អារម្មណ៍ចំឡែក-ក-កើតឡើង🥳,

Start from the beginning
                                        

  __តុអាហារ__

ពេលនេះរាងក្រាសនិងរាងតូចអង្គុយញុំាអាហារពេលព្រឹកយ៉ាងស្ងប់ស្ងាត់ព្រោះលោកផាកនិងលោកស្រីផាកចេញទៅធ្វើការតាំងពីព្រឹកម្លេះតែភាពស្ងប់ស្ងាត់ត្រូវបានជំនះពេលទូរស័ព្ទរាងក្រាសរោទ៍គេលើកទូរស័ព្ទមកនិយាយរួចក៏ងាកមកមើលមុខរាងតូចដែលកំពុងតែសម្លឹងមើលមកគេដូចគ្នា

«ពួកយើងត្រូវទៅកម្មវិធីដេញថ្លៃវត្ថុបុរាណនៅបូស៊ានតំណាងឲ្យPJH»រាងក្រាសថាហើយក៏លើកទឹកមកផឹកឯរាងតូចវិញគេញុំាបាយលែងឆ្ងាញ់ប៉ារោយភ័យ!!

«តែខ្ញុំមិនធ្លាប់ទៅកម្មវិធីបែបនេះទេមិចក៏ប៉ាមិនទៅខ្លួនឯង»ឮបែបនេះរាងតូចក៏មើលម៉ោងឃើញថាម៉ោង៩:៣០បាត់ទៅហើយមុននិងចង់និយាយឲ្យជុងគុកបដិសេធនិងប៉ាគេវិញតែ

«គាត់រវល់-ម្ភៃនាទីទៀតចេញដំណើរឆាប់ញុំាបាយឲ្យលឿនទៅ»គេថាហើយក៏ក្រោកឈរពេញកម្ពស់មុននិងនិយាយទៅកាន់មីងសាយដែលឈរក្បែរតុ«ជួនរៀបចំសម្លៀកបំពាក់សម្រាប់ជីមីនពីរបីឈុតផងពួកយើងត្រូវសម្រាកនៅទីនោះមួយយប់»គេថាហើយក៏ដើរឡើងទៅរៀបចំខោអាវខ្លួនឯងបាត់ទុកឲ្យរាងតូចពេបមាត់ទាំងមិនពេញចិត្តថ្ងៃសម្រាករបស់គេក្លាយជាថ្ងៃធ្វើការថែមម៉ោងហើយមែនទេ??

   __4ម៉ោងក្រោយមក__

តាំងពីចេញពីផ្ទះផុតជីមីនក៏គេងលក់រហូតដល់ពាក់កណ្ដាលផ្លូវគេក៏ដាស់រាងតូចឲ្យភ្ញាក់ញុំាបាយថ្ងៃត្រង់រួចក៏បន្តដំណើរទៅមុខឯរាងតូចក៏គេងបន្តរហូតដល់បូស៊ានហើយនៅមិនទាន់ភ្ញាក់ទៀតមិនដឹងជាអស់ងងុយអ្វីទេនេះ!

«ជីមីន-ជី..ពួកយើងមកដល់ហើយ»

«ដល់ហើយហេស៎»ជីមីនធ្មេចភ្នែកញាប់ស្អេកក៏នឹកឃើញថាគេមកដល់បូស៊ានហើយទើបញញឹមចេញមកងាកមើលអ្នកដាស់ខ្លួនអម្បិញមិញធ្វើឲ្យគេត្រូវលើកចិញ្ចើមម្ខាងឡើងទាំងឆ្ងល់?កើតថី?

«ពួកយើងនៅសមុទ្រហេស៎..វោ!!ទីបំផុតខ្ញុំបានមកលេងសមុទ្រហើយអស្ចារ្យណាស់»រាងតូចប្រញាប់បើកទ្វារចុះលោតផងរត់ផងស្ទុះយ៉ាងលឿនចេញទៅមាត់ឆ្នេរគ្មានខ្វល់ពីអ្នកមកជាមួយលើកអីវ៉ានម្នាក់ឯងសោះ

You've reached the end of published parts.

⏰ Last updated: Jul 26, 2024 ⏰

Add this story to your Library to get notified about new parts!

រំលឹករឿងចាស់💔🫥Where stories live. Discover now