Part 36 : ហើយអ្នកបន្ទាប់...គឺជាវានេះហើយ

Start from the beginning
                                        

«ល្អ! ឱ្យតែខ្លាំងដូចមាត់ ហាមទារយើងមកផ្ទះវិញឱ្យសោះ»Jungkook លែងហាមចាក់បណ្ដោយតាមក្មេងដែលចង់ឈ្នះ។ រាងក្រាស់ដើរសម្ដៅទៅឡានផ្ទាល់ខ្លួន ទទួលសោរពីកូនចៅ ដោយមាននាយតូចតាមពីក្រោយកកិត។

    មនុស្សពីរនាក់ចូលមកក្នុងឡានតែទឹកមុខម្នាក់ៗខ្មើតដាក់គ្នាមិនណយទេ ឱ្យតែយ៉ាងនេះ ច្បាស់ជាប្រេះទ្រូងស្លាប់មិនខាន។ ឡានស្ព័រមួយគ្រឿងបើកចេញទៅក្នុងល្បឿនលឿនមិនបង្អង់ តាមដោយកូនចៅបីឡានពីក្រោយ ហែហមទៅកាន់ឃ្លាំងអាវុធតាមបញ្ជារបស់អ្នកប្រុសតូច Taehyung ។

   #ឃ្លាំងអាវុធ

    ឃ្លាំងដែលធ្លាប់តែធ្វើការមមាញឹក មានឡានធំៗដឹកចេញនូវទំនេញ ពេលនេះហាក់ដូចជាចលាចលខុសធម្មតា ខណៈដែលពួកអង្គរក្សរត់ខ្វែងដៃខ្វែងជើងដូចលេងដេញចាប់។

«មានរឿងអី?»Tae ជ្រួញចិញ្ចើមមើលទៅភាពវឹកវរក្នុងទីលានដ៏ធំទូលាយ ប្រៀបដូចជារោងចក្រផលិតអ្វីម្យ៉ាង តែគេមិនអាចកំណត់បាន ព្រោះគ្មានអ្វីជាសម្គាល់។

«ឯងសួរយើង ឱ្យយើងសួរអ្នកណា?»សម្ដីមួយឃ្លា ឱ្យនាយតូចបែរមកសម្លក់នាយថ្មែរ មនុស្សស្អី សម្ដីអាក្រក់មិនចេះពិរោះទាល់តែសោះ ខកខ្លួនហើយដែលមកស្រឡាញ់មនុស្សបែបនេះ។

«ខ្ញុំសួរខ្យល់ លោកឆ្លើយធ្វើអី?»Tae ក្រពាត់ដៃបែរមុខចេញ ឯ Jungkook ក៏មិនខ្ចីតប នាយគិតតែបន្តបើកឡានចូលទៅខាងក្នុង រហូតពួកគេអាចកត់សម្គាល់នូវភាពមិនប្រក្រតី កាលបើ Chaisa  កំពុងតែព្យាយាមរត់គេច ដោយមានកូនចៅរបស់នាយដេញតាមយ៉ាងប្រកៀក។

«នោះ-នោះគឺ Chaisa»Tae ចង្អុរទៅនាងក្រមុំដែលសភាពស្រោចដោយឈាម ស្ថិតនៅឆ្ងាយពីគេគួរសម តែ Tae រន្ធត់មុនទៅហើយ។

«.........»Jungkook បែរជាមិនស្ដី ស្របពេលដែលដៃក្ដាប់ចង្កូតជាប់ ជើងជាន់ហ្គែរបន្ថែមល្បឿនតម្រង់ទៅរកនាងក្រមុំ ជាមួយនឹងក្រសែភ្នែកមាំតែមុតស្រួចឆ្ពោះទៅរកគោលដៅមិនឱ្យខុស។

«Jungkook លោកចង់ធ្វើស្អី?»អ្នករួមដំណើរឯណេះភ័យបះសក់ ស្លន់ស្លោទះស្មារាងក្រាស់ឱ្យឈប់ ទាំងមុខចង់យំ គេមិនចង់ជាប់ឈ្មោះជាឃាតករទេណា ដាក់គេចុះសិនទៅ។

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now