Part 48 : ជីវិតរបស់អូនជារបស់បង

Start from the beginning
                                        

    ប៉ុន្តែ Tae នៅតែត្រូវប្ដូរ ត្រឹមឈុតគេងនេះបិទបាំងស្នាមលើខ្លួនគេមិនជិតទេ ម្យ៉ាងថ្ងៃនេះគេចេញទៅណាក៏មិនបានដដែល ដូច្នេះមានតែខលសុំច្បាប់ខាងក្លឹបប៉ុណ្ណោះ បើទ្រោមយ៉ាងនេះគេទៅដល់នាំតែអំពុលដល់គ្រប់គ្នាដដែល។

«អ្នកប្រុសតូច ក្រោកហើយឬ? នាងៗ ទៅលើកអាហារមក»មេដោះឃើញដូចនេះមិនរារែក រហ័សមកជួយគ្រាអ្នកដែលដើរបុាំងខ្ញើច សឹមស្រែកប្រាប់ទៅនាងបម្រើពីរបីនាក់ដែលទើបនឹងចូលថ្មីឱ្យរៀបចំអាហារសម្រាប់ Tae ។

«ហេតុអីថ្ងៃនេះមេដោះមិនឡើងទៅដាស់ខ្ញុំផង មើលចុះគេងខកទៀតហើយ»មកដល់តុអាហារ នាយតូចក៏ពោលឡើង ត្បិតរាល់ដងម៉ោងប្រាំពីរមិនទាន់ទេ គេត្រូវមេដោះឡើងទៅរំខាន ទៀងម៉ោងជាងនាឡិកាគេទៅទៀត។

«ព្រោះអ្នកប្រុស Jungkook បានហាមតាំងពីព្រឹកមិនឱ្យឡើងទៅរំខានអ្នកប្រុសទេ ត្រឹមឱ្យខ្ញុំឡើងទៅយកសម្លៀកបំពាក់និងកម្រាលពូកពីក្នុងបន្ទប់ប៉ុណ្ណោះ»

«មើលទៅគេក្លាយជាចៅហ្វាយរបស់គ្រប់គ្នាហើយ បានជាអ្នកនៅទីនេះស្ដាប់បញ្ជាគេណាស់»មាត់ស្រដី ដៃតូចៗចាប់កាន់ស្លាបព្រាដួសបបរយកមកញុាំ ព្រោះថាគេឃ្លានហើយ។

«ក៏អ្នកប្រុស Jungkook ជាប្ដីរបស់អ្នកប្រុសនោះអី គាត់ក៏ដូចជាចៅហ្វាយរបស់ពួកខ្ញុំម្នាក់ដែរ»លឺសម្ដីរបស់មេដោះធ្វើឱ្យ Tae សឹងតែឈ្លក់បបរ ប្រញាប់ទាញទឹកមកផឹកជាជំនួយ ពុំដូច្នោះគេច្បាស់ជាឈ្លក់ស្លាប់មិនខាន។

«មិនបាច់បញ្ជាក់ក៏បានដែរមេដោះ ចៅហ្វាយរបស់មេដោះល្អពេកហើយ ថ្ងៃក្រោយមិនបាច់ស្ដាប់បញ្ជាគេយ៉ាងនេះក៏បាន»

«អូ៎ ពិតមែនហើយ!! អ្នកប្រុស Jungkook បានផ្ដាំឱ្យខ្ញុំប្រាប់អ្នកប្រុសទៀតថាគាត់ត្រូវឡើងទៅជប៉ុនវិញហើយ អាចនឹងយូរថ្ងៃទៀតទើបអាចឆ្លៀតមក តែបើអ្នកប្រុសនឹកគាត់អាចឡើងទៅជប៉ុនរកគាត់បាន»

«ឆឹស អ្នកណានឹកគេ ទៅបែបនេះល្អហើយ»ធ្វើបាបគេពេញមួយយប់ហើយក៏រត់បាត់ បាននាយមិននៅបែបនេះគេស្រាលខ្លួនបន្តិច។

    ក្រោយពីស្រស់ស្រូបអាហារពេលព្រឹករួច រាងតូចក៏មកទ្រេតខ្លួនលើសាឡុង ព្រោះតែចង្កេះរបស់គេចាប់ផ្ដើមចុកទៀតហើយ។ Tae គេងលេងមើលទូរទស្សន៍ជាការកម្សាន្ត ហើយប៉ុស្តិ៍ដែលគេចូលចិត្តជាងគេគឺតុក្កតានោះឯង មើលផងសើចផងចប់មួយភាគក៏ប្ដូរទៅមួយភាគទៀតទាល់តែដល់ប៉ុស្តិ៍ព័ត៌មានធ្វើឱ្យគេស្ងៀមត្រឹងសម្លឹងទៅអេក្រង់ស្ដាប់ការបកស្រាយរបស់អ្នកកាសែតទាំងមិនហ៊ានដកដង្ហើម។

   ព័ត៌មានទាន់ហេតុការណ៍ កាលពីវេលាម៉ោងដប់យប់មិញនេះ មានករណីផ្ទុះឡានស្លាប់នៅឯផ្លូវក្រវ៉ាត់ក្រុង តាមដែលប៉ូលិសបានរាយការណ៍ ឡានមួយគ្រឿងនេះបានជិះធ្លាក់ស្ពានចុះទៅខាងក្រោមទើបបណ្ដាលឱ្យផ្ទុះឡានស្លាប់ទាំងអ្នកបើកបរដូចនេ តាមការសង្កេតរបស់ប៉ូលិសរហូតមកដល់ពេលនេះគេអាចសន្និដ្ឋានដឹងថាបុរសដែលឆេះស្លាប់ក្នុងឡានមានឈ្មោះថា Choi Helix ប៉ុន្តែនៅមិនទាន់ច្បាស់នៅឡើយថានេះជាគ្រោះថ្នាក់ដោយយថាហេតុឬជាអំពើឃាតកម្ម ព្រោះតែកន្សែងដៃពណ៌ស្វាយដែលមានប្រលាក់ឈាមសរសេរជាអក្សរ K នៅលើនោះបានបង្ហាញខ្លួនសារជាថ្មីទាំងដែលប៉ូលិសវែកមុខរកមិនទាន់ឃើញនៅឡើយ។

ក្ដុក៚ តេឡេបញ្ជាក្នុងដៃរបស់ Tae ធ្លាក់ទៅលើដីខណៈដែលម្ចាស់សមីខ្លួនគាំងធ្មឹង ជំហរមាត់មើលទិដ្ឋភាពដែលគេមិនហ៊ានស្រមៃ ពេលនេះវាកើតឡើងពិតមែន។

To be continued

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now