Part 21 : តែបេះដូងឯងនៅតែត្រូវការយើង!!

Start from the beginning
                                        

ម៉ោងដប់យប់ទៅហើយ មន្ទីរពេទ្យក៏ចាប់ផ្ដើមស្ងាត់ មានត្រឹមគ្រូពេទ្យដែលប្រចាំការនិងសាច់ញាតិអ្នកជំងឺដែលនៅសកម្ម។ Jungkook ឡើងមកជាន់ខាងលើបើកទ្វារបន្ទប់រកមនុស្សខ្លួនតូចដែលឈ្លោះជាមួយនាយកាលពីថ្ងៃមិញ ពេលនេះកំពុងតែដេក មិនដឹងពីវត្តមានរបស់នាយផង។

ក្រាក~សម្លេងទ្វារបើកឡើង ទោះបីជាមិនលឺខ្លាំងក៏នៅតែអាចរំខានដំណេកម៉ែដោះដែលកំពុងសម្រាន្តនៅលើកម្រាលឥដ្ឋបានដែរ ដោយមានក្រាលដោយភួយនិងខ្នើយមួយគេងក្បែរគ្រែពេទ្យរបស់លោក Kim ។ រាងចំណាស់បើកភ្នែកឡើងក៏បានប្រទះនឹងមនុស្សធំដែលចូលមកបីអ្នកប្រុសរបស់ខ្លួនដែលកំពុងលង់លក់នៅលើសាឡុងនោះថ្នមៗ។

«លោក Jungkook...»ពោលហៅរាងក្រាស់ដោយថ្នមសម្លេងទាក់ទាញដំណើរនាយអោយឈប់។

«ត្រូវការអ្វីបន្ថែម ប្រាប់កូនចៅខ្ញុំទៅ»សម្ដីរាបស្មើប្រាប់ទៅកាន់មនុស្សចាស់ទាំងមិនបែរខ្នង រួចក៏នាំកាយតូចចេញទៅទាំងដែលគេនៅគេងដូចត្រូវថ្នាំសន្ដំបែបនេះ។

Jungkook ត្រកងកាយប្រពន្ធឱ្យត្រឡប់ទៅវិញជាមួយខ្លួន ដោយទុកកូនចៅម្នាក់ឱ្យនៅយាមទីនេះ ចំណែក Kimo មានតួនាទីបើកជូនគេត្រឡប់ទៅផ្ទះវិញ។

មកដល់ភូមិគ្រឹះ Kim រាងក្រាស់ក៏នាំ Tae មកកាន់បន្ទប់របស់គេតាមរយៈអ្នកបម្រើ។ នាយដាក់កាយប្រពន្ធទៅលើគ្រែថ្នមៗទាញភួយយកមកដណ្ដប់ឱ្យមនុស្សដែលមិនដឹងខ្យល់អី បញ្ចេញទង្វើដូចជាគូស្នេហ៍ដែលផ្អែមល្ហែមនឹងគ្នាយ៉ាងអញ្ជឹង។ នាយមិនយល់ថាហេតុអីត្រូវអាណិតគេ? ទាំងដឹងច្បាស់ថា Tae ជាដើមហេតុដែលធ្វើឱ្យ Natsu ស្លាប់ តែអារម្មណ៍មួយផ្សេងទៀតនៅតែទាមទារឱ្យនាយហួងហែងក្មេងម្នាក់នេះទុក។

«យើងពិតជាចង់ស្អប់ឯងណាស់ តែបេះដូងមួយនេះវាមិនស្ដាប់បញ្ជា!»ដៃក្រាស់លើកមកអង្អែលថ្ពាល់ក្រពុំដែលឡើងក្រហមរងាល ប្រហែលមកពីគេយំច្រើនពេកហើយនៅថ្ងៃនេះ។ គួរឱ្យស្ដាយដែលនាយស្គាល់គេចំពេលបែបនេះ ពុំដូច្នោះនាយអាចនឹងទន់ភ្លន់ចំពោះគេជាងនេះក៏ថាបាន។

តុក~តុក

«ចៅហ្វាយ ខ្ញុំយកវ៉ាលីមកឱ្យ»សម្លេងរបស់ Kimo បន្លឺឡើងពីខាងក្រៅ ស្រដាស់រាងក្រាស់ពីការលិចលង់ជាមួយនឹងអារម្មណ៍មិនច្បាស់លាស់។ Jungkook ក្រោកទៅបើកទ្វារឱ្យគេ មុននឹងទទួលវ៉ាលីពីកូនចៅ។

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now