Part 15 : ឯងជាកម្មសិទ្ធិរបស់យើង

Start from the beginning
                                        

ហ្វូជី គឺជាភ្នំខ្ពស់ជាងគេក្នុង ប្រទេសជប៉ុន មានកំពស់ ៣៧៧៦ ម៉ែត្រ។ វាជាភ្នំដែលមានបន្ទុះភ្នំភ្លើងយ៉ាងសកម្ម ដែលមានផ្ទុះឡើងចុងក្រោយ នៅឆ្នាំ ១៧០៧-០៨។ ទីនេះក៏ជាតំបន់ទេសចរណ៍មួយយ៉ាងសំខាន់និងល្បីល្បាញខ្លាំងផងដែរដែលស្ថិតនៅក្នុងកោះ Honshu នេះតែម្ដង។

ពួកគេបានធ្វើដំណើរមកដល់ផ្ទះមួយខ្នងដែលស្ថិតនៅកៀកបង្កើយចន្លោះរវាងបឹងមួយដែលពួកគេអាចមើលឃើញភ្នំយ៉ាងច្បាស់ត្រជាក់ភ្នែក។

«ទីនេះជាផ្ទះរបស់អ្នកណា Jungkook »Tae ដើរចូលមកខាងក្នុងទាំងចម្លែកចិត្ត តែក៏លួចចាប់ចិត្តនឹងផ្ទះនេះខ្លះដែរ។

«ឯងគិតថាបើជាផ្ទះអ្នកដទៃ យើងមានសោរចាក់ចូលមកបានដែរទេ?»

«អាវ៎ គ្រាន់តែឆ្ងល់តើ!!»

«សម្រាកសិនឬចង់ទៅេដើរផ្សាររកអ្វីញុាំ?»

«ពួកយើងនៅទីនេះប៉ុន្មានថ្ងៃ?»

«តាមចិត្តដែលឯងចង់!!»Jungkook ឆ្លើយហីៗតែហាក់ធ្វើអោយអ្នកខ្លះអរភើតដូចជាកំពុងហោះហើរតាមមេអំបៅដែលនៅក្នុងពោះនេះទៅហើយ។

«បើបែបនេះ...ពួកយើងគួរតែទិញសាច់បន្លែមកស្តុកទុកខ្លះហើយ ណាមួយ...ពួកយើងមិនបានយកសម្លៀកបំពាក់មកតាមទេ»គិតដល់ត្រឹមនេះ Tae ត្រង់ខ្លួនផ្លឹង ភ្លេចគិតថាបើគេនៅគេងទីនេះតើមានអ្វីផ្លាស់?

«ចាំយើងប្រាប់ Kimo អោយគេយកមក»

«បែបនេះក៏បាន តែពេលនេះខ្ញុំចង់ដើរផ្សារ»

«បើចឹងតស់!!»Jungkook មិនប្រកែក សម្របតាមរាងតូចយ៉ាងរហ័ស។ Tae ញញឹមខ្ជឹបរត់មកកៀកដៃនាយសង្ហាអោយប្ដីបណ្ដើរចេញទៅខាងក្រៅ។ រាងក្រាស់ជ្រើសការដើរជំនួសឱ្យយានជំនិះ ត្បិតអីផ្សាររាត្រីក៏នៅជិតនេះដើរត្រឹមដប់នាទីចេញពីផ្ទះរបស់នាយក៏ដល់បាត់ទៅហើយ។

ប្ដីប្រពន្ធដែលធ្លាប់តែមិនចុះសម្រុង បែរជាមកបណ្ដើរគ្នាយ៉ាងត្រសងកាត់ភ្នែកមហាជនឱ្យគេតាមមើលលាន់ តែពួកគេបែរជាធ្វើមិនខ្វល់ រវល់សប្បាយភ្នែកនឹងគ្រឿងអលង្ការតូចៗគួរអោយទាក់ទាញ។

«មួយនេះស្អាតណាស់!!»Tae លែងដៃចេញពីនាយធំ បែរមកចាប់អារម្មណ៍នឹងបន្តោងខ្សែកតូចៗដែលរំលេចដោយពណ៍ច្រើនប្រភេទជាមួយនឹងរូបរាងខុសប្លែកពីគ្នា។

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now