អារម្មណ៍ចំឡែក-ក-កើតឡើង🥳,

80 4 1
                                        

__ព្រឹកថ្ងៃថ្មី__

ជុងគុកក្រោកពីព្រលឹមតាមទម្លាប់គេបោសសំអាតបន្ទប់និងរៀបចំសម្លៀកបំពាក់យកទៅបោកដោយខ្លួនឯងជុងគុកមិនប្រកាន់ការងារអ្វីច្រើនទេណាដោយថ្ងៃនេះជាថ្ងៃឈប់សម្រាកក្រោយហាលសម្លៀកបំពាក់រួចគេក៏រត់ហាត់ប្រាណជុំវិញផ្ទះពីរបីជុំមុននិងចូលទៅជួយកាត់ស្មៅពូលឹមពេលរួចការងារហើយក៏ដើរចូលក្នុងផ្ទះវិញទាំងដៃកាន់កន្លែងជូតញើស

«អរ..ជុងគុកឃ្លានហើយនៅចាំមីងរៀបចំបាយឲ្យ?»មីងសាយ

«ចង់ទៅណា»រាងក្រាសមិនឆ្លើយសំណួរបែរជាសួរបកពេលសម្លឹងឃើញគាត់ដើរទៅចាប់កាន់កន្ត្រក់

«មីងឡើងទៅហៅអ្នកប្រុសជីមីន»គាត់តបវិញទាំងស្នាមញញឹមមុនឈានជើងដើរទៅតែត្រូវឈប់ងក់ពេលរាងក្រាសទាញជាយអាវគាត់មុននិងចាប់កន្រ្តក់ក្នុងដៃគាត់មកកាន់

«ចាំខ្ញុំធ្វើជំនួស»

«មិនអីទេក្មួយទៅងូតទឹកទៅ»គាត់តបទាំងស្នាមញញឹមទៅកាន់រាងក្រាសតែគេបែរជាដើរចេញទៅទាំងមិននិយាយអីទាំងអស់!!!

  តុក តុក!

«ម៉ែសាយ..ម៉ែសាយមែនទេ»សម្លេងតិចៗស្ដាប់មិនចង់ឮព្រោះម្ចាសសម្លេងកំពុងតែដេកផ្កាប់មុខនិងខ្នើយតែមិនបានឮសម្លេងតបក៏ត្រូវបង្ខំតិចចុះពីលើគ្រែបើកទ្វារឡើងមុននិងបិទវិញភ្លាមៗពេលឃើញអ្នកនៅខាងក្រៅរាងតូចរត់មកមើលកញ្ចក់សិតសក់រៀបចំសម្លៀកបំពាក់ទាញភួយខ្នើយឲ្យមានរបៀបបន្តិចមុននិងដើរទៅបើកទ្វារទាំងស្នាមញញឹម

«ជុងគុក»

«ខ្ញុំចូលបានទេ?»

«ចូល-ចូលមក»

«ខ្ញុំចូលមកប្រមូលខោអាវជំនួសមីងសាយឯងចង់ធ្វើអីធ្វើទៅកុំខ្វល់ពីខ្ញុំអី»គេនិយាយហើយក៏ដើរទៅរើសម្លៀកបំពាក់ជីមីនពីកន្រ្តក់ក្នុងបន្ទប់មកដាក់កន្ត្រក់ធំ

«អរ៎!ចឹងខ្ញុំ-ចូលបន្ទប់ទឹកសិន»រាងតូចថាហើយក៏រត់ចូលបន្ទប់ទឹកយ៉ាងលឿនយ៉ាងមិចក៏មិនដឹងដែលគ្រាន់តែឃើញមុខជុងគុកគេអៀនបាត់ទៅហើយ"ហើ៊យ!ខ្ញុំកើតអីនិងបេះដូងខ្ញុំមិចក៏លោតខុសរបៀបបែបនេះ?"

Has llegado al final de las partes publicadas.

⏰ Última actualización: Jul 26, 2024 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

រំលឹករឿងចាស់💔🫥Donde viven las historias. Descúbrelo ahora