Ep2:កូនមិនចង់ពិការជិះរទះរុញទេម៉ាក់🥺💔

336 18 5
                                        

<ខ្ញុំចុកពោះណាស់...លោកប៉ូលីសខ្ញុំមកថ្ងៃខែ តែមិនបានយកសម្លីមកទេ លោកជួយឈប់នៅម៉ាតឲ្យខ្ញុំចុះទិញវាបានទេ>លីការនាងធ្វើជាក្តោបពោះទាំងដៃជាប់ខ្នោះប្រៀបដូចជាចុកពោះខ្លាំងណាស់អញ្ចឹង...ជាហេតុធ្វើឲ្យប៉ូលីសមានការស្ទាក់ស្ទើ មិនហ៑ានបណ្តោយឲ្យនាងចុះទេព្រោះខ្លាចនាងរត់បាត់។

<មិនបានទេអ្នកនាង ពួកយើងមិនអាចបណ្តោយឲ្យអ្នកនាងចេញទៅទាំងបែបនេះទេ ទ្រាំបន្តិចទៅ>ប៉ូលីសម្នាក់ក៏ស្តីឡើងទាំងដាច់អាហាំងការ

<បើលោកមិនឲ្យខ្ញុំចុះទៅទិញវាទេ ច្បាស់ណាស់ឡានលោកនឹងប្រឡាក់ឈាមរបស់ខ្ញុំមិនខាន>នឹងនៅតែបញ្ចុះបញ្ចូលធ្វើយ៉ាងណាក៏ដោយដើម្បីប៉ូលីសទន់ចិត្តជឿជាក់លើនាង

<អូខេ..ខ្ញុំនឹងឲ្យអ្នកនាងចុះទៅទិញក៏បាន តែហាមលេងល្បិចឲ្យសោះណា>ចុងក្រោយប៉ូលីសទងពីក៏សម្រេចចិត្តឲ្យនាងចទៅទិញទាល់តែបាន ជាហេតុធ្វើឲ្យនាងសប្បាយចិត្តខ្លងណាស់

#Now

ចាប់តាំងពីពេលនឹងមកនាងក៏បានរត់គេចខ្លួនបាត់ស្ងាត់ឈឹង ទោះជាប៉ូលីសខំស្វែងរកនាងយ៉ាងណាក៏មិនឃើញនាងដែរ។ក្រោយពីបាត់ខ្លួនអស់ជាច្រើនខែមកពេលនេះនាងបានត្រឡប់មកវិញហើយ ត្រឡប់មកសាននាងនឹងធ្វើឲ្យ គីមថេហ្យុង ឈឺចាប់លើសមុន1មុឺនដង

«រឹងៗ» កំពុងតែញញឹមសប្បាយចិត្តសុខៗសម្លេងទូរសព្ទនាងក៏រោរ៍ឡើង ធ្វើឲ្យនាងកាត់ផ្តាច់នូវគំនិតរបស់នាងចោលហើយលើកទូរសព្ទមកទទួលរួចនឹងយាយ

«ពេលនេះបងស្រីនៅឯណា...តើបងទៅធ្វើអ្វីទៀតហើយ? ទើបប៉ូលីសតាមចាប់បងម្តងទៀតដូច្នេះ» សម្លេងក្មេងស្រីវ័យ20ឆ្នាំម្នាក់បានបន្លឺឡើងក្រោយពេលអ្នកម្ខាងទៀតទទួល អមជាមួយសំនួរជាច្រើន

<ឯងកុំបារម្មណ៍ពីបងអី លីយា បងចេះយករួចខ្លួនហើយ គិតតែពីខំរៀនទៅកុំខ្វល់ជាមួយជីវិតបងអី> លីកា ត្រូវហើយក្មេងស្រីម្នាក់នេះជាប្អូនស្រីបង្កើតរបស់នាង មានឈ្មោះថាលីយា មានអាយុ20ឆ្នាំ រាល់ថ្ងៃនាងរៀនឆ្នាំទី4ហើយ បើនិយាយពីរូបសម្រស់វិញមិនចាញ់បងស្រីនាងប៉ុន្មានទេ

🖤ល្បែងស្នេហ៍💔 {វគ្គ២)Where stories live. Discover now