«នេះ!ឯងបន្ថែមអាឃ្លាចុងក្រោយមកធ្វើអី?»ជេគ
«ព្រោះវាសុីនិងលោកនឹងហើយ»ជុងវ៉ុន
«យ៉ាង ជុងវ៉ុន»ជេគហៅឈ្មោះជុងវ៉ុនពេញរាងសង្កត់បន្តិចព្រោះសែនខ្នាញ់និងជុងវ៉ុនដែលគេថែមឈ្មោះឲ្យខ្លួន
«នេះ លោកស្គាល់ឈ្មោះរបស់ខ្ញុំដោយរបៀបណា»
«ខ្ញុំមិនមែនខ្វាក់ឯណា គឺមើលនៅលើកាតសិស្សដែលឯងកំពុងពាក់ជាប់ករនិងហើយ»ជេគ
«បានហើយខ្ញុំឈប់ឈ្លោះជាមួយលោកហើយទៅវិញល្អជាង»
«ឈប់សិន ឯងមិនទាន់យល់ព្រមនិងខ្ញុំរឿងមួយទេ»
«រឿងអីទៅ»
«គឺរឿងដែលខ្ញុំឲ្យឯងជួយខ្ញុំនោះអី»
«ហឹមខ្ញុំនឹងសាកគិតមើលម្តងទៀតចុះ»
រឿងដែលជេគចង់ឲ្យជួយនោះគឺចង់ឲ្យជុងវ៉ុនជួយរកគ្រួសារនិងប្រវិត្តរបស់ខ្លួនព្រោះក្រៅពីឈ្មោះថាជេគនេះអ្វីក៏គេមិនចាំដែលមិនដឹងថាខ្លួនឯងមកពីណាឬពីមុននៅឯណាឡើយហើយគ្មានអ្នកណាអាចមើលគេឃើញដែរក្រៅពីជុងវ៉ុន។
ជុងវ៉ុនមកដល់មុខអគារក៏ឡើងជណ្តើរយន្តទៅជាន់ដែលខ្លួនរស់នៅ ប្រអប់ជណ្តើររៀបនឹងបិតជិតទៅហើយក៏មានដៃរាំងឲ្យវាអូតូបើកឡើងវិញ ធ្វើឲ្យជុងវ៉ុនរាងភ្ញាក់បន្តិចដែរ។
«សុំទោស!»ដោយគេឃើញថាជុងវ៉ុនរាងភ្ញាក់នឹងកាយវិការគេមិញនេះ ពេលចូលប្រអប់ជណ្តើរគេក៏បានសុំទោសជុងវ៉ុនទៅ។
«អ៎!មិនអីទេ»ជុងវ៉ុនញញឹមដាក់គេវិញ
ពេលនោះជុងវ៉ុនឃើញថាបុរសម្នាក់នោះក៏ចុចជាន់ទី5ដូចគ្នាតើគេជាអ្នករស់នៅជាន់នេះដែរមែនមិចគេមិនដែលឃើញពីមុនមក
បែបនេះឬគេទើបរើសមកនៅថ្មី។
«តើលោកនៅជាន់ទី5ដែរមែនទេ ខ្ញុំក៏នៅជាន់នោះដែរ»
«ត្រូវហើយខ្ញុំក៏នៅជាន់ទី5ដែរ»
ពេលគេបែរមុខមកមើលជុងវ៉ុនចំធ្វើឲ្យជុងវ៉ុនចាំគេបានតែម្តង ជាម្នាក់ទិញអីវ៉ាន់នៅម៉ាតដែលគេជួបយប់មិញនេះឯង ស្មានតែ
អ្នកនៅឯណាឆ្ងាយតាមពិតជាអ្នកជិតខាងជុងវ៉ុនសោះ។
«ខ្ញុំឈ្មោះយ៉ាង ជុងវ៉ុនគឺជាអ្នកនៅទល់មុខបន្ទប់របស់លោក»
«អ៎!ខ្ញុំឈ្មោះផាក ហុីស៊ុងរីករាយណាស់ដែលយើងបានក្លាយជាអ្នកជិតខាងនឹងគ្នា»
«តើលោកទើបតែ មកនៅថ្មីមែនទេ ព្រោះខ្ញុំនៅទីនេះយូរ
ដែលហើយតែមិនដែលឃើញលោកសោះ»
«បាទ ត្រូវហើយខ្ញុំទើបមកនៅបានមួយសប្តាហ៍ប៉ុណ្ណោះ»
«មិនអីទេ បើមានការខ្វះខាតអ្វី អាចរកខ្ញុំបានគ្រប់ពេល»
«អរគុណហើយ»ហុីស៊ុង សើចដាក់ជុងវ៉ុនវិញឡើងលឹបភ្នែកបាត់អស់ទៅហើយ មនុស្សអីមុខគួរឲ្យស្រឡាញ់ហើយចិត្តល្អទៀត។
មិនប៉ុន្មាននាទីផងជណ្តើរយន្តក៏ឈប់ព្រោះដល់ជាន់ដែលគេចុចហើយ ។
មកដល់ក្នុងបន្ទប់វិញជុងវ៉ុនក៏បានរៀបចំផ្លាស់ឯកសណ្ធានសាលាចេញមកពាក់អាវHoodie និងខោកាប៊យតាមទម្លាក់របស់គេ
គេដាក់ខ្លួនអង្គុយនៅមុខព្យាណូរបស់គេមិនទាន់នឹងក្តៅគូទល្អផងក៏លឺសម្លេងគោះទ្វាបន្លឺឡើង ក្នុងចិត្តជុងវ៉ុនគិតថាប្រហែលជានីគីហើយតែពេលដើរទៅបើកទ្វាគឺមិនមែននីគីឡើយ។
«សួរស្តីម្តងទៀត»🐹
To be continued......
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
YOU ARE READING
Love is Never lost like the wind.
Fantasyរឿងរ៉ាវស្នេហារបស់វិញ្ញាណមួយដែលនៅតែលតោលនិងនិស្សិតផ្នែកតន្រ្តីម្នាក់ដែលអាចមើលឃើញគេ។ តើនឹងមានរឿងអ្វីកើតឡើង ស្នេហាដែលកើតឡើងដោយចៃដ្យនម្ខាងជាមនុស្សធម្មតាហើយម្ខាងទៀតគ្រាន់តែជាស្រមោលនៅលើផែនដីនេះប៉ុណ្ណោះ។ «ស្នេហាមិនមែនដូចជាខ្យល់ព្យុះដែលបក់បោកខ្លាំងបានតែមួយគ្...
4: អ្នកជិតខាងថ្មី
Start from the beginning
