ក្រោយព្រះចន្ទអស់តួនាទីព្រះអាទិត្យក៏ចេញមកបង្ហាញមុខសារជាថ្មីបើកបង្ហាញពន្លឺស្រោយសប់គ្រប់ទិញទីនៃផ្ទៃប្រទេសមនុស្សម្នាក់ៗម្នីម្នារក្រោកឡើងសម្អាតកាយាបរិភោគអាហារពេលព្រឹកព្រឹលឹមមុននិងធ្វើដំណើរទៅបំពេញមុខនាទីរៀងៗខ្លួនដោយអាចគេចបានដោយឡែកក្មេងប្រុសរាងតូចច្រឡឹងដែលកំពុងស្ថិតនៅក្នុងវីឡាដ៏ធំស្កឹមស្គៃឯនេះវិញកំពុងតែបម្លាស់ខ្លួនគេចពីពន្លឺព្រះអាទិត្យដែលព្យាយាមជះចូលមកដើម្បីប្រាប់ម្ចាស់បន្ទប់ថាព្រឹកហើយក្រោក!!
តុក!តុក
«ជីមីនកូន...កូនមីនក្រោកឡើងហួសម៉ោងទៅសាលាឥឡូវហើយ»សាយលើកដៃគោះទ្វារច្រើនលើកច្រើនសារតែមិនទទួលបានចម្លើយចំណែកម៉ោងរោទ៍ិក្នុងបន្ទប់នោះក៏បន្លឺឡើងខ្លាំងៗដាស់មនុស្សឲ្យភ្ញាក់ឡើងទាំងអស់លើកលែងតែម្ចាស់បន្ទប់«កូនមីនប្រយ័ត្នយឺតម៉ោងត្រូវពិន័យទៀតក្រោកបើកទ្វារឲ្យម៉ែដោះបានហើយកូន»
«ហ៊ើយ!ធុញណាស់!!!»ជីមីនក្រោកឡើងទាំងចិត្តមិនចង់បោះជំហានមួយៗសំដៅទៅទ្វារមុននិងបើកឡើងអនុញ្ញាតឲ្យអ្នកខាងក្រៅចូលមកក្នុង
«ឆាប់ទៅងូតទឹកទៅ»សាយហុចកន្លែងឲ្យរាងតូចដែលអង្គុយស្ដាយពូកភួយខ្នើយ«ចាំខ្ញុំរៀបចំសម្លៀកបំពាក់ជូន»រាងតូចមិនបានតបតអ្វីឡើងវាទម្លាប់ទៅហើយរឿងដដែលៗមីងសាយបានត្រឹមតែក្រវីក្បាលតិចៗទាំងហួសចិត្តនិងរៀបចំបោសសម្អាតបន្ទប់រាងតូចឲ្យរួចរាល់ហើយក៏ដើរទៅបើកទូររកសម្លៀកបំពាក់ណាមួយឲ្យសមសួននិងអ្នកក្នុងបន្ទប់ទឹក«ជីមីនម៉ែទុកសម្លៀកបំពាល់ឲ្យកូននៅលើតុរួចហើយចេញមកកុំភេ្លចញ្ញុំាទឹកផងម៉ែចាក់ទុកនៅក្បាលគ្រែ»ទោះជាពាក្យដែលនិយាយដដែលៗមែនពិតតែគាត់មិនដែលធុញទ្រាន់និងនិយាយវាឡើយគាត់ធ្វើវាដោយពេញចិត្ត
«ដឹងហើយ»ក្រោយទទួលបានពាក្យតបវិញមីងសាយក៏ចាប់កាន់កន្តក់ខោអាវប្រលាក់ចេញមកហើយមិនភ្លេចបិទទ្វាឲ្យម្ចាស់គេវិញផងដែល
«អួយ!អ្នក...អឺជុងគុក»សាយពេលបិទទ្វាររួចក៏ត្រូវភ្ញាក់និងរាងកាយមាំរបស់ជុងគុកនាយពាក់អាវដៃវែងមានមួកខោកាត់ខ្មៅជើងវែងស្ពាយកាតាបមួយចំហៀងស្មាឈរសម្លឹងមើលមកគាត់ទាំងមុខស្មើនិងជួញចិញ្ចើមឡើងពេលសម្លឹងឃើញកន្តក់ខោអាវនៅក្នុងដៃស្រ្តីចំណាស់«ក្រោកលឿនម្លេះជុងគុក..ទម្លាប់ល្អណាស់យើងនិង»មីងសាយព្យាយាមញញឹមឡើងពេលសម្លឹងមើលឃើញទឹកមុខសោះកក្រោះរបស់ជុងគុក
YOU ARE READING
រំលឹករឿងចាស់💔🫥
ActionJimin ‹ជុង..ហឹសៗ..ហេតុអីលោក...លោកមិនស្រលាញ់ខ្ញុំ› Jungkook ‹ខ្ញុំផ្ដល់ឲ្យឯងលើសពីពាក្យថាស្រលាញ់...តែពេលនេះទទួលយកគំនុំរបស់ខ្ញុំសិនទៅម្ចាស់បេះដូងរបស់ខ្ញុំJiminie.› Jina ‹បេះដូងបងលែងមានអូនហើយមានតែគេឲ្យអូនធ្វើអ្វីល្អទៅសម្លាប់គេល្អទេជុងគុក:-O›
