Part 48 : ជីវិតរបស់អូនជារបស់បង

Start from the beginning
                                        

«ខ្ញុំមិនចង់ឱ្យលោកធ្វើខុស សម្លាប់មនុស្សមិនដឹងអី លោកនឹងជាប់ទោស បើព្រោះតែខ្ញុំធ្វើឱ្យលោកសម្លាប់មនុស្ស បើចឹងលោកសម្លាប់ខ្ញុំជំនួសទៅ ដើម្បីបញ្ចប់រឿងគ្រប់យ៉ាង»

«ជុជុ...បងប្រាប់អូនហើយ ថាគ្មានអ្នកណាល្ងង់ផ្ដាច់ជីវិតខ្លួនឯងទេ ជីវិតរបស់អូនជារបស់បង ស្លាប់ឬរស់គឺស្ថិតនៅលើបងជាអ្នកសម្រេច»

«បើលោកធ្វើពិត ខ្ញុំនឹងស្អប់លោកអស់មួយជីវិត»

«ទោះបីជាអូនស្អប់ ប៉ុន្តែអូនមិនអាចលុបការចងចាំរវាងពួកយើងឡើយ ជាពិសេសគឺយប់នេះ បងនឹងធ្វើឱ្យអូនចងចាំគ្មានថ្ងៃបំភ្លេច...»នាយមិនអាចសម្លាប់គេព្រោះតែក្ដីស្រឡាញ់ ក៏មិនអាចរុញច្រានគេចេញឱ្យទៅអ្នកផ្សេង។ Tae ជាជីវិត ជាស្នេហា ជាមនុស្សតែម្នាក់ដែលនាយចង់បង្កើតគ្រួសារជាមួយ។

    ព្រោះតែក្ដីស្រឡាញ់ ធ្វើឱ្យនាយខ្លាចនឹងបាត់បង់ ព្យាយាមហួងហែងអ្វីដែលជារបស់ខ្លួន ភាពបារម្ភបង្កើតបានជាការប្រច័ណ្ឌរហូតធ្វើឱ្យនាយងងឹតមើលលែងឃើញចំពោះភាពត្រឹមត្រូវ។ ភ្លើងស្នេហ៍ក៏ចាប់ផ្តើមបង្កាត់ឡើងយ៉ាងក្ដៅគគុក សម្លេងថ្ងួចថ្ងូរបន្លឺឡើងយ៉ាងគ្រលួចជាមួយនឹងការប៉ះទង្គិចដែលខ្ទរខ្ទារធ្វើឱ្យអ្នកស្ដាប់លឺហើយព្រឺសម្បុរ។ 

Skip ៚

     ព្រឹកថ្ងៃថ្មី អរុណរះបញ្ចេញរស្មីយ៉ាងត្រចះត្រចង់ ជាមួយនឹងស្នូរទឹកសន្សើមដែលស្រក់ធ្លាក់ លាយលំនឹងសម្លេងសត្វដែលស្រែកប្រសាចពេញភូមិគ្រឹះទាំងមូល។
    រាងកាយតូចស្ដើងដែលត្រូវគេបំពានមកពេញមួយយប់ ពេលនេះសុះសាច់ទៅដោយស្នាមជាំនិងខាំគ្រប់កន្លែង តាំងពីលើដល់ក្រោមគ្មានកន្លែងណាមួយដែលគ្មានស្នាមឡើយ។ Tae ហាក់ល្វើយប្រឹងក្រោកទាំងឈឺក្បាលខ្ទោកៗ។ បែរមករកនាឡិកាក៏ឃើញថាម៉ោងប្រាំបីជាង គ្មានអ្នកណាឡើងមកដាស់គេសោះ កាន់តែចម្លែកទៀតនោះគឺបាត់មនុស្សដែលធ្វើបាបគេពីយប់មិញនេះ។

«ទៅណាហើយ?»សញ្ញាសួរលោតពេញខួរក្បាល មិនបានចង់រកទេ តែនៅសុខៗបាត់មុខបែបនេះទើបគេរៀងចម្លែក។ Tae នាំកាយដែលទ្រុឌទ្រោមចូលទៅក្នុងបន្ទប់ទឹក មុននឹងឈរមុខកញ្ចក់សម្លឹងទៅខ្លួនឯងដែលស្ថិតនៅក្នុងឈុតគេងថ្មី ខ្លួនក៏ស្រឡះ កម្រាលពូកក៏ប្ដូរ បានន័យថា Jungkook រៀបចំរួចរាល់ហើយ មិនចាំបាច់ឱ្យគេលំបាក។

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now