អ្វីដែលគេអាចបង្ហាញចំពោះមុខគាត់ពេលនេះគឺស្នាមញញឹម ទោះចិត្តធ្ងន់ដូចមានភ្នំសង្កត់ក៏ត្រូវតែសើចលាក់បាំងភាពឈឺចាប់នេះដែរ។ ម៉ែដោះដកខ្លួនទៅទិញរបស់ហូបសម្រាប់លោក Kim ដោយទុកពេលវេលាឲ្យឪពុកកូនគេបាននៅជាមួយគ្នា។
«ឈប់យំទៅ លែងស្អាតហើយ»លោក Kim លើកដៃដែលគ្មានកម្លាំងប្រឹងយកមកជូតទឹកភ្នែកឱ្យកូន បបូរមាត់ដែលក្រៀមគ្មានសំណើមក៏ប្រឹងហើបនិយាយទាំងលឺសម្លេងខ្សោយ។
«សឺត កូនយំព្រោះតែប៉ាហ្នឹង»ក្មេងតូចងរងក់សឺតសកដាក់មុខមនុស្សចាស់ ធ្វើឱ្យគាត់អស់សំណើច ឃើញគាត់អាចសើចបានបែបនេះគេសប្បាយចិត្តហើយ។
«ប៉ាសូមទោស ចាំប៉ាប្រាប់ឲ្យគេទិញសូកូឡាក្ដៅឱ្យល្អទេឬជាស្រ្តបឺរីគ្រីម?»លោក Kim លើកជាសំណើរឡើងទៅកាន់កូន មិនថាស្ថិតនៅក្នុងកាលៈទេសៈបែបណាគាត់នៅតែមិនភ្លេចពីចំណូលចិត្តរបស់គេ រាល់ពេលដែល Tae អន់ចិត្តគឺគាត់តែងតែឆុងសូកូឡាក្ដៅឱ្យគេជានិច្ច។
«អត់ទេ ចង់ញុាំស្នាដៃរបស់ប៉ាជាង ប៉ាត្រូវតែធ្វើឱ្យកូន»រាងតូចក្រវីក្បាលញាប់ស្អេក ប្រើសម្លេងខ្ជីខ្យូតជាមួយនឹងទឹកមុខកូនឆ្កែប្រកែកមិនព្រម តែក្នុងអារម្មណ៍គេសឹងតែទ្រហ៊ោរយំទៅហើយ។
«បាន ប៉ាសន្យាថានឹងឆុងឱ្យកូន ធានាថាឆ្ងាញ់ជាប់ចិត្ត»លោក Kim
«មិនមែនតែមួយនេះទេ ប៉ាក៏ត្រូវតែសន្យាថាទទួលយកការព្យាបាលនិងឆាប់ត្រឡប់ទៅផ្ទះវិញជាមួយកូន»
«Tae វាអស់ច្រើនណាស់...»
«ប៉ារ៉ាប់រងតែម្នាក់ឯងមករហូតហើយ ពេលនេះផ្ដល់តួនាទីឱ្យកូនម្ដង Tae ចង់មើលថែប៉ា ចង់ឲ្យប៉ាឆាប់ជា ហើយត្រឡប់ទៅផ្ទះធ្វើសូកូឡាក្ដៅឱ្យកូនញុាំទៀត»
«អា៎ ប៉ាមិនដែលប្រកែកឈ្នះ Tae សោះ»
«ហិហិ កូនដឹងថាប៉ាស្រឡាញ់កូន ហើយកូនក៏ស្រឡាញ់ប៉ាដែរ កូននឹងធ្វើឱ្យប៉ាជាមនុស្សដែលសំណាងបំផុតដែលមានកូនដូចជា Tae»រាងតូចសើចចេញធ្មេញ ស្ទុះមកអោបរាងចំណាស់ណែនដៃ ពោរពេញដោយក្ដីស្រឡាញ់ នៅក្បែរគាត់គឺពិតជាកក់ក្ដៅ ជាពិសេសពេលដែលគេកំពុងតែទទួលរងនូវសម្ពាធដ៏សែនធ្ងន់មួយនេះ។
YOU ARE READING
ប្រពន្ធក្រៅបេះដូង (ចប់✓)
Romanceតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...
Part 20 : ខ្ញុំស្អប់លោក! មនុស្សអាក្រក់!
Start from the beginning
