Part 24 : យើងនឹងរកយុត្តិធម៌សម្រាប់ឯង

Start from the beginning
                                        

«ហ្ហឹក គេបន្លំខ្លួនធ្វើជាពេទ្យ គេជាមនុស្សប្រុស គេចូលមកដើម្បីសម្លាប់ប៉ា ហ្ហឹកៗ ខ្ញុំមិនដឹងថាហេតុអីទេ? តើពួកគេជាអ្នកណា?»Tae ងើបមុខពីស្មាប្ដីស្រដីរៀបរាប់ទាំងទឹកភ្នែក គេអស់ហើយ!! គ្មានសូម្បីកម្លាំងនៅក្នុងខ្លួន សឹងតែដួលសន្លប់នៅត្រង់នេះ។

«ឈប់យំទៅ យើងនឹងរកយុត្តិធម៌សម្រាប់ឯង»នាយធ្វើអ្វីមិនទាន់បានក្រៅពីលួងលោមមនុស្សក្នុងរង្វង់ដៃ ជូតទឹកភ្នែកចេញពីថ្ពាល់ក្រពុំ រួចទាញគេមកអោបជាប់ប្រាណ អង្អែលខ្នងឱ្យគេសម្រាកលើស្មាបើកទូលាយរបស់នាយ។

បន្ទាប់ពីនេះគឺដល់ពេលដែលនាយត្រូវទៅប៉ុស្តិ៍ប៉ូលិសដើម្បីជួបមុខឃាតករចិត្តក្ដៅម្នាក់នោះដែលហ៊ានចូលមកសម្លាប់មនុស្សទាំងកណ្ដាលថ្ងៃត្រង់ ដូចជាទាន់ហន់ពេកហើយ តែបើស្ដាប់តាមកូនចៅគេនិយាយថាជាមនុស្សដែលមានថ្វីដៃអាចនឹងជាអ្នកលេង ព្រោះកាំភ្លើងដែលគេប្រើមានកម្រិតសម្លេងទាបបំផុត ឯការវាយប្រហារក៏ស្ទាត់ជំនាញថែមទៀត ពិតជាចង់ស្គាល់មុខខ្លាំងណាស់។

៙ ៙ ៙

រាត្រីស្ងប់ស្ងាត់ ក្នុងបន្ទប់ខុនដូលឺតែសម្លេងសើចរបស់នារីរូបឆើត ដែលកំពុងបណ្ដែតខ្លួននៅក្នុងអាងទឹកដែលពោរពេញដោយពពុះសាប៊ូ ដោយក្នុងដៃកំពុងតែមានកែវស្រាក្រហមក្រលែងតិចៗទើបលើកវាមកក្រេបយករសជាតិ។

«ហឹស ត្រឹមរយៈពេលខ្លីអាចសម្រេចលឿនយ៉ាងនេះ មិនហ៊ានស្រមៃទេ បើឯងឃើញរូបមួយសន្លឹកទៀត តើនឹងកើតឆ្កួតប៉ុណ្ណា?»Chaisa ញញឹមស្រស់គិតដល់គម្រោងការដែលខ្លួនរៀបជាបន្តបន្ទាប់ សូម្បីតែ Seijun ក៏មិនបានដឹងដូចគ្នា ព្រោះគោលដៅរបស់នាយគឺ Jungkook មិនមែនជា Tae ឡើយ ទោះដឹងក៏ជួយអ្វីនាងមិនបានដែរ។

«ហុើយ ការពិតឯងគួរតែអរគុណយើងទៅវិញទេ Kim Taehyung ដែលយើងជ្រើសមិនផ្ដាច់ជីវិតឯង តែយើងនឹងធ្វើឱ្យឯងឆ្កួតម្ដងបន្តិច រហូតដល់គ្រាំចិត្តស្លាប់ ហាសហា៎...»សម្ដីពិសពុលគ្មានក្ដីមេត្តា បន្លឺឡើងពីមាត់ក្រហមច្រាលរបស់នារីចិត្តខ្មៅ ឬនាងគ្មានក្ដីអាណិតសម្រាប់នរណាម្នាក់ទេ?

ចូលមកដល់ថ្ងៃថ្មី ភូមិគ្រឹះស្កឹមស្កៃដែលធ្លាប់តែស្ងាត់ជ្រងំ ពេលនេះកំពុងតែប្រារព្ធពិធីបុណ្យសពយ៉ាងគគ្រឹកគគ្រេង មកទាំងអ្នកសារព័ត៌មានចុះផ្សាយព្រោងព្រាតពីអំពើរឃាតកម្មដ៏ឃោរឃៅ ក្រោមការចោទប្រកាន់ទៅកាន់លោកថៅកែ Sung ដែលធ្លាប់ជាម្ចាស់បំណុលរបស់លោក Kim ទោះបីជាគាត់បដិសេធយ៉ាងណាក៏បានត្រឹមឃុំខ្លួនមួយរយៈដើម្បីឲ្យក្រុមប៉ូលិសធ្វើការសុើបបន្ត។

«ហ្ហឹកៗ....»សម្លេងយំរហឹសចេញពីបំពង់កនាយតូចដែលអង្គុយយាមសពឪពុកមិនទៅណា សូម្បីភ្ញៀវក៏គេលែងមានអារម្មណ៍ទទួលរាក់ទាក់ដែរ ទើបទុកតួនាទីឱ្យម៉ែដោះនឹងអ្នកបម្រើ។

«អ្នកប្រុសតូច...យំប៉ុណ្ណឹងបានហើយ លោកប្រុសគាត់អាចនឹងមិនសប្បាយចិត្តទេដែលឃើញអ្នកប្រុសតូចយំបែបនេះ»រួចដៃបានបន្តិចមេដោះក៏ចូលមកលួងលោមមនុស្សដែលកំពុងតែធ្លាក់ទឹកចិត្ត សឹងតែក្រោកលែងរួច បោះជំហានទៅខាងណាក៏ឃើញតែភាពខ្មៅងងឹត ប្រៀបដូចជីវិតដែលគ្មានពន្លឺ។

«លោកប៉ាទៅហើយ ហ្ហឹកៗ លោកប៉ាទៅចោលខ្ញុំហើយមេដោះ»រាងតូចផ្ដេកខ្លួនកើយទ្រូងរាងចំណាស់ទាំងខ្សត់ខ្សោយ តាំងពីព្រឹកមកក៏មិនបានអ្វីចូលពោះ ក្រៅពីសម្រក់ទឹកភ្នែកចេញមកជំនួសវិញ។

«ពុទ្ធោ អ្នកប្រុសរបស់មេដោះ!! កុំពិបាកចិត្តអីណា លោកប្រុសទៅបានសុខហើយ»មាត់លួងលោម តែភ្នែកកំពុងរលីងរលោងតាមគេទៅហើយ។

«នៅចង់អង្គុយដល់ពេលណា?»សម្ដីរាងក្រាស់ដែលទើបនឹងមកពីប៉ុស្ត៍ បានបន្លឺឡើងពីក្រោយខ្នងអ្នកទាំងពីរ តែត្រចៀកនាយតូចហាក់ហឹងអស់ទៅហើយ។

«គឺ...»

«គេបានញុាំអីឬនៅ?»មិនឱ្យរាងចំណាស់ឆ្លើយទាន់ នាយក៏ស្រដីកាត់ ព្រោះដឹងថាគាត់រកលេសឆ្លើយមិនចេញដដែល។

«អ្នកប្រុសតូចមិនព្រមញុាំទេ គាត់អង្គុយនៅត្រង់នេះរហូតក៏មិនព្រមក្រោកទៅណាដែរ»លឺសម្ដីមេដោះហើយ Jungkook បានត្រឹមដកដង្ហើមធំ ទើបចូលទៅបីកាយតូចឡើង។

«ហ្ហឹក យកខ្ញុំទៅណា ដាក់ខ្ញុំចុះ»Tae រើបម្រះពីរង្វង់ដៃប្ដីតែត្រូវនាយអោបរឹតជាប់ទៅហើយ។

«មិនខ្មាសគេទេហេស៎ មនុស្សមកពេញរោងបុណ្យនៀក»រាងក្រាស់ជ្រើសការស្ដីបន្ទោស មិនព្រមនិយាយលួងលោម។ នាយកំដរគេតាំងពីរម្សិលមិញម្ល៉េះ មិនឃ្លាតសូម្បីមួយជំហាន ចំណែក Tae ក៏គិតតែយំរហូតគេងលក់ក្នុងដៃរបស់ប្ដី ប៉ុន្តែពេលក្រោកមកក៏យំបន្តទៀត មើលទៅហេតុការណ៍លើកនេះប៉ះទង្គិចផ្លូវចិត្តគេខ្លាំងណាស់។

«ដាក់ខ្ញុំចុះ ហ្ហឹក ខ្ញុំចង់នៅជាមួយប៉ា»

«អ៊ំយកអាហារមកតាមខ្ញុំ!!»Jungkook លែងប្រកែកនឹងក្មេងរឹងរូសបីគេទៅបន្ទប់វិញ បណ្ដោយបែបនេះទៀតមិនបានទេ វីវរសន្លប់កណ្ដាលរោងបុណ្យឥឡូវហើយ។

To be continued

Lie Naa

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now