«អាវ៎ លោកគ្រូពេទ្យ! នេះមកធ្វើអី?»Tae បន្លឺឡើងទាំងភ្ញាក់ផ្អើល នឹងមនុស្សចំពោះមុខ តែហាក់កំពុងតែឃាំងដំណើរអ្នកម្ខាងទៀត រកគេចមិនផុត។
«អឺក- ខ្ញុំ»និយាយមិនទាន់នឹងផុតពីមាត់ផង សម្លេងស្រែករបស់រាងតូចក៏បន្លឺឡើងមុនទៅហើយ។
«លោកប៉ា!!!»Tae ស្រែកភ្លាត់សម្លេង កាលបើឃើញសារធាតុរាវពណ៌ក្រហមប្រលាក់ដាបពេញទាំងភួយដែលដណ្ដប់ឱ្យរាងចំណាស់។ មិនចាំយូរគេរហ័សរត់ចូលទៅខាងក្នុងទាំងស្លុត តែត្រូវគ្រូពេទ្យនេះរត់បំបុកដើម្បីគេចខ្លួនចេញទៅខាងក្រៅមុន ដែលបណ្ដាលឱ្យគេដួលភ្លាមៗ។
«អ្នកប្រុសតូច!»អង្គរក្សម្នាក់ប្រញាប់ចូលមកលើករាងតូច ចំណែកម្នាក់ទៀតរត់ដេញតាមឃាតកររូបនោះយ៉ាងកៀកប្រកិត រហូតចាប់បានក៏កើតជាការវាយប្រតប់គ្នាដល់ជ្រុះរបស់អស់ តែដោយខ្លួនគេមានកាំភ្លើងទើបទាញមកបាញ់ជើងអង្គរក្សអាវខ្មៅទន់ជង្គង់មួយរំពេច ទើបគេចទៅបន្តទៅកន្លែងដែលស្ងាត់។ មកដល់បន្ទប់ដាក់ឥវ៉ាន់ក៏បង្ហាញមនុស្សម្នាក់ទៀតដែលអង្គុយចាំ។
«ឆាប់រត់ចេញទៅ ហើយបើគេចាប់បាន ឯងត្រូវនិយាយថាជាកូនចៅរបស់ថៅកែ Sung យល់ទេ»គ្រូពេទ្យដៃឆៅមុននេះនិយាយបង្គាប់បញ្ជាទៅមនុស្សម្នាក់ទៀតដែលពាក់អាវពេទ្យដូចខ្លួនបេះបិត ឱ្យចេញទៅបន្លំខ្លួនជំនួស ឯគេវិញក៏រហ័សផ្លាស់សម្លៀកបំពាក់បន្លំធ្វើជាមនុស្សធម្មតាបំភាន់ភ្នែកពីអ្នកដទៃ។
«បាទ ខ្ញុំដឹងហើយ»បុរសនោះឆ្លើយព្រមទាំងមិនចង់ ព្រោះគ្មានជម្រើស យ៉ាងច្រើនជាប់គុកអស់មួយជីវិត ក៏ប្រសើរជាងស្លាប់ដែរ។ បុរសស្លៀកឈុតពេទ្យធ្វើជាអើតឡើមរត់ចេញ ធ្វើយ៉ាងណាឱ្យផុតពីទីនេះ តែចេញមិនបានប្រាំជំហានផងក៏មានអង្គរក្សអាវខ្មៅមួយក្រុមរត់បណ្ដេញតាមចាប់តែម្ដង។
«ហាឡូ! ការងារសម្រេចហើយបង...»គេលើកទូរស័ព្ទនិយាយទៅខ្សែររយៈម្ខាងទៀតទាំងញញឹមចុងមាត់។
«ល្អណាស់ ចាំបងបញ្ជូនលុយឱ្យឯង»
«បាទ អរគុណណាបង!!»ទូរស័ព្ទត្រូវបានផ្ដាច់ ទើបគេរហ័សរៀបចំ យកឯកសណ្ឋានពណ៌សរនេះគប់ទៅលើពេទ្យប្រុសដែលដេកស្ដូកស្ដឹងព្រោះត្រូវគេវាយឱ្យសន្លប់ ទើបនាយកម្លោះលបដើរចេញទៅ ធ្វើដូចជាគ្មានរឿងអ្វី។ លុយដល់ដៃហើយ ដើរលេងផឹកសុីឱ្យអស់ដៃម្ដង។
KAMU SEDANG MEMBACA
ប្រពន្ធក្រៅបេះដូង (ចប់✓)
Romansaតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...
Part 24 : យើងនឹងរកយុត្តិធម៌សម្រាប់ឯង
Mulai dari awal
