Part 20 : ខ្ញុំស្អប់លោក! មនុស្សអាក្រក់!

Start from the beginning
                                        

«ហើយលោកក៏មិនប្រាប់ខ្ញុំ?»

«ទេ!ទេ ប្រពន្ធសម្លាញ់! បងស្មានថាអូនដឹងហើយតើ ឬរួមគំនិតជាមួយឪពុកផងក៏មិនដឹង លើកមុនយកអូនមកលក់ឱ្យបងដោយយកការរៀបការជាលេសបាំង នេះបើមានកូនម្នាក់ទៀតមិនយកមកលោះបំណុលឱ្យធ្វើជាប្រពន្ធចុងបងទៅហើយ ផាច់~»មិនបាច់បញ្ចប់ប្រយោគដ៏សែនអាម៉ាស់នេះក៏បាន។ ដៃស្រឡូនលើកទះកំភ្លៀងរាងក្រាស់មួយកម្លាំងដៃដោយកំហឹង ស្របពេលដែលទឹកភ្នែកក៏ស្រក់មកដោយហាមលែងបាន។

«លោកដូចជាមើលងាយខ្ញុំពេកហើយ Jung ហ្ហឹក..»

«ឬមិនពិត? កុំមកធ្វើខ្លួនដូចជាឯងបរិសុទ្ធ តែក្នុងចិត្តចង់បានយើងធ្វើប្ដីឡើងញ័រខ្លួនទៅហើយ»Jungkook មុខក្រហមងាំង កញ្ឆក់ដៃស្រឡូនឱ្យគេខិតមករកខ្លួនមួយទំហឹងបំបុកនឹងទ្រូងរឹងមាំ ទោះចង់រើបម្រាស់ក៏មិនបាន។

«លោក Jungkook! លោកលែងអ្នកប្រុសខ្ញុំទៅ គាត់មិនដឹងរឿងអ្វីទេ»ម៉ែដោះ ស្លន់ស្លោប្រឹងទាញដៃនាយធំចេញពី Tae តែ Jungkook ក្ដាប់ជាប់សម្លឹងមុខប្រពន្ធមិនដាក់។

«កុំមកធ្វើខ្លួនគ្រាន់បើដាក់យើង បើចង់ឱ្យយើងនៅចាត់ទុកឯងជាប្រពន្ធតទៅទៀត មនុស្សតូចទាបដូចជាឯង បានយើងលើកតម្កើងចាត់ទុកថាសំណាងណាស់ហើយ»Jungkook រុញរាងតូចចេញជាការរក្សាគម្លាត សម្លឹងមុខគេជាលើកចុងក្រោយមុននឹងចាកចេញទាំងមិនអើពើនឹងមនុស្សដែលនាយធ្លាប់ហៅថាប្រពន្ធពេញៗមាត់ ម្ដេចក៏ប្រុសម្នាក់នេះប្រែប្រួលលឿនម្លេះ។

«ហ្ហឹក~ហ្ហឹក ខ្ញុំស្អប់លោក! មនុស្សអាក្រក់!»Tae ទន់ជើងមើលដំណើររបស់ប្ដីដែលមិនអាឡោះអាល័យចំពោះគេទាល់តែសោះ តើចិត្តនាយសាងពីអ្វី? មាត់គេស្រែកថាស្អប់ តែក្នុងទ្រូងកំពុងតែឈឺ ចង់ឲ្យនាយត្រឡប់មកបកស្រាយថានាយគ្មានបំណងដូចដែលគេចោទឡើយ សម្ដីដែលនាយនិយាយមុននេះគ្រាន់តែចង់បញ្ឈឺគេប៉ុណ្ណោះ។

Tae បានត្រឹមខ្ទប់មុខយំ គ្រប់យ៉ាងដែលគេត្រូវប្រឈមហាក់ពិបាកទទួលយកណាស់ មួយពព្រិចភ្នែកអ្វីៗក៏ប្រួលប្រែសូម្បីតែមនុស្សដែលធ្លាប់តែផ្អែមល្ហែមក៏ប្រែជាសោះកក្រោះបានដែរ។ ពេលនេះគេបានត្រឹមខ្ទប់មុខយំឱ្យស្បើយមុននឹងចូលទៅក្នុងបន្ទប់ដើម្បីរកឪពុកវិញ។

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now