Ep:4 យើងមិនពូកែទ្រាំដូចឯង🖤

317 14 0
                                        

រំលងពីមួយថ្ងៃទៅមួយថ្ងៃជីមីននៅតែមិននិយាយរកយ៉ុនហ្គីដដែល រីឯយ៉ុនហ្គីវិញក៏ស្ងាត់បាត់ដំណឹងឈិងមិនដឹងទៅនៅឯណាទេ ប្រពន្ធខឹងទាំងមូលមិនសូម្បីតេមោលួងឬបកស្រាយអីបន្តិច។...អ៎េតែឲ្យនាយតេមោលួងតាមរបៀបណាបើលេខក៏ប្លុក ផ្ទះក៏ចាក់ចោរមិនឲ្យចូល គិតទៅបន្ទោសតែនាយក៏មិនកើតដែរ។

ដោយពិបាកចិត្តខ្លាំងពេកជីមីនមិនដឹងជាទៅនិយាយប្រាប់អ្នកណាទេ ទើបសម្រេចចិត្តមក
រកថេហ្យុងនៅមន្ទីពេទ្យបានជួយនិយាយឲ្យធូចិត្តខ្លះ...។

<វាថីទៀតហើយឯង រឿងវាយ៉ាងមិចបានជាដល់ថ្នាក់ដេញប្តីចេញពីផ្ទះ?>ថេហ្យុងអង្គុយលើគ្រែពេទ្យថោយមានជីមីនអង្គុយកៅអីចាំរៀបរាប់រឿងប្រាប់ថេហ្យុង តែរៀបរាប់យូៗទៅឡើងវ៉ល់ពេញនឹងរីឯអ្នកស្តាប់ឡើងវង្វែងដែរនឹង

<បើសិនជាឯងតើឯងខឹងទេ? ដែលប្តីដេកអោបជាប់ទ្រូនៅតែលួចផិតក្បត់យើងម្តងហើយម្តងទៀត យើងបានទុកឱកាសឲ្យគេម្តងហើយ តែគេនៅតែប្រព្រឹត្តទៀត យើងក៏ចេះប្រច័ណ្ឌ យើងក៏ចេះហត់ យើងក៏ចេះឈឺ >ជីមីនរៀបរាប់ប្រាប់អ្នកជាមិត្តទាំងរលីងរោងរកយំ តែគេខំប្រឹងទប់មិនហ៑ានបណ្តោយឲ្យមិត្តឃើញទឹកភ្នែកមួយនេះទេ

<យើងយល់!...គ្មានប្រពន្ធណាដែលទ្រាំបាននោះទេដែលដឹងថាប្តីខ្លួនឯងលួចមានស្រី តែឯងត្រូវចេះស្តាប់ហេតុផលពីគេសិន >ថេហ្យុង

<ហេតុផល? ប្តីលួចមានស្រីវាត្រូវមានហេតុផលដែរមែនទេ? ឯងឆ្គួតពេកហើយថេហ្យុង>ជីមីនលើកចិញ្ចើមឆ្ងល់នូវពាក្យសម្តីអ្នកជាមិត្តជាខ្លាំង បើប្តីលួចមានស្រីហេតុផលនោះជាអ្វី? ឬធុញនឹងប្រពន្ធពេកទើបលួចលាក់ទាក់ទងស្រីខាងក្រៅ

<ជាប្តីប្រពន្ធនឹងគ្នាមានរឿងអីត្រូវទុកចិត្តគ្នាទៅវិញទៅមក ត្រូវស្តាប់ការបកស្រាយពីគេ កុំជឿលើអ្វីតែមួយជ្រុងតូច ក្តីស្រឡាញ់វាកើតចេញពីចិត្ត បើគេមិនស្រឡាញ់ឯងទេស្មានតែគេទ្រាំរស់នៅជាមួយឯងបានយូយ៉ាងនេះឬ>ថេហ្យុង

<ចុះបើគេបកស្រាយហេតុផលមិនពិតប្រាប់យើង តើយើងគួរជឿគេដែរឬ?>ជីមីន

🖤ល្បែងស្នេហ៍💔 {វគ្គ២)Donde viven las historias. Descúbrelo ahora