមិនចឹង"នីគីអត់ខ្វល់អីទេនាយនិយាយទាំងជឿជាក់ថា
"ខ្ងុំអ្នកឃើញគេមុន គេជារបស់ខ្ងុំពួកបងកុំចង់មកប៉ះគេ!"នីគី(ដណ្ដើមគ្នាទៅប្រូៗ)
______________
Vote and comm💋❤️
YOU ARE READING
រឿងជម្លោះស្នេហ៍ vampire 🦇🐾/enhypen/
Short Storyជុងវ៉ុនជាក្មេងប្រុសម្នាក់ដែលត្រូវបានឪពុកយកឲ្យគេទៅរស់នៅភូមិគ្រឹះស្ងាត់មួយដែលជាគ្រួសារបិសាចជញ្ជក់ឈាម តើជីវិតរបស់គេទៅជាយ៉ាងណាបន្ទាប់ពីបានទៅនៅភូមិគ្រឹះនោះ។ #heewon#sungwon#jakewon#sunwon#wonki #jaywon🦇🐾
