«អ្នកប្រុសត្រូវការអ្វីអាចមើលសិនបាន»
«ឯងចូលចិត្តវាហេស៎»
«អ្ហឹម វាខ្យូតណាស់លោកឃើញទេ»Tae លើកខ្សែករដែលមានបន្តោងគុជខ្យងពណ៌បៃតងរំលេចចេញមកយ៉ាងស្រស់ស្អាតបង្ហាញទៅរាងក្រាស់។
«បើស្រឡាញ់ក៏ទិញទៅ!!»
«ប្រាកដជាចឹងហើយ!! អ្នកលក់ពីរនេះអស់ប៉ុន្មាន»រាងតូចប្រគល់ខ្សែកនិងខ្សែដៃអោយទៅអ្នកលក់ដើម្បីច្រក ពេលដែលដឹងតម្លៃគេក៏ប្រញាប់រាវរកលុយក្នុងហោប៉ៅអាវក្រៅតែដៃក្រាស់បែរជាកាត់មុខប្រគល់លុយអោយទៅអ្នកលក់មុនទៅវិញ។
«អេ៎ ជារបស់ខ្ញុំ គួរតែខ្ញុំជាអ្នកចេញទើបត្រូវ!!»
«សូញសាញណាស់ ឆាប់យកទៅ!!»Jungkook បង្ហាញទឹកមុខដូចធុញថប់មុននឹងរុញកញ្ចប់គ្រឿងអលង្ការទាំងនោះអោយទៅមាឌតូច រួចក៏ដើរចេញទៅមុន។
«Jungkook ឈប់សិន!!»
«យ៉ាងម៉េចទៀតហើយ...»Jungkook ស្រដីដោយសម្លេងមាំ តែក៏ព្រមឈប់តាមការហៅរបស់ Tae ។
«លោកជួយពាក់អោយខ្ញុំបន្តិច»Tae ដកយកខ្សែកពីថង់ក្រដាសនោះ រួចក៏ប្រគល់ឱ្យរាងក្រាស់ ដោយគេបង្វែរខ្លួនដាក់នាយដើម្បីឲ្យ Jungkook ពាក់ឱ្យ។
នាយធំហាក់ភ័ន្តភាំងធ្វើខ្លួនមិនត្រូវ តែក៏ព្រមធ្វើតាមការស្នើសុំរបស់ប្រពន្ធ។ Jungkook សន្សឹមៗយកខ្សែកតូចច្រឡឹងមកបំពាក់លើ.កស្រឡូន ស្របពេលដែលច្រមុះក៏ប៉ះនឹងក្លិនក្រអូបបណ្ដាលចិត្តរាងសង្ហាអោយលួចស្រង់ក្លិនសឹងមិនចង់ដក។
«រួចឬនៅ?»Tae ទទួលដឹងនូវខ្យល់ដង្ហើមក្ដៅៗក្បែរកញ្ជឹងកទើបពោលសួររាងក្រាស់ជាការដាស់សតិ។
«រួចហើយ!!»រាងក្រាស់សម្រួលអារម្មណ៍មកជាធម្មតាវិញ ខណៈដែលនាយតូចឱនមុខសម្លឹងខ្សែកនោះ ទើបសួរឡើង៖
«ស្អាតដែរទេ?»Tae សើចស្ញេញសួរទៅកាន់នាយ។
«ក៏...ស្អាត!!»
