Part 48 : ជីវិតរបស់អូនជារបស់បង

Start from the beginning
                                        

«ចង់លេងបែបនេះឬ?»Jungkook សើចដើម.កមើលទៅកូនឆ្កែដែលខាំស្មារបស់នាយជាប់។ នាយធំមិនកម្រើកត្រឹមយកដៃច្របាច់មាត់តូចពេញទំហឹងឱ្យគេលែងដោយឯកឯង។

«អ្ហា៎ក...អា៎ ឈឺណាស់ៗៗ»សម្លេងតូចច្រមិចស្រែកឡើង ដៃខ្វៃៗទះឱ្យគេលែង តែ Jungkook ហាក់ស្ដាប់មិនលឺត្រឹមសម្លឹងមុខមនុស្សរឹងរូសនិយាយមិនស្ដាប់។

«បងមិនចង់ធ្វើបាបអូនទេ ប៉ុន្តែអូនជាអ្នកផ្គើនបងដោយខ្លួនឯង»រាងក្រាស់ស្រដីទាំងដៃមិនលែងពីមាត់តូច ធ្វើឱ្យ Tae ហើបមាត់និយាយក៏មិនបាន ត្រឹមសម្លឹងមុខគេម៉ក់ៗទាំងរលីងរលោង។ Jungkook លូកយកអ្វីក៏មិនដឹងចេញពីហោប៉ៅខោ មុននឹងលើកបង្ហាញនាយតូចឱ្យគេបានឃើញ។

«អូនស្គាល់កន្សែងដៃនេះទេ?»ស្នាមញញឹមផុសឡើងលើផ្ទៃមុខសង្ហារ កាលបើឃើញពីភាពភ្ញាក់ផ្អើលរបស់រាងតូច តែគេហើបមាត់និយាយមិនបាន។

«វាមានពណ៍ស្វាយស្រស់ស្អាតណាស់ វាថែមជាពណ៌ដែលបងស្រឡាញ់ថែមទៀត ប៉ុន្តែកន្សែងដៃមួយនេះវានឹងប្រែជាកន្សែងសម្រាប់គ្របសាកសពបន្ទាប់ពីយប់នេះ»ចំហាយកំណាចហាក់បាចសាចពេញផ្ទៃបន្ទប់ គ្របដណ្ដប់ទាំងស្មារតីរបស់រាងតូចឱ្យគេស្រឡាំងកាំងសឹងរកពាក្យបរិយាយមិនចេញ។ អញ្ជឹងក៏មានន័យថាការស្លាប់របស់ថៅកែ Martha ក៏មានពាក់ព័ន្ធនឹងនាយដូចគ្នា? អត់ទេៗ វាជាស្នាដៃរបស់ Jungkook ទៅវិញទេ។

«អ្ហាស៎...លោកចង់ធ្វើស្អី Jungkook ? លោកត្រូវការអ្វីឱ្យប្រាកដ...»គេក្រវាសដៃមាំចេញ ស្រែកសួរនាយដោយគំហក ភាពក្រែវក្រោធកើនឡើងជាលំដាប់ អ្វីដែលគេឃើញតើជាការពិតឬ?នាយព្រៃផ្សៃពេកហើយ។

«បងត្រូវការឱ្យពួកវានៅឱ្យឆ្ងាយពីអូន នរណាដែលចូលក្បែរប្រពន្ធ Jeon Jungkook ប្រាកដណាស់ថាវានឹងដេកស្លាប់ក្នុងថ្លុកឈាមនៅយប់បន្ទាប់ មិនលើកលែងសូម្បីតែ...មិត្តរបស់អូន!!»សម្ដីស្រាលបន្លឺឡើងក្បែរត្រចៀករបស់ Tae ធ្វើឱ្យគេត្រជាក់រងារ កាន់តែភ័យលើសដើម។

«កុំណា Jungkook លោកនឹងជាប់ឈ្មោះជាឃាតករ»

«បារម្ភពីបង ឬគ្រាន់តែខ្លាចជាប់ឈ្មោះជាប្រពន្ធឃាតករ? តើបងគួរតែរំភើបចំពោះពាក្យហាមឃាត់របស់អូនដែរទេ»

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now