Part 24 : យើងនឹងរកយុត្តិធម៌សម្រាប់ឯង

Start from the beginning
                                        

៙ ៙ ៙

បែរមកអ្នកខាងនេះវិញ គ្មានអ្វីក្រៅពីអង្គុយយំអោបសពឪពុកបន្ទាប់ពីដឹងថាលោកលាចាកទៅ។ គេព្យាយាមណាស់ស្រែកឱ្យពេទ្យជួយ តែពួកគាត់បានត្រឹមជូតសម្អាតនឹងយកក្រណាត់សមកគ្របដណ្ដប់ឱ្យប៉ុណ្ណោះ។

«ហ្ហឹកៗ ប៉ា...ហ្ហឺ ប៉ាកុំទៅណាចោលខ្ញុំណា ហ្ហឹក ប៉ា ដឹងខ្លួនឡើង»កាយតូចញ័រចំប្រប់ស្រែកថ្ងូររកឪពុក។ គេសល់តែគាត់ម្នាក់គត់ជាខ្នងបង្អែក ជាសាច់ញាតិដែលគេមាននៅពេលនេះ ម្ដេចចាកចេញលឿនម្ល៉េះ តើគេនៅសល់នរណាទៀតទៅ?

«ហ្ហឹក តើឱ្យខ្ញុំរំពឹងអ្វីទៀត? ហ្ហឹកៗ ខ្ញុំលែងសល់អ្វីទៀតហើយ!!»វាលឿនពេកហើយ គាត់ទើបនឹងនិយាយលេងជាមួយនឹងគេមុននេះ ហេតុអ្វីយកគាត់ចេញពីគេលឿនយ៉ាងនេះ? គ្រប់យ៉ាងហាក់ឱ្យហេតុជាមុន? ទុក្ខក៏សម្រុកមកផ្ទួនៗ រកសម្រួលចិត្តមិនទាន់។

ក្រាក~ មិនយូរប៉ុន្មានទ្វារបន្ទប់ក៏បើកឡើងបង្ហាញវត្តមាននាយសង្ហាដែលទើបនឹងទទួលដំណឹងពីកូនចៅដែលខលទៅប្រាប់។ ដំបូងក៏តក់ស្លុត នាយទម្លាក់ការងារចោលទៅមួយឡែក រួចក៏ប្រញាប់ធ្វើដំណើរមកទីនេះ ក្នុងចិត្តកើតក្ដីបារម្ភពីមនុស្សខ្លះដែលនៅប្រឈមតែម្នាក់ឯង។

«Taehyung!!»

«ហ្ហឹកៗ Jung ...»Tae ស្រែកយំដង្ហើយហៅប្ដីដែលចូលមកក្បែរខ្លួនទាញគេទៅអោបជាប់នឹងប្រាណ។ កាយតូចបានត្រឹមសម្ងំជ្រប់មុខនឹងស្មារបស់ប្ដីស្រែកត្អូញត្អែរលែងខ្មាស់អ្នកណា។

«តើមានរឿងអី?»

«មាន-មានមនុស្សមកសម្លាប់ប៉ា ហ្ហឹកៗ គេចូលមកសម្លាប់ប៉ាណា Jung ហ្ហឹកៗ ហេតុអីគេធ្វើបែបនេះ ហ្ហឺ...»តើប៉ាគេទៅមានគំនុំជាមួយអ្នកណា? ពួកគេមិនដែលបៀតបៀនអ្នកណាឡើយ ម្ដេចក៏ធ្វើបែបនេះ

«ចាប់ឃាតករបានទេ?»Jungkook បែរទៅសួរកូនចៅដែលឈរនៅជ្រុងម្ខាងដោយក្រសែភ្នែកមុតស្រួច។

«ចាប់បានហើយចៅហ្វាយ!!»

«ហេតុអីក៏វាចូលមកបាន?»Jungkook ប្រើសម្ដីមាំ ទោះរាបស្មើតែពួកគេដឹងច្បាស់ណាស់ថាចៅហ្វាយកំពុងតែខឹង។

«វាបន្លំខ្លួនចូលមកណាចៅហ្វាយ ទើបពួកយើងមិនដឹង»

«មិនដឹង? យើងជួលពួកឯងមកឱ្យការពារមនុស្ស តែឯងបែរជាឆ្លើយថាមិនដឹង ឬលុយដែលយើងផ្ដល់ឱ្យឯងមិនគ្រប់គ្រាន់?»រាងក្រាស់សម្លុតកូនចៅ ឱ្យពួកគេត្រង់ជើងភ្លឹងក្រវីក្បាលប្រកែក ខ្លាចតែអ្នកដែលដេកស្លាប់បន្ទាប់ជាពួកគេទៅវិញទេ។

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now