«មនុស្សឬខ្សែក?»រាងតូចញញឹមញ៉ោះ លមុខទៅក្បែរគេ។
«ខ្សែក...»Jungkook ឆ្លើយទាំងបែរមុខចេញ លាក់ភាពអៀនខ្មាសដែលត្រូវមកឆ្លើយនឹងសំណួរអស់នេះ។
«អុញ នេះខ្ញុំមិនគួរឲ្យស្រឡាញ់ទេឬ? អេ៎ Jungkook លោកទៅណាហ្នឹង»រវល់តែបូរបាច់ មើលចុះប្ដីគេជើងវែងដើរគេចទៅទៀតហើយ។
«រកអីទៀត?យើងអស់កម្លាំងត្រូវការទៅសម្រាក»
«គ្មានទេ តែនេះជារបស់លោកណា»Tae រហ័សដកខ្សែដៃអង្កាំដែលធ្វើឡើងពីឈើស្រឡូនស្អាត មុននឹងសកទៅលើដៃមាំ មើលទៅស្អាតប្លែក។
«រួចរាល់ហើយ ស្អាតណាស់! ហិហិ ពួកយើងឆាប់ទៅ»Tae បែរមកសើចដាក់នាយបន្តិចទើបអោបដៃរាងក្រាស់ត្រឡប់ទៅផ្ទះឈើរបស់ពួកគេវិញ។
ទីនេះជាផ្ទះឈើដែលសាងសង់ឡើងបែបប្រណិត លាយលំជាមួយនឹងកញ្ចក់តុបតែងអាចមើលធ្លុះទៅខាងក្រៅ ដោយវាជាប់នឹងបឹងឆ្ងាយពីភ្នំហ្វូជីបន្តិច តែក៏អាចគយគន់ពីសម្រស់ដ៏អស្ចារ្យរបស់វាបានដដែល។ Tae សម្ងំគេងជាមួយប្ដីរង់ចាំអោយថ្ងៃរៀបលេច ទើបពួកគេចេញមកវេរ៉ងដាខាងក្រៅដែលមានប៉ៅអ៊ីធំល្មមអាចអោយពួកគេគេងលំហែរបាន។
«ព្រះអាទិត្យលិចហើយ ពិតជាស្រស់ស្អាតណាស់»កាយតូចដែលគេងទ្រោមពីលើប្ដី ដោយមានភួយមួយដណ្ដប់ពីលើ សម្លឹងទៅសូរិយាដែលរៀបនឹង អស្ដង្គតទៅនោះ កំពុងបញ្ចេញរស្មីភ្លឺថ្លាបង្អួតសម្រស់របស់ខ្លួន។
«តែយើងថានៅចាញ់របស់ម្យ៉ាង?»
«អ្វីទៅ?»នៅមានអ្វីដែលស្រស់ស្អាតជាងនេះទៀតនោះ?
«រាងកាយរបស់ឯង!!»បញ្ចប់ប្រយោគដ៏សែនរ៉ូមេនទិចក្រោមពន្លឺដែលបញ្ចេញពីព្រះអាទិត្យ រាងក្រាស់ផ្ដិតស្នាមថើបដ៏សែនឈ្លក់វង្វេងទៅកាន់ប្រពន្ធដែលបិទភ្នែករង់ចាំទទួលភាពផ្អែមល្ហែមរបស់នាយ។ វាអាចនឹងក្លាយជារឿងសាមញ្ញសម្រាប់ពួកគេទៅហើយ ដែល Jungkook តែងតែណែបណិតនឹងគេបែបនេះ រាល់ពេលដែលនាយចង់ មិនថាកន្លែងណាក៏ដោយ បើនាយចង់ហើយ ឃាត់មិនបានទេ។
«ត្រូវចាំ ឯងជាកម្មសិទ្ធិរបស់យើង អ្នកផ្សេងគ្មានសិទ្ធិមកប៉ះពាល់ឯងទេ យល់ដែរទេ»Jungkook ដកបបូរមាត់ចេញពីការថើប ប្រើសម្ដីក្ដៅគគុកទៅកាន់រាងតូចដែលកំពុងរឹងខ្លួនសម្លឹងភ្នែកគ្នាជាមួយនឹងប្ដី។
«អ្ហឹម!!»
«ធ្វើជាមនុស្សរបស់យើង យើងនឹងបំពេញបំណងឯងគ្រប់យ៉ាង តែបើឯងហ៊ានក្បត់ យើងនឹងធ្វើឱ្យឯងរស់ពិបាកជាងស្លាប់ទៅទៀត»ដៃក្រាស់អង្អែលបបូរមាត់ស្ដើងថ្នមៗ កែវភ្នែកសម្លឹងមិនដាក់ដោយសេចក្ដីស្រេកឃ្លាន មុននឹងនាយឱនទៅលេបត្របាក់វាម្ដងទៀត ផ្តោះផ្ដងដោយភាពតក់ក្រហល់ ខណៈដែលកម្ដៅក្នុងខ្លួនក៏ពុះកញ្ជ្រោលទៅតាម។
To be continued
Lie Naa
YOU ARE READING
ប្រពន្ធក្រៅបេះដូង (ចប់✓)
Romanceតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...
Part 15 : ឯងជាកម្មសិទ្ធិរបស់យើង
Start from the beginning